Wednesday, August 30, 2017

























Bt-news.com និង bt-newsdaily.blogspot.com  កងទ័ពជាឆ្អឹងខ្នង ដ៍រឹងមាំសម្រាប់ ការពារ ប្រទេសជាតិ និងហ្វឹកហ្វឺន កងទ័ពមាន អត្តចរិ សីលធម៌ ល្អ  ស្អាត​ស្អំ !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ នៅ ទីបញ្ជាការវរៈសេនាតូច៤១២ នៃ កងពលពលតូចថ្មើរជើង លេខ៤១
ក្នុងភូមិសាស្រ្ត ស្រែល្អ ស្រុកត្រពាំងប្រាសាទ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នេះ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនដល់កងទ័ព ២ ជំនាញ គឺបំប៉ន ជំនាញ ថ្មើរជើង និង បំប៉នជំនាញ ស៊ើបការណ៍ថ្មើរជើង ក្រោមធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន ទី១គណៈ បញ្ជា ការសមរភូមិព្រំដែនកម្ពុជា-ថៃ និងប្រតិភូយោធា ជាន់ខ្ពស់ជាច្រើនរូប ឯកឧត្តម ស ថាវី អភិបាលខេត្ត ព្រមទាំង អាជ្ញាធរពាក់ព័ន្ធជាច្រើនស្ថាប័នចូលរួម ផងដែរ ។

ឧត្តមសេនីយ៍
ទោ នាង ឃីម មេបញ្ជា​ការកងពលតូចថ្មើរជើងលេខ៤១ មានប្រសាសន៍ លើកឡើងថា រយៈពេល ២ខែ ដែលសិក្ខាកាមបានបំប៉នជំនាញ ដើម្បីពង្រឹង គុណ ភាព សមត្ថភាព ពង្រឹងជំនាញ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ព្រោះកងទ័ព ជាសរសរស្តម ដ៍រឹងមាំ ក្នុងការ ការពារអធិបតេយ្យភាព បូរណៈភាពដែនដី ការពារ នាយករដ្ឋមន្រ្តីស្របច្បាប់ និងព្រះមហាក្សត្រ ព្រមទាំងការពារ ភាព សុខ​​សានជូន ប្រជាពលរដ្ឋ  !  ជាពិសេសធ្វើអោយកងទ័ព មានសមត្ថភាពប្រយុទ្ធខ្ពស់ ជាការឆ្លើយ​តបតាមតម្រូវ ការក្រសួងការពារជាតិ ។
ឧត្តមសេនីយ៍
ទោ នាង ឃីម មានប្រសាសន៍ទៀតថា ដំណើរការបើកវគ្គហ្វឹកហ្វឺននា ពេលនេះបាន អាស្រ័យដោយបានការឧបត្ថម្ភប្រាក់ហូបបន្ថែម របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងថវិកា ហ្វឹកហ្វឺន របស់ក្រសួងការពារជាតិ សម្រាប់ឆ្នាំ ឆ្នាំ២០១៧ ។ 
នៅឱកាសនោះដែរ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា
សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រុញ ដល់ ស្ថាប័នពាក់ព័ន្ធ ចូលរួមនៅក្នុងចលនាលើកទឹកដល់កងទ័ព ដែលហ្វឹកហ្វឺន ព្រោះ ជានិច្ច ជាកាលកងទ័ព បានខិតខំប្រឹងប្រែងអនុវត្ត នូវរាល់បទបញ្ជារបស់ មេបញ្ជាការ ប្រកបដោយស្មារតី ឆន្ទៈ ទទួលខុសត្រូវខ្ពស់ត្រៀមជាប្រចាំដើម្បីជួយទិសព្រំដែនផង និងក្នុងភូមិសាស្រ្តផង ។

នាយឧត្តមសេនីយ៍ គន់ គីម  បានថ្លែងកោតសរសើ
កងទ័ពដែលបានខិតខំប្រឹងប្រែង ហ្វឹកហាត់ ពង្រឹង សមត្ថភាពរហូតដល់ថ្ងៃបញ្ចប់ បំប៉នជំនាញថ្មើរជើង និងបំប៉ន ជំនាញ ស៊ើបការណ៍ នេះគឺជាការ ពង្រឹង អោយ នាយទាហាន នាយទាហានរង ពលទាហាន  កាន់តែមានភាព រឹងមាំ ទ្វេរដងបន្ថែមទៀត ដើម្បី ប្រែក្លាយ ទៅជា កងទ័ពគំរូរ ហើយក៍ជាអ្នកបន្តវេន កងទ័ព ចាស់ៗ ទៅថ្ងៃអនាគត និងកោតសរសើរ ពី ភាពក្លាហាន ហ៊ានលះបង់អាយុជីវិតដើម្បីការទឹកដី កន្លងមកធ្លាប់បានប្រយុទ្ធជាមួយ ទាហាន ថៃ ក្នុងកិច្ចការពារបូរណៈភាពទឹកដីនៅទិសព្រំដែន នៃប្រាសាទ ព្រះវិហារ ទិសប្រាសាទតាម៉ាន់ តាក្របី យ៉ាងអង់អាចក្លាហាន និងត្រៀមលក្ខណៈ ជួយ អន្តរា គមន៏ ព្រឹត្តិការណ៏ដែលទាហានឡាវ ចូលមកឈរជើងនៅទឹកដីកម្ពុជា ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង គ្រប់ពេលវេលាផងដែរ ។

នាយឧត្តមសេនីយ៍បានផ្តាំផ្ញើរ ដល់យោធិនទាំងអស់ត្រូវ ចូលរួម កិច្ចសហ ប្រតិ បត្តិការ ជាមួយអាជ្ញាធរ មូលដ្ឋាន ! ដើម្បីការពារសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ
នាឱកាសនោះឯកឧត្តម ស ថាវី អភិបាលខេត្តបានឧបត្ថម្ភ ទឹកត្រី ទឹកស៊ីអ៊ីវ ២០០ យួរ  ធុងដាក់ទឹកផឹកចំណុះ២០០ លីត្រមួយ អង្ករ៥តោន និងទឹកបរិសុទ្ធដបធំ មួយចំនូន


No comments:

Post a Comment