Friday, March 31, 2017

Bt-news.com និង bt-newsdaily.blogspot.com  ក្រុមហ៊ុនល្បែងបាញ់កាំ ជ្រួច ភ្នាល់ចាក់លុយ រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការ !!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យមានប្រសាសន៍ប្រាប់ BT-NEWS នៅវេលាម៉ោង០៩ និង៥៨នាទី ព្រឹកថ្ងៃទី០១ ខែមេសា មុននេះថា៖ ល្បែងភ្នាល់បាញ់ កាំជ្រួចដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ឯកឧត្តមបានរាយការណ៍ជួនសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី រួចហើយដើម្បីឲ្យសម្តេចតេជោ មាន ចំណាត់ ការបិទ ! ព្រោះអាជ្ញាធរខេត្តមិនអាចមិទបានទេ ! ដោយសាតែក្រុមហ៊ុន ល្បែងមួយនេះមាន ( ស..ណ )   ។

ចាប់តាំងពីបើកល្បែងខាងលើ រហូតមកដល់ពេលនេះ មហាជនបានរិះគន់កាន់តែ យ៉ាងខ្លាំង ឡើងៗថា ! ក្រុមហ៊ុនវិនិយោគមួយនេះ ! បានយកព្រះឆាយល័ក្ខ របស់ ព្រះមហាក្សត្រខ្មែរ ទាំងបីព្រះអង្គ ដែលប្រជានុរាស្រ្តគោរពប្រតិបត្តិ ! ស្រលាញ់លើស ជីវិត ដាក់នៅលើហ្វុងបើក សម្ភោធល្បែង បង្ហាញពីការចូលរួមគាំទ្រ ល្បែងភ្នាល់របស់ខ្លួន ! ទង្វើនេះបានជាន់ឈ្លី ព្រះកិត្តិយស នៃព្រះមហាក្សត្រ ជាខ្លាំង ។
ល្បែងភ្នាល់បាញ់កាំជ្រួចមួយនេះនៅក្នុងប្រទេសកម្ពុជា អ្នកណាក៍ដឹងថា ! ជាល្បែងមួយ ប្រភេទ ដែលគ្រោះថ្នាក់បំផុត ! ព្រោះនៅប្រទេសថៃ ត្រូវបាន ច្បាប់ ហាមឃាត់ !  បន្ទាប់ពីបិទ មួយរយៈកន្លងមក ! បន្ថែមនៅច្រកអន្តរជាតិអូរស្មាច់មួយទៀត ដើម្បី ស្រង់ដើមវិញ ! នៅច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតនៅ ចំណុចភូមិអូរថ្មរ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ! បានបើក ដំណើរការ ឱ្យជនជាតិថៃ ចូលមក លេងល្បែង ភ្នាល់ បាញ់ កាំ ជ្រួចមួយនេះ ដោយ សេរី ! នៅនេះទៀតហើយ ! កាំជ្រួចនេះអាច ហោះ បានកំពស់ ០២ គីឡូម៉ែត្រ ហើយធ្លាក់វិញ ចំងាយ ០៦គីឡូម៉ែត្រពីគោលដៅបាញ់ចេញ ! ចំណែក ចំណុចទី០២ នៅច្រកអន្តរជាតិអូរ ស្មាច់ វិញ ស្ថិតក្នុងភូមិ អូពក សង្កាត់អូរស្មាច់ ក្រុងសំរោងវិញ វិញ
ដំណើរការលេងនៅថ្ងៃ ច័ន្ទ និងថ្ងៃ អង្គារ៍ ។

សូមបញ្ជាក់ថា៖ ផ្សែងកាំជ្រួចកំពុងតែបង្កការបំពុលបរិយាកាស រីឯ រំសេវ និងបំបកកាំជ្រួច ដែលធ្លាក់មកក្រោម នឹងបង្កជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលមានផ្ទះ នៅតាមជើងភ្នំ ដង រែក ឫអាចបង្កឱ្យឆាបឆេះផ្ទះសំបែងពួកគាត់បានគ្រប់ពេលវេលា ។
ប្រជាពលរដ្ឋនិយាយបញ្ជាក់ប្រាប់ថា៖ មេល្បែងបាញ់កាំជ្រួចភ្នាល់ចាក់លុយ នៅច្រកអន្តរជាតិ ជាំសាង៉ាំ ត្រូវបានស្គាល់ គ្រប់ៗគ្នាថា ជានាយកក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារ នៅមាត់ច្រកអន្តរជាតិ ជាំ គឺឯកឧត្តម ផល សាម៉ន ជាអ្នករៀបចំ ព្រមទាំងមានអាជ្ញាប័ណ្ណត្រឹមត្រូវ របស់រាជរដ្ឋា ភិបាលទៀតផង ចំណែកច្រកអន្តរជាតិអូរស្មាច់វិញ ប្រជាពលរដ្ឋ ពួកគាត់ស្គាល់មិនទាន់ច្បាស់នោះទេ ។

