Sunday, August 13, 2017










Bt-news.com និង bt-newsdaily.blogspot.com  សង្វេកណាស់ ! អគ្គីភ័យលេបត្របាក់ ផ្ទះ ប្រជាពលរដ្ឋ ចំនួន ១៨ខ្នង និងផ្ទះជួលជាន់លើ ៤៦ខ្នង ទៀតហើយ !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ភ្នំពេញ៖  អគ្គីភ័យបាន
លេប ត្របាក់ ផ្ទះប្រជាពលរដ្ឋ ចំនួន ១៨ខ្នង និងផ្ទះជួលជាន់លើ ៤៦ខ្នងផងដែរ ! ស្ថិតដីឡូត៌ ក្នុងភូមិ ត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីវេលាព្រឹកម៉ោង ៦ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ ព្រឹកមិញ នៅក្នុង ហេតុការណ៍​ មិនទាន់ដឹងថា​ មកពីមូលហេតុអ្វីនោះទេ

ភ្លាមនោះដែរក្រុមរថយន្ត ពន្លត់អគ្គីភ័យបានអន្តរាគមន៍ដោយ ប្រើប្រាស់ ឡានទឹកចំនួន ១៤គ្រឿង ហើយប្រើប្រាស់ទឹកអស់ ១២គ្រឺង ក្នុងនោះមានឡានទឹក ស្នងការរាជធានីភ្នំពេញ ៨គ្រឿង ឡានទឹក អាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣គ្រឿង និង ឡានស្រាបៀកម្ពុជា ចំនួន ១គ្រឿង ។
ប្រភពនិយាយថា ! ហេតុការណ៍ខាងលើគ្រប់គ្រងស្ថានការទាំងស្រុងនៅវេលាម៉ោង ៧'និង៣០នាទី ដោយប្រើរយៈពេល ជាង១ម៉ោង បន្តិច ណៈពេលនោះមានវត្តមាន អាជ្ញាធរ ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ រួមទាំងលោក តេង ស៊ីណូ អធិការដ្ឋានខណ្ឌមានជ័យ លោក ហែម ឬទ្ធី មេបញ្ជាការ ដ្ឋានអាវុធហត្ថខណ្ឌមានជ័យ  លោក ណាត សារឿន ប្រធានសន្តិសុខខណ្ឌមានជ័យ លោក លុក ជ័យ ក្រុមប្រឹក្សាសង្កាត់បឹងទំពន់២ កំលាំងបុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពន់

សូមបញ្ជាក់ថា ! ទំហំនៃការខូចខាតនៅក្នុងហេតុការណ៍ខាងលើ ! មិនបង្កគ្រោះថ្នាក់​ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ៕




No comments:

Post a Comment