Thursday, August 10, 2017



Bt-news.com និង bt-newsdaily.blogspot.com អ្នកឧកញ៉ា ស្រី ចាន់ថន ចុះសួរសុខទុក្ខកងទ័ពឈរជើងនៅសមរភូមិមុខ !!!!






ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ស៊ីម៉ងដ៍ចំនួន ៧០តោន បានប្រគល់ដល់សមាគមន៍ អតីត យុទ្ធជនកម្ពុជា និងសំរាប់ប្រើប្រាស់នៅក្នុងទីបញ្ជាការកងពលតូច ថ្មើរជើង លេខ៤១ ប្រចាំនៅសមរភូមិមុខព្រំដែនកម្ពុជា-ថៃ ដែលជាអំណោយរបស់ អ្នក ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតគ្រុប និង7NG នៅក្នុង និងក្រុម ការងារបុគ្គលិក នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នេះ នៅទីបញ្ជាកងពលតូចថ្មើរជើងលេខ៤១ ។
នាក្នុងឱកាសនោះ ក៏មានអញ្ជើញចូលអមដំណើរដោយ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេម រភូមិន្ទ និងអគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា(សអយក) ព្រមទាំង មានការចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់ និងសមាជិកសមាជិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា ជាច្រើនរូបទៀត ។
នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ស្វាយគមន៍ ចំពោះអ្នកឧក ញ៉ា ស្រី ចាន់ថន និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញ ចុះសាកសួរសុខទុក្ខដល់កងទ័ព និងសមាជិក អតីតយុទ្ធកម្ពុជា ព្រោះពួកគាត់ក៏ ជាយុទ្ធជនធ្លាប់បានបូជាឈាមស្រស់ សាច់ស្រស់ ក្នុងបុព្វហេតុសង្គ្រាម  រហូត ដល់បច្ចុប្បន្នពួកគាត់ បានចូលនិវត្តន៍ និងខ្លះទៀត ក៏បានក្លាយខ្លួន ទៅជាជន ពិការ ហើយក៏មានមន្រ្តីរាជការមួយចំនួនបានចូលនិវត្តន៍ផងដែរ ។

 នាយឧត្តមសេនីយ៍ គន់ គីម តាងនាមឱ្យនាយទាហាន ពលទាហាន និង សមគមន៍អតីតយុទ្ធជនកម្ពុជា ថ្លែងអំណគុណចំពោះក្រុមហ៊ុន ជេតគ្រុប និង7NG ដែលបាននាំយកស៊ីម៉ង់ដ៍ចំនួន ៥០តោន ប្រគល់ដល់សមាគមន៍ អតីតយុទ្ធជនកម្ពុជា សំរាប់ប្រើប្រាស់សាងសងលំនៅដ្ឋាន ដល់និវត្តន៍ជន និងស៊ីម៉ង់ដ៍ ២០តោន ដល់ទីបញ្ជាកងពលតូចថ្មើរជើងលេខ៤១ សំរាប់ កសាងប័ណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងអង្គភាព

No comments:

Post a Comment