ប្រជាពលរដ្ឋបានបន្ថែមថា៖ កន្លងមកសំបកកាំជ្រួច បានធ្លាក់ទៅលើដីចំការ ជាប្រភេទបំពង់ ទីបជ័រ និងដើមឬស្សី ដែលមានប្រវែង ពី ០៥ ម៉ែត្រ ទៅ ០៦ម៉ែត្រ ហើយខ្លះទៀតមានប្រវែង ទៅដល់ ០៨ម៉ែត្រ ទៅ៩ម៉ែត្រ ក៏មានដែរ ! ហើយនៅប្រទេសថៃ កន្លងមកធ្លាប់កើត មានគ្រោះ ថ្នាក់ សំបកកាំជ្រួច បានធ្លាក់ចំមនុស្សស្លាប់ និងលំនៅដ្ឋានឆេះ និងគ្រោះថ្នាក់ ធ្លាក់ ទៅកន្លែង ឆ្ងាយៗទៀត ទើបប្រទេសនោះធ្វើការហាមឃាត់មិនឱ្យបាញ់ ៕ 
Bt-news.com និង bt-newsdaily.blogspot.com តិរិច្ឆាន​ណាស់ សងគុណម្តាយក្មេក យ៉ាងសាហាវ ! យកដំបង​សំពង រងរបួសធ្ងន់ធ្ងរ  !!!!!




ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តព្រៃវែង ៖ បុរសតិរិច្ឆានបានយកតំបងសំពងម្តាយក្មេករបស់ខ្លួនយ៉ាងចាស់ដៃ បណ្តាលឲ្យ​រងរបួសយ៉ាងធ្ងន់ធ្ងរ ! ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី៣០ ខែមីនា ម្សិលមិញ ! បុរសរូបនោះមានឈ្មោះ ប៉ាក់ ភឿង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ! រីឯម្តាយក្មេកជាជនរងគ្រោះមានឈ្មោះ មាំង ឈិត ភេទស្រី អាយុ ៨៦ឆ្នាំ រស់នៅជាមួយគ្នា ។


ប្រភពនិយាយថា៖  ជនសង្ស័យជាកូនប្រសារ ខាងលើ !  បានយកប្រនង់ ឫស្សីប្រវែង ១.២០ ម៉ែត្រ យកមកវាយទៅលើជីដូនចាស់ម្នាក់ ដែលត្រូវជាម្តាយក្មេករបស់ខ្លួន ០១ ព្រនង់ចំក្បាល បណ្តាល ឲ្យបែក មានមុខរបួសប្រវែង ១០ស.ម ទទួលរងរបួសយ៉ាងធ្ងន់ ។
ប្រភពនិយាយទៀតថា៖ ជនសង្ស័យតិរិច្ឆានខាងលើ ស្រវ៉ឹងស្រា ជាប្រចាំ ហើយឈ្លោះ ប្រកែក គ្នា តែងតែជេបណ្តេញម្តាយក្មេកអោយចុះចេញពីផ្ទះរបស់ខ្លួន ម្តាយក្មេកមិនចុះចេញ ក៍វាយតែម្តង  ។

