Bt-news.com និង bt-newsdaily.blogspot.com រថយន្តដឹកកម្មកររោងចក្រក្រឡាប់ធ្លាក់ផ្លូវ របួសកម្មករ
ធ្ងន់ធ្ងរ
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មានកម្មករ៥នាក់រងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្ត
សាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន និងជាច្រើនអ្នករងរបួស ខណៈដែលអ្នកបើកបរ
រថយន្ត ដាច់កាឡេ ធ្លាក់ផ្លូវ ក្រឡាប់ ! កាលពីវេលាម៉ោង៤និង៥៥នាទីថ្ងែទី២៩ ខែមេសា ឆ្នំា២០១៧ នៅលើ កំណាត់ផ្លូវជាតិលេខ៤១ ចំណុចផ្សារស្រង់ទៅផ្សារត្រាំខ្នារ ចន្លោះ២២ ទៅ ២៣ ភូមិអង្គក្រសាំង ឃុំជង្រុក និងភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសីខេត្ត កំពង់ស្ពឺ ។
សមត្ថកិច្ចបាននិយាយថា៖ នៅមុនពេលកើតហេតុ មានរថយន្តកូរ៉េមួយគ្រឿងពាក់ ស្លាកលេខ ភ្នំពេញ ២K.០៤៣០ បើកបរ
ដោយឈ្មោះ ម៉ែន ធីម ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ
ស្រុកគងពិសី បានដឹកកម្មកររោងចក្រ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានដាច់ក្រឡេ រេចង្កូត
ហើយធ្លាក់ទៅប្រឡាយខាងជើងផ្លូវ ។
ហេតុការនោះបណ្ដាលឲ្យ
- ជនរងគ្រោះ រងរបួសធ្ងន់ ០៥នាក់ ក្នុងនោះស្រី
០៤នាក់ ! រួមមាន៖
១.ឈ្មោះ
រ៉ី ភេទស្រី នៅភូមិស្នួល ឃុំស្នំក្រពើ
២.ឈ្មោះ
ធិញ ភេទប្រុស នៅភូមិស្នួល ឃុំស្នំក្រពើ
៣.ឈ្មោះ
សាខន ភេទស្រី នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ
៤.ឈ្មោះ
យ៉េង ភេទស្រី នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ
៥.ឈ្មោះ
ណាត ភេទស្រី នៅភូមិត្រពាំងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្រោយកើតហេតុ មន្រ្តីនគរបាលបានចុះទៅកន្លែងកើតហេតុ
ហៅរថយន្ត សាមុយដឹកយកទៅសង្គ្រោះចំណែក រថយន្តវិញខូចខាតតិចតួចទេ ៕
No comments:
Post a Comment