Wednesday, August 30, 2017

























Bt-news.com និង bt-newsdaily.blogspot.com  កងទ័ពជាឆ្អឹងខ្នង ដ៍រឹងមាំសម្រាប់ ការពារ ប្រទេសជាតិ និងហ្វឹកហ្វឺន កងទ័ពមាន អត្តចរិ សីលធម៌ ល្អ  ស្អាត​ស្អំ !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ នៅ ទីបញ្ជាការវរៈសេនាតូច៤១២ នៃ កងពលពលតូចថ្មើរជើង លេខ៤១
ក្នុងភូមិសាស្រ្ត ស្រែល្អ ស្រុកត្រពាំងប្រាសាទ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នេះ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនដល់កងទ័ព ២ ជំនាញ គឺបំប៉ន ជំនាញ ថ្មើរជើង និង បំប៉នជំនាញ ស៊ើបការណ៍ថ្មើរជើង ក្រោមធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន ទី១គណៈ បញ្ជា ការសមរភូមិព្រំដែនកម្ពុជា-ថៃ និងប្រតិភូយោធា ជាន់ខ្ពស់ជាច្រើនរូប ឯកឧត្តម ស ថាវី អភិបាលខេត្ត ព្រមទាំង អាជ្ញាធរពាក់ព័ន្ធជាច្រើនស្ថាប័នចូលរួម ផងដែរ ។

ឧត្តមសេនីយ៍
ទោ នាង ឃីម មេបញ្ជា​ការកងពលតូចថ្មើរជើងលេខ៤១ មានប្រសាសន៍ លើកឡើងថា រយៈពេល ២ខែ ដែលសិក្ខាកាមបានបំប៉នជំនាញ ដើម្បីពង្រឹង គុណ ភាព សមត្ថភាព ពង្រឹងជំនាញ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ព្រោះកងទ័ព ជាសរសរស្តម ដ៍រឹងមាំ ក្នុងការ ការពារអធិបតេយ្យភាព បូរណៈភាពដែនដី ការពារ នាយករដ្ឋមន្រ្តីស្របច្បាប់ និងព្រះមហាក្សត្រ ព្រមទាំងការពារ ភាព សុខ​​សានជូន ប្រជាពលរដ្ឋ  !  ជាពិសេសធ្វើអោយកងទ័ព មានសមត្ថភាពប្រយុទ្ធខ្ពស់ ជាការឆ្លើយ​តបតាមតម្រូវ ការក្រសួងការពារជាតិ ។
ឧត្តមសេនីយ៍
ទោ នាង ឃីម មានប្រសាសន៍ទៀតថា ដំណើរការបើកវគ្គហ្វឹកហ្វឺននា ពេលនេះបាន អាស្រ័យដោយបានការឧបត្ថម្ភប្រាក់ហូបបន្ថែម របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងថវិកា ហ្វឹកហ្វឺន របស់ក្រសួងការពារជាតិ សម្រាប់ឆ្នាំ ឆ្នាំ២០១៧ ។ 
នៅឱកាសនោះដែរ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា
សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រុញ ដល់ ស្ថាប័នពាក់ព័ន្ធ ចូលរួមនៅក្នុងចលនាលើកទឹកដល់កងទ័ព ដែលហ្វឹកហ្វឺន ព្រោះ ជានិច្ច ជាកាលកងទ័ព បានខិតខំប្រឹងប្រែងអនុវត្ត នូវរាល់បទបញ្ជារបស់ មេបញ្ជាការ ប្រកបដោយស្មារតី ឆន្ទៈ ទទួលខុសត្រូវខ្ពស់ត្រៀមជាប្រចាំដើម្បីជួយទិសព្រំដែនផង និងក្នុងភូមិសាស្រ្តផង ។