បច្ចុប្បន្នជនរងគ្រោះបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងភូមិ  រីឯជនសង្ស័យ នគរបាលបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់  ៕
Bt-news.com និង bt-newsdaily.blogspot.com ឈ្មោះ ចែ ​ច្រឹប ! ឈ្មោះ ថា​ន មេ កាប់បំផ្លាញ​ព្រៃឈើ​ខ្លាំងជាងគេ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ !!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្ត​រតនគីរី ៖ មហាជននិយាយរិះគន់តៗគ្នាថា៖ មេ កាប់បំផ្លាញ​ព្រៃឈើ​ខ្លាំងជាងគេ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតនៅ ចំណុច​អូរ​បោក អូរ​ច្រាប អូរ​ផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ និង​សមុទ្រ​សេ​ដា​ក្រោម ពេលនេះ បានចាប់ផ្តើម​ក​ក្រើ​កឡើ​ង​វិញ​ហើយ ! មេ​ កាប់បំផ្លាញ​ព្រៃឈើ រូបនោះ ត្រូវគេ​ស្គាល់ឈ្មោះ ចែ​ ច្រឹប ជាភរិយានាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ខ្លាធំ ​ឈ្មោះ ផុន ​! និងម្នាក់ទៀតឈ្មោះ ថាន ការកាប់បំផ្លាញ​នេះ ពួកគេ​បាន​ស្តុកឈើនៅទីតាំងខាងលើតែម្តង​ ។​
មហាជននិយាយ​ទៀតថា៖ ឈ្មួញ​ឈើ​ដុះ​ស្លែរ​ទាំងពីរ​នាក់ ​ចែ​ច្រឹប ! ថា​ន ​បាន​ជួល​កម្ម​ករពី​ប្រទេស​វៀត ណា​ម​ប្រមាណ​ជាង ១០០​នាក់ ដែល​ប្រដាប់​ដោយ​រណា​យន្ត​ដែលមាន​សម្លេង​ស្ងាត់ រួមទាំង​គោយន្ត​សម្រាប់​ដឹកឈើ​ចេញ​ជា ច្រើន​គ្រឿង និងមាន​ មេការ​ឈ្មោះ
ឡែ​ប និង​ទុង ​ ជា​ជនជាតិ​វៀតណាម​សម្រាប់​មើល​ការខុសត្រូវ និង​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាម​ទៀតផង ។​

​ទាក់ទិន​នឹង​ការិះគន់​ខាងលើ លោក ធី​ម វិចិត្រ ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់ បានឱ្យដឹងថា៖ ឈើ​ដែល ឈ្មួញ​អារ​រួច​អូស​យកមក​គរ​ស្តុក​ទុក​នៅ​ចំណុច​ខាងលើនេះ លោក​មិន​បានដឹង​ទេ ? ហើយ​លោក​នឹង​បញ្ជា​ឱ្យកម្លាំង​មន្ត្រី​បរិស្ថាន​ចុះទៅ​ស៊ើបអង្កេត ។
ចំណែក​លោក នូ ថេ អភិបាលស្រុក​លំផាត់ បានប្រាប់ថា រឿង​ឈ្មួញ​ឈើ​ឈ្មោះ ចែ​ ច្រឹប និង​ថា​ន ជួល​កម្មករ​វៀតណាម​មក​កាប់​ឈើ​នៅ​ដែន​ជម្រក​សត្វ​លំផាត់ វា​មិនមែនជា​សមត្ថកិច្ច ​រប​ស់លោក​នោះទេ ៕​

Wednesday, March 29, 2017




Bt-news.com និង bt-newsdaily.blogspot.com មហាជនដាក់ការសង្យ័យ តុលាការខេត្តសៀមរាប ! ដោះលែង ឈ្មោះ ស៊ៀង ជាមន្ត្រីយោធា នៅអង្គភាពកងពលតូច អន្តរាគមលេខ៤ មេឈ្មូញគ្រញូង ដែលកំលាំងចម្រុះឃាត់ខ្លួន ពាក់ព័ន្ធជា មួយរថយន្តស៊ីទែនដឹកហ្គាស៍បង្កប់ឈើគ្រញូងជិត០៩តោន !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មន្ត្រីយោធាឈ្មោះ ស៊ៀង នៅអង្គភាពកងពលតូចអន្តរាគមលេខ៤ ចំណុះកងឲ្យកងពលធំអន្តរាគមលេខ២ ! ដែលតុលាការខេត្តសៀមរាបធ្វើការដោះលែង កំពុង រងនូវការរិះយ៉ាងខ្លាំងពីមហាជន ! ចំពោះស្ថាប័នច្បាប់ធ្វើការដោះលែងឈ្មោះ ស៊ៀង មន្រ្តីយោធារូបនេះ ! ដែលជាប់ទោសមិនទាន់ បាន០៤ ខែពេញផងត្រូវបានរួចទោស ចំណែក ០៤ នាក់ទៀតដេកគុកនៅឡើយ ! សម្រាប់អ្នកមានលុយជាប់គុកនៅផ្ទះ រីឯអ្នកក្រវិញ ជាប់គុកនៅ ពន្ធនាគារ វារឿងធម្មតានោះទេ ។  មហាជននិយាយទៀតថា ! ប្រជាពលរដ្ឋពាក់ព័ន្ធ​គ្រឿងញៀនតូចតាច អាចជាប់ទោសរាប់សិបខែ ! ប៉ុន្តែមេឈ្មូញឈើគ្រញូវជិត០៩តោន ឯណោះ ជាប់ទោសមិនបាន០៤ ខែផង ត្រូវដោះលែង ! តើមកពីមូលហេតុអ្វី​បានជាតុលាការសៀមរាប ដោះលែងឆាប់ម្លេះ !!! ។


