Monday, August 7, 2017





Bt-news.com និង bt-newsdaily.blogspot.com  លោកគ្រូបង្រៀននៅវិទ្យាល័យអង្គរ​ ខេត្តសៀមរាប !  រងនូវការរិះគន់​ពីអាណាព្យាបាលសិស្ស យកថ្លៃសេវា ពីសិស្ស ណាដែល ប្រឡងធ្លាក់ !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ លោកគ្រូបង្រៀននៅវិទ្យាល័យអង្គរ​ ខេត្តសៀមរាប ! មួយចំនួនកំពុង រងនូវការរិះគន់​ពីអាណាព្យាបាលសិស្ស ក៍ដូចជាមហាជនថា ! យកថ្លៃសេវា ចំពោះសិស្ស ណាដែល ប្រឡងធ្លាក់ ប្រចាំឆ្នាំ ក្នុង ម្នាក់ៗចាប់ពី ៣០ ដុល្លារឡើងទៅ រហូត ៧០ ដុល្លារ ថ្លៃសេវា ( ឡើងថ្នាក់ )  ! លោកគ្រូរូបនោះមានឈ្មោះ ព ឈីវ បង្រៀនសិស្សថ្នាក់ទី ១០ ! ប៉ុន្តែអាណាព្យាបាល សិស្សមិនបាន បញ្ជាក់ លោកគ្រូ បង្រៀនថ្នាក់ទី ១០ អ្វីឡើយ ព្រោះគាត់ខ្លាច  

អាណាព្យាបាលសិស្សនិយាយប្រាប់
Bt-news ថា ! កន្លងមកកូនរបស់គាត់មិនបាន រៀនគួរ ( រៀនបន្ថែមម៉ោង)ទេ ដោយសារូបគាត់​ ខ្វះខាតថវិកា  មកពីក្រុមគ្រួសារគាត់ មាន​ជីវភាពក្រីក្រ ។ សិស្សលួចបង្ហើបប្រាប់ថា ! សិស្សណាដែលមិនបានរៀនគួរ ( រៀនបន្ថែមម៉ោង) គឺធ្លាក់ ទាំងអស់ មិនដឹងមកពីមូលហេតុអ្វីឡើយ ក្នុងមួយថ្នាក់រៀន ខ្លះ សិស្សដែលធ្លាក់ មិនបានឡើងថ្នាក់រហូតពាក់កណ្តាល ឯណោះ ក្នុងចំណោម សិស្សធ្លាក់ ! ចង់ឡើងថ្នាក់អង្វរលោក គ្រូក្នុងការបញ្ចុះតំលៃខ្លះទៀតផង  

មហាជននិយាយថា ! បើលោកគ្រូគ្រប់គ្នាធ្វើអញ្ចឹងតើធនធានមនុស្សជំនាន់នេះទៅ ជាយ៉ាងណា ! តើអាណាព្យាបាលមានជីវភាពក្រីក្រ ដែលសង្ឃឹមលើកូនសិក្សា នោះ ទៅជាយ៉ាងណា ! បើគ្រូធ្វើ​បែបនេះ ។

អាណាព្យាសិស្សសំណូមពរដល់ លោក គ្រូនាយក​សាលា ! ប្រធានមន្ទីរ អប់រំ ក៍ដូច  រដ្ឋមន្រ្តីក្រសួងអប់រំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ
Bt-news ថា ! មេត្តាជួយពិនិត្យបញ្ហា​ខាងលើនេះឡើងវិញផង ព្រោះប្រាក់ខែ លោកគ្រូ អ្នកគ្រូ សព្វថ្ងៃ ! ត្រូវបានរដ្ឋាភិបាល តំឡើងច្រើនហើយដែរ ! ចំពោះសិស្សក្រីក្ររវិញ គួរតែបើកភ្នែកមើលផង ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ  
Bt-news  មិនអាចសុំការបំភ្លឺទៅលោក គ្រូ ព ឈីវ បានទេ នៅថ្ងៃទី ០៧ ខែសីហា នេះ ដោយសាមិនមានលេខទូរស័ព្ទ ! ប៉ុន្តែ Bt-news  បានសុំការបំភ្លឺទៅលោក រិន ឡូត នាយកសាលាវិទ្យាល័យអង្គរខេត្តសៀមរាបថា ! ចាំលោក សួរនាំ ៕

No comments:

Post a Comment