Wednesday, August 23, 2017



Bt-news.com និង bt-newsdaily.blogspot.com  សាហាវណាស់ ! សម្លាប់ប្រពន្ឋ ទម្លាក់ក្នុងអណ្តូង ជិត២ខែ ដោយសាង់បានប្រពន្ឋថ្មី សមត្ថកិច្ចចាប់ខ្លួន !!!!!!
 






សម្រួលដោយ សុខ ថត
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តកំពង់ឆ្នាំងបុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៧ ម្សិលមិញ ! បន្ទាប់ចាប់ខ្លួនដោយសង្ស័យថា ! ជននេះវាយសម្លាប់ប្រពន្ឋ កាល ពីជាង១ខែមុន ! នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ ដែរសមត្ថកិច្ចបាននាំជនសង្ស័យ ទៅ ពិនិត្យកន្លែងកើតហេតុស្ថិតក្នុងចំណុចក្រោលគោស្ថិត ក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ។  

លោក បាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានអោយដឹងថា ! ជនសង្ស័ជាប្តីមានឈ្មោះ ជុច អេត អាយុ៤៥ឆ្នាំ ចំណែកប្រពន្ឋរងគ្រោះមានឈ្មោះ អែល គីមស៊ីម អាយុ៤៣ឆ្នាំ ! គ្រួសារនេះមានភាពរកាំរកុះគ្នាយូរណាស់ហើយ ។
កាលពីថ្ងៃទី២៩ មិថុនា កន្លងមក ! ពីរនាក់ប្តីប្រពន្ឋបានជិះម៉ូតូមកចំណុច កើតហេតុ ដើម្បី វាស់ដីហើយបានទាស់សំដីគ្នាពេលនោះប្តីបានច្រានប្រពន្ឋដួលទៅលើខ្ន
អណ្តូង លូបែកឈាមតាមមាត់បន្ទាប់មកប្តីបានលើកប្រពន្ឋទម្លាក់ចូលអណ្តូងតែម្តង  ! ក្រោយពីទម្លាក់ប្រពន្ធចូលអណ្តូងហើយបុរសជាប្តីបានវាយខ្នអណ្តូងទម្លាក់បន្ថែមសង្កត់ពីលើថែមទៀតទើបមកផ្ទះវិញ ។ លុះដល់ថ្ងៃទី៣ ខែកក្កដា បុរសជាប្តីបានទៅ ប្តឹង មេឃុំថា ! ប្រពន្ឋគាត់រត់ទៅបាត់ហើយ ។ តែឈាមស្រែកស្បែកហៅបុរសជាប្តីបានទៅស្រឡាញ់ស្រីក្នុងភូមិម្នាក់តែនារីនោះបដិសេធថា មានប្រពន្ឋហើយអោយខ្ញុំធ្វើម៉េច ។ ក្រោយពីលួងលោមស្រឡាញ់នារីនោះមិនបានបុរសរូបនោះបានសារភាពត្រង់ថារូបគេបានសម្លាប់ប្រពន្ឋចោលហើយ ទើបបែកការដឹងដល់សមត្ថកិច្ច នគរបានចាប់ឃាត់ខ្លួន យកមកសាកសួររហូតដល់ម៉ោង៩យប់ទើបជនសង្ស័យជាប្តីសារភាព ។ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ សមត្ថកិច្ចបានអោយប្រជាពលរដ្ឋ និងក្រុមគ្រួសារ គាស់យកសពមកធ្វើបុណ្យតាមប្រពៃណី ចំណែកជសង្ស័ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមនិតិវិធី ៕  

No comments:

Post a Comment