សូមបញ្ជាក់ថា ! ឈ្មោះ ស៊ៀង មន្រ្តីយោធាខាងលើ ត្រូវបានកម្លាំងចម្រុះ ចាប់ រថយន្ត ស៊ីទែនដឹកហ្គាស៍បង្កប់ឈើគ្រញូងជិត០៩តោន មួយគ្រឿង លោតឆ័ត្រមក ពីខេត្ត ឧត្តរមានជ័យ ! និង ធ្វើការឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ក្នុងនោះឈ្មោះ ស៊ៀង ជាមន្ត្រី យោធា ខាងលើ ជាមេឈ្មូញគ្រញូង ការពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខទី ស្នាក់ការ រដ្ឋបាលព្រៃឈើ កន្តួតខ្នាក្រៅ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ! រហូតមកដល់ពេលនេះ ទើបតែជាង ០៤ ខែតែប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នេះ ។

ករណីរិះគន់ខាងលើ BT-NEWS កំពុងធ្វើការស្រាវជ្រាវរកលេខទូរស័ព្ទ លោក ព្រះរាជអាជ្ញារដែល​កាន់ សំណុំរឿងនេះ ដើម្បីសុំការបំភ្លឺ ៕  ( BT-NEWS រង់ចាំនូវការបំភ្លឺ ករណីនេះ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )









Bt-news.com និង bt-newsdaily.blogspot.com  ឈ្មួញឈើដុះស្លែរ  ឈ្មោះ រិទ្ធ  ដឹកជញ្ជូនឈើ  ជំនាញមិនបង្រ្កាប មហាជនដាក់សង្ស័យថា ! ត្រូវរ៉ូវ ចែកលុយគ្នារៀងៗខ្លួន !!!!!

ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ  ! bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ ៖ ឈ្មួញឈើដុះស្លែរ ឈ្មោះ រឹទ្ធ រស់នៅភូមិវត្ដ ឃុំស្រែណួយ ស្រុក វ៉ារិន ខេត្ដសៀមរាប បានធ្វើសកម្មភាពដឹកជញ្ជួនឈើរលួន មិនមានជំនាញ រដ្ឋបាលព្រៃឈើ និងមន្រ្តីពាក់ព័ន្ធក្នុងស្ថាប័នណាយកភ្នែកមើលឡើយ ត្រូវបានមហាជនសង្ស័យថា ! លុយ បានបិទភ្នែកមន្រ្តីជំនាញជិត បានជាមើលមិនឃើញបែបនេះ ។
ប្រភពនិយាយថា៖ ការដឹកជញ្ជួន របស់ឈ្មួញឈើខាងលើ បាននាំចេញ ពីភូមិសាស្ដ្រ ចំណុច ដីក្រហម អតីត ២៦២ ចាស់ ! ស្ថិតក្នុងភូមិថ្នល់កែង ឃុំ-ស្រុក ត្រពាំងសាទ ខេត្ដឧត្ដរមានជ័យ ដឹកជញ្ជួនយកទៅស្តុកនៅ ស្រែ ណួយ ស្រុក វ៉ារិន សៀមរាប ! រួចហើយ បន្តចូលទៅ ក្រុង សៀមរាប ! ដោយឆ្លងកាត់ពី សំណាក់សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ រាប់សិប កន្លែង និងមន្រ្តីពាក់ព័ន្ធជាច្រើន ស្ថាប័នផងដែរ ។
ប្រភពបានបញ្ជាក់ថា៖ ការដឹកជញ្ជួនរបស់ឈ្មួញឈើដុះស្លែរខាងលើ ត្រូវបានធ្វើដំណើរ ឆ្លង កាត់ ០២ ខេត្ត ប៉ុន្តែការដឹកជញ្ជូនឈើ សម្រាប់ ឈ្មោះ រឹទ្ធ នេះ មិនមានការ លំបាកនោះ ឡើយ ! ដោយសាឈ្មួញឈើ ខាងលើបានរត់ផ្លូវ បង់ជាខែ និងអាងខ្សែរបងប្អូន ជាមួយមន្ត្រីជំនាញ ទើបការដឹក ជញ្ជួនរបស់គេបានរលួន ហើយមិនដែលបង្រ្កាបបែបនេះ ៕