នាយឧត្តមសេនីយ៍ គន់ គីម  បានថ្លែងកោតសរសើ
កងទ័ពដែលបានខិតខំប្រឹងប្រែង ហ្វឹកហាត់ ពង្រឹង សមត្ថភាពរហូតដល់ថ្ងៃបញ្ចប់ បំប៉នជំនាញថ្មើរជើង និងបំប៉ន ជំនាញ ស៊ើបការណ៍ នេះគឺជាការ ពង្រឹង អោយ នាយទាហាន នាយទាហានរង ពលទាហាន  កាន់តែមានភាព រឹងមាំ ទ្វេរដងបន្ថែមទៀត ដើម្បី ប្រែក្លាយ ទៅជា កងទ័ពគំរូរ ហើយក៍ជាអ្នកបន្តវេន កងទ័ព ចាស់ៗ ទៅថ្ងៃអនាគត និងកោតសរសើរ ពី ភាពក្លាហាន ហ៊ានលះបង់អាយុជីវិតដើម្បីការទឹកដី កន្លងមកធ្លាប់បានប្រយុទ្ធជាមួយ ទាហាន ថៃ ក្នុងកិច្ចការពារបូរណៈភាពទឹកដីនៅទិសព្រំដែន នៃប្រាសាទ ព្រះវិហារ ទិសប្រាសាទតាម៉ាន់ តាក្របី យ៉ាងអង់អាចក្លាហាន និងត្រៀមលក្ខណៈ ជួយ អន្តរា គមន៏ ព្រឹត្តិការណ៏ដែលទាហានឡាវ ចូលមកឈរជើងនៅទឹកដីកម្ពុជា ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង គ្រប់ពេលវេលាផងដែរ ។

នាយឧត្តមសេនីយ៍បានផ្តាំផ្ញើរ ដល់យោធិនទាំងអស់ត្រូវ ចូលរួម កិច្ចសហ ប្រតិ បត្តិការ ជាមួយអាជ្ញាធរ មូលដ្ឋាន ! ដើម្បីការពារសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ
នាឱកាសនោះឯកឧត្តម ស ថាវី អភិបាលខេត្តបានឧបត្ថម្ភ ទឹកត្រី ទឹកស៊ីអ៊ីវ ២០០ យួរ  ធុងដាក់ទឹកផឹកចំណុះ២០០ លីត្រមួយ អង្ករ៥តោន និងទឹកបរិសុទ្ធដបធំ មួយចំនូន


Tuesday, August 29, 2017









Bt-news.com និង bt-newsdaily.blogspot.com  ខ្លាំងមែន កម្លាំងអគ្គបញ្ជាការ និងសង្កាត់រដ្ឋបាល ព្រៃឈើ ហ៊ានចាប់ ! រថយន្តយីឌុប ដឹកឈើរបស់អង្គរក្ស ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



ខេត្តឧត្តរមានជ័យ៖ រថយន្តយីឌុបដឹកឈើ មួយគ្រឿងរបស់អង្គរក្ស ស ថាវី អភិបាល ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រចាំយោធភូមិភាគ៤ ធ្វើការបង្ក្រាប កាលពីវេលាម៉ោង ៨ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ថ្មីៗនេះនៅចំណុច ភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។

តាមសេចក្តីរាយការណ៍មកថា !  ក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ច ជំនាញដឹកនាំ ដោយលោក ញ៉ែម ណាយវ៉ាន់ នាយយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ រួមជាមួយ កម្លាំងយោធា ប៉ះចំរថយន្តដឹកឈើ ដែលមានខ្នងអ្នកធំក្នុងខេត្ត ហាក់ដូចជា អូរឬស្សីបញ្ច្រាស់ចុង ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចថា រថយន្តដឹកឈើខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការទុកបណ្តោះអាសន្នតាំងពីយប់ នៅថ្ងៃទី២៥ មកម្លេះ ។ តែទីបំផុតរហូតដល់វេលាម៉ោង ៨ព្រឹក រថយន្តយីឌុបដឹកឈើខាងលើ សមត្ថកិច្ចបាន បញ្ជូនទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

តាមរបាយការណ៍សមត្ថកិច្ច រថយន្តដឹកឈើគ្មានច្បាប់ ម៉ាកហ៊ីហាន់ដាយ ពណ៌ទឹកប៊ិច លាយសរ ពាក់ស្លាក់លេខភ្នំពេញ ៣C-៣០៧៥ បានផ្ទុកឈើអារប្រភេទ លេខ១ និងលេខ២ ចំនួន ៧៧២ សន្លឹក ស្មើរនឹង២៤ម៉ែត្រគូប ដែលម្ចាស់ឈ្មោះ សេង ហុង ជាកូនបង្កើតរបស់លោក សួន តៃហេង ជាអង្គរក្សអភិបាលខេត្តឧត្តរមានជ័យ ។

មន្រ្តីជំនាញរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានបញ្ជាក់ថា !  កន្លងមក ពិតជា មានសកម្មភាពរថយន្តដឹកឈើប្រភេទលេខ២ របស់ឈ្មោះ រឹទ្ធ និងឈ្មោះ ឆាយ ដែលដឹកយកទៅសាងសង់ផ្ទះនិវត្តន៍ជន នៅតំបន់អូរអំបិល ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តផ្សេងៗទៀត ! តាម គោលដៅតំបន់អភិវឌ្ឍន៍របស់សមាគមន៍អតីតយុទ្ធកម្ពុជា តែសកម្មភាពទាំងនោះ ត្រូវបានស្ងប់ស្ងាត់មួយរយៈបន្ទាប់ អភិបាលខេត្តឧត្តរមានជ័យ បានប្រកាសបិទ ។ ហើយស្រាប់តែឃើញមាន សកម្មភាពរថយន្តដឹកឈើរបស់អង្គរក្ស ឯកឧត្តមផ្ទាល់ ចេញមុខដឹកឈើម្តង

ករណីត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងចំពោះការដឹកជញ្ជួនឈើ របស់ឈ្មោះ  សេង ហុង ជាកូនបង្កើតរបស់លោក សួន តៃហេង ជាអង្គរក្សអភិបាលខេត្ត ខាងលើ !  ឯកឧត្តម បង្រ្កាប គេ​ មិនបង្រ្កាបកូនចៅ ខ្លួន ឯង សូម្បីតែឈើ ដឹកធ្វើផ្ទះអតីតយុទ្ធជន ក្រីក្រ ក៍មិនលើកលែង ៕                       

Monday, August 28, 2017










Bt-news.com និង bt-newsdaily.blogspot.com  កងទ័ព នៅក្នុងអង្គភាព កងពលតូចថ្មើរជើងលេខ៤១ បដិសេធន៍ នូវការបង្ហោះ Facebook របស់ឈ្មោះ  រឿន សារីម ជានាយចំណង់ ដែលសុំអន្តរាគមន៍ ទៅសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី !!!!!


 ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មេបញ្ជាការ  ! មេបញ្ជា្កការរង និងពលទាហានទាំងអស់ នៅក្នុងកងពលតូចថ្មើរជើងលេខ៤១ ឈរជើងទិសមុខក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបដិសេធន៍ នូវការបង្ហោះ Facebook
របស់ឈ្មោះ  រឿន សារីម ជានាយចំណង់ ដែលមានអាខោនឈ្មោះ Bong Sarim ដែលមានខ្លឹមសាថា ! (  ខ្ញុំ សូម ជំរាបជូនដល់ សម្តេច តេជោ ហ៊ុន សែន សូមសម្តេច ជួយបង្រ្កាបមន្រ្តី យោធា មួយ ចំនួនដែលបានដើរឆរបោកយោធាដែលនៅថ្នាក់ក្រោម នឹងជួយរកយុត្តិធម៌ អោយ កូនចៅ​ ដោយក្ដីអនុគ្រោះផងបាទ ។ ខ្ញុំបាទនាយចំណង់ រឿន សារីម អត្តលេខ ២០៣ ៦៦២ សូមគោរពជូនពរ សម្ដេច តេជោ អោយជួបតែ សេចក្ដីសុខ និង សុវត្ថិភាពគ្រប់ៗៗពេលវេលា ។

កងទ័ពនៅក្នុងកងពលទាំងអស់សូមបញ្ជាក់ថា ! ឈ្មោះ រឿន សារីម កន្លងមកបានដើរ បង្កបញ្ហាជាច្រើនលើកច្រើនសា និងមិនដែលចូលអង្គភាព រយៈពេល ៦ ខែមកហើយ ឥឡូវជនរូបនេះបាន បំផុសបំផុលអោយកងទ័ព បែកបាក់ផ្ទៃក្នុង មិនតែប៉ុណ្ណោះ ជន ខាង លើនេះ ធ្វើចលនាមិនអោយកងទ័ព គោរពវិន័យអោយដើរហើរ សេរីដូចរូបគេ ។

មេបញ្ជាការ  ! មេបញ្ជា្កការរង និងពលទាហានទាំងអស់ នៅក្នុងកងពលតូចថ្មើរជើង លេខ៤១ សូមជម្រាបជួន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៍ខ្ពង់ខ្ពស់បំផុត និងស្នើរសុំទៅ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ចាត់វិធានការជនឈ្មោះ  រឿន សារីម ខាងលើទៅតាមផ្លូវច្បាប់ ផង ៕