Friday, August 18, 2017





Bt-news.com និង bt-newsdaily.blogspot.com  រំលោភមិនបានដូចបំណង ! កាប់រហូតដល់ស្លាប់ ក្នុងថ្លុកឈាម  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបន្ទាយមានជ័យ៖ ស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតករ ! យកកាំបិតដេញ កាប់សម្លាប់យ៉ាងឃោឃៅបំផុត តាំងពីលើផ្ទះរហូតមកដល់ក្រោមផ្ទះ  ! ដេក ស្លាប់ យ៉ាងអនោចអធម ! កាលពីវេលាម៉ោង១ រំលងអាធ្រាតឈាន ចូលថ្ងៃទី១៨  ខែសីហា ឆ្នាំ២០១៧ ករណីនេះគេសង្ស័យថា ! ចាប់រំលោភ មិនបានសម្រេច និងមានការតដៃ រើបំរ៉ាស់ទើបជនសង្ស័យ ធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ស្លាប់ក្នុងថ្លុកឈាមបែបនេះ ! ស្ត្រីរងគ្រោះមានឈ្មោះ ឡុង សាលៀង ហៅ​កា​ប៉ោ​ច អាយុ៤២ឆ្នាំ មានកូន៥នាក់
រស់នៅក្នុង​ភូមិ​ចំការ​គ ឃុំ/ស្រុក ​ស្វាយចេក​

ប្រភពអ្នកជិតខាងនិយាយថា !  នៅ​យប់កើតហេតុ​នោះ ​គាត់​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក  ស្រាប់តែ​ឮ​សំឡេង​ស្រែក​ឡើង​យ៉ាងខ្លាំង​ឲ្យ​គេ​ជួយ ! លុះ​បងប្អូន​ក្បែរ​ខាង​ចេញ​មកជួយ​ស្រាប់តែ​ឃើញ​ស្ត្រី​រងគ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម​សល់​តែ​ដង្ហើម​ចង្រឹត និង​សំឡេងខ្សាវៗប្រាប់ថា អា​ធំ​កាប់​ខ្ញុំ ។

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ទៀត ! កាលពី​ម៉ោងជាង១១ព្រឹក ថ្ងៃទី១៨ សីហា ឆ្នាំ២០១៧ នេះ ! ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន ទី១-ឈ្មោះ អា​ធំ អាយុ៣៦ឆ្នាំ មាន មុខរ​បរជា​កម្ម​ករ​បាញ់ថ្នាំ ! ទី២-ឈ្មោះ អា​វិ​ន អាយុ ៣៧ឆ្នាំ មុខរបរ​បាញ់ថ្នាំ​ដូចគ្នា ។ អ្នក​ទាំងពីរ​ ត្រូវបាន​គេ​ដឹងថា កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ស្ត្រី​រង គ្រោះ ពួកគេ​ឧស្សាហ៍​ចេញចូល និង​ផឹកស៊ី​នៅផ្ទះ​ស្ត្រី​មេម៉ាយ​នេះ​ជា​ញឹកញាប់ ។
បើតាម​ប្រភព​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង២នាក់ មានតែ​ម្នាក់​គត់ ដែល​ស្ត្រី​រងគ្រោះ​មាន​ចំណងស្នេហា​ជាមួយ ។
បើតាម​សម្តី​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ ដែល​ឃើញ​ហេតុការណ៍ បាន​និយាយថា គេ​ឃើញ​ឈ្មោះ វិ​ន ដើរ​ចេញពី​កន្លែងកើតហេតុ​ពេលនោះ ! តែ​ទោះជា​យ៉ាងណាក៏ដោយ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួចហើយ បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការសួរនាំ​របស់​សម​ត្ថ​កិច្ច​នគរបាល​ស្រុក​ស្វាយចេក ៕


No comments:

Post a Comment