Tuesday, March 28, 2017




Bt-news.com និង bt-newsdaily.blogspot.com  មេឈ្មួញ ឈើដ៏ធំ លោក គង់ ក្រឹង ពាក់ស្បែកជាមន្ត្រីយោធា  និងឧកញ៉ាដ៏ល្បី  បែជាចូលខ្លួនក្នុងបទល្មើស មិនមានចំណាត់ការពីថ្នាក់លើ  !!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តក្រចេះ៖ លោក គង់ ក្រឹង ពាក់ស្បែកជាមន្ត្រីយោធា និងជាឧកញ្ញ៉ាផង ! កំពុងរងនូវការរិះ គន់​ យ៉ាងខ្លាំង ពីមហាជនថា ! លោកជាសមន្រ្តីយោធាជាន់ខ្ពស់ បែជាចូលខ្លូនក្នុងបទល្មើស  ផ្ទុយពីតួនាទីរបស់ខ្លួន មិនតែប៉ុណ្ណោះមន្ត្រីយោធារូបនោះ ជាមេឈ្មួញឈើដ៏ធំ !  សព្វថ្ងៃ កំពុងតែដឹកជញ្ជួនឈើ ឆ្លងដែនទៅប្រទេសវៀតណាម ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំ០២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានប្រាប់៖ លោក គង់ក្រឹង ជាឈ្មួញ រកស៊ីឈើ ក្រៅពីរូបភាពដ៍ធំខាងលើ គឺលោកបានដឹកតាមរថយន្តកែឆ្នៃ ! យកទៅ លក់ នៅប្រទេស វៀតណាម យ៉ាងរលូន មិន មានសមត្ថកិច្ច ស្ថាប័នណាហ៊ានចេញមកបង្ក្រាបឡើយ .។

លោក គង់ ក្រឹង ខាងលើ កន្លងមក មានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខណៈជិះម៉ូតូដឹកឈើយកទៅលក់ឲ្យលោក គង់ ក្រឹង រូបនោះ ពាក់ព័ន្ធ​ការចោទប្រកាន់ខាងលើ BT-NEWS  រកលេខទូរស័ព្ទដើម្បីសុំ បំភ្លឺលោក គង់ ក្រឹង ខាងលើមិនបានឡើយ ៕ បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ !!!!!

Monday, March 27, 2017

Bt-news.com និង bt-newsdaily.blogspot.com ជិតដល់ទៀតហើយ ! អង្គរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរកា នព្វស័កព.ស ២៥៦០ គ ស ២០១៧ !!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com






ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ អង្គរសង្រ្កាន្ត ឆ្នាំថ្មីខិតជិតមកដល់ទៀតហើយ (ឆ្នាំរកា នព្វស័កព.ស ២៥៦០ ) គស ២០១៧ ! សម្រាប់ដំណើរកំសាន្តរបស់ប្រជាជនកម្ពុជា ក៍ដូចប្រជាជនដែលរស់នៅក្នុង ខេត្តសៀមរាប និង ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្សាន្តពីវប្បធម៌ ! ប្រពៃណីយ៍ជាតិ ខ្មែរ កំពុងតែល្បី ល្បាញ ពាសពេញពិភពលោកផងដែរ ! ពីមួយឆ្នាំទៅមួយឆ្នាំ ! អង្គរសង្រ្កាន្ត បានរៀបចំ មាន លក្ខណៈខុសប្លែកពីគ្នា ដូចជាឆ្នាំកន្លងមក ! មាន ប្រភេទយក្សជាច្រើន ! នំអន្សមយក្ស ! អង្រុតយក្ស ! មួកយក្ស ! បំពង់ទឹក ត្នោតយក្ស ជាដើម។ល។ ដែលធ្វើឲ្យ មានការការទាក់ទាញអារម្មណ៍ មនុស្សជាតិគ្រប់ៗគ្នា ។

សហភាពសហព័ន្ធ យុវជនកម្ពុជាបានពង្រីកសក្តានុពលបន្ថែមក្នុងការ រៀបចំអង្គរសង្រ្កាន្ត ឆ្នាំនេះ ! បានបន្ថែមនូវកម្មវិធីមួយចំនួន ទៀត មានលក្ខណៈខុសប្លែកៗពីឆ្នាំមុន ក្នុងគោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍អន្តរៈជាតិ មកកម្សាន្ត នូវវប្បធម៌ ដ៍ សម្បូរបែបមួយនេះ ក្នុងឱកាស ចូលឆ្នាំ ព្រមទាំងបង្ហាញ ពីប្រពៃណីយ៍ចូលឆ្នាំជាតិខ្មែរផងដែរ ! ដែល ហ្នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ០៣-០៤-០៥ រោជ ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦០ នាពេលខាងមុខនេះហើយ ៕

Saturday, March 25, 2017





Bt-news.com និង bt-newsdaily.blogspot.com  ឈ្មោះ ស៊ៀង ជាមន្ត្រីយោធា នៅអង្គភាពកងពលតូចអន្តរាគមលេខ៤ មេឈ្មូញគ្រញូង រថយន្តស៊ីទែនដឹកហ្គាស៍បង្កប់ឈើគ្រញូងជិត០៩តោន  ត្រូវបាន តុលាការដោះលែង !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍មកថា ! ឈ្មោះ ស៊ៀង ជាមន្ត្រីយោធា នៅអង្គភាព កងពលតូចអន្តរាគមលេខ៤ ចំណុះកងឲ្យកងពលធំអន្តរាគមលេខ២ ! ត្រូវបានតុលាការ ខេត្តសៀមរាប ! ដោះលែងកាលពីពេលថ្មីៗនេះ ដែលពាក់ព័ន្ធពីករណី ! កម្លាំងចម្រុះ ចាប់ រថយន្ត ស៊ីទែនដឹកហ្គាស៍បង្កប់ឈើគ្រញូងជិត០៩តោន មួយគ្រឿង លោតឆ័ត្រមក ពីខេត្ត ឧត្តរមានជ័យ ! និង ធ្វើការឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ក្នុងនោះឈ្មោះ ស៊ៀង ជាមន្ត្រី យោធា ខាងលើ  ជាមេឈ្មូញគ្រញូង ការពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខទី ស្នាក់ការ រដ្ឋបាលព្រៃឈើ កន្តួតខ្នាក្រៅ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ! រហូតមកដល់ពេលនេះ ទើបតែ​ជាង ០៤ ខែតែប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នេះ ។

ករណីខាងលើបានធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងចំពោះស្ថាប័នច្បាប់ធ្វើការដោះលែងឈ្មោះ ស៊ៀង មន្រ្តី​យោធារូបនេះ !  ដែលជាប់ទោសមិនទាន់ បាន០៤ ខែពេញផងត្រូវបានរួចទោស ចំណែក ០៤ នាក់ទៀតដេកគុកនៅឡើយ ! សម្រាប់អ្នកមានលុយជាប់គុកនៅផ្ទះ រីឯអ្នកក្រវិញ ជាប់គុកនៅ ពន្ធនាគារ វារឿងធម្មតានោះទេ ។

ពាក់ព័ន្ធករណីខាងលើ
BT-NEWS បានសួរទៅលោក ម៉ុង ប៊ុនលិម នាយរដ្ឋព្រៃឈើ ដើម្បី សុំការបភ្លឺ នៅវេលា​ម៉ោង១០ និង០០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា នេះថា ៖ ករណីនេះ ជំនាញ បានកសាងសំណុំរឿងបញ្ជួនទៅតុលាការ ! ​ផុតដៃលោកហើយ ! ករណីនេះនៅ លើ តុលាការ ទេ  ! ភ្លាមៗ BT-NEWS បានបន្តសួរទៅលោកប្រធានតុលាការខេត្តលោកប្រាប់ថា៖ករណីនេះ នៅលើព្រះរាជអាជ្ញារជាអ្នកកាន់សំណុំរឿង ក៍ប៉ុន្តែលោកមិនដឹងថា ! ព្រះរាជអាជ្ញារ រូបណាជា អ្នកកាន់ នោះទេ ! បើកសៀវភៅមើលទើបដឹង ! ថ្ងៃសៅរិ៍ វាជាថ្ងៃ សម្រាក មិនមានអ្នកឆេកមើលឡើយ ថ្ងៃច័ន្ទទើបធ្វើការវិញ ៕  

Friday, March 24, 2017




Bt-news.com និង bt-newsdaily.blogspot.com  ផ្ទុះធុងហ្គាស ឆេះ កន្លែងចុងភៅ ភោជនីយដ្ឋាន ​ហ្គ្រីនស៊ុគី​ស៊ុប ​បណ្តាលឲ្យបុគ្គលិក ម្នាក់ទទួល រងរបួស !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ផ្ទុះធុងហ្គាស នៅក្នុង​ភោជនីយដ្ឋាន ​ហ្គ្រីនស៊ុគី​ស៊ុប ​បណ្តាលឲ្យបុគ្គលិក ម្នាក់ឈ្មោះ តាំង ចន្ថា អាយុ២២ឆ្នាំ រងរបួសបញ្ជួនទៅស ង្គ្រោះនៅឯមន្ទីរបង្អែក ខេត្តសៀម រាប និងបង្កការភ្នាក់ផ្អើលដល់ ភ្ញៀវដែលចូលហូបអាហារនៅក្នុងហាងរត់ជាន់ ជើងគ្នាទាំង ព្រឹក ! ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៨​ និង​៣០​នាទី នៅព្រឹក​ថ្ងៃ​ទី​២៥ ​ខែមីនា ​ឆ្នាំ​២០១៧ នេះ ស្ថិតនៅចំណុច​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ ស្លក្រាម ​ក្រុង​សៀមរាប ! ម្ចាស់អជីវកម្មឈ្មោះ ឡាយ សុខម៉េង  ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរម្ចាស់ហាង ។

ភ្លាមៗនោះដែរមានការអន្តរាគមន៍ពីកំលាំង រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថខេត្ត នឹងរថយន្តពន្លត់អគ្គីភ័យស្នងការខេត្តសៀមរាប ​ចំនួន​០៤​គ្រឿង ព្រមទាំងសហការ ពីមន្ត្រី នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្លក្រាម មកជួយអន្តរាគមន៍ ​បាញ់​ពន្លត់​​ ​រលត់​ជា​ស្ថាពរ ​ ​ដោយ​ប្រើប្រាស់រថយន្តបាញ់​ទឹក​អស់​ចំនួន០១​ឡានប៉ុណ្ណោះ និងមិនបង្កឲ្យ ​ឆេះរាលដាល​ទៅលំនៅស្ថានដែលនៅក្បែរទីតាំងកើតហេតុនោះឡើយ ។
នៅក្នុងហេតុ ការ នោះទទួលរងនូវការខូចខាត កន្លែងចុងភៅទំហំ ០៨ម៉ែត្រ×០៤ម៉ែត្រ
ម៉ាស៊ីនបោកខោអាវមួយ !  និងធុងហ្គាស់មួយផងដែរ ៕


Thursday, March 23, 2017





 Bt-news.com និង bt-newsdaily.blogspot.com ការដ្ឋានផ្លូវចាក់ក្រាលបេតុង(កោះខ្យង)ចម្ងាយ ៧.៣០០ម៉ែត្រ អំណោយសម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរ ឆ្ពោះទៅរកជោគជ័យបញ្ចប់ផែនការរបស់ខ្លួន ជាមួយនឹងការអបអរសាទរ ចូលរួមដោយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ !
ចូលមើលតាមរយៈ
 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តព្រះសីហនុ៖  ការដ្ឋានស្ថាបនាផ្លូវចាក់ក្រាលបេតុងចម្ងាយ ៧.៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ រួមទាំងមានការបំពាក់សំណង់សិល្បការ ( លូរំដោះទឹកកាត់ទទឹងផ្លូវ ប្រឡាយអមសងខាងផ្លូវ ) ជាដើម  ចាប់ពីផ្លូវជាតិលេខ៤ ចំណុចភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង  ឆ្លងកាត់ឃុំបឹងតាព្រហ្ម  ឆ្ពោះទៅភូមិកោះខ្យង ឃុំអូរជ្រៅ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដំណើរការអស់រយៈពេល ២ខែ និង ៤ថ្ងៃហើយ   បន្ទាប់ពីបានបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅ  ។
     ផ្លូវបេតុងដែលកំពុងស្ថាបនានេះ គឺជាអំណោយដ៏ថ្លៃថ្លានៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ! នាយឧត្តមសេនីយ ខេង សុមេធ មេបញ្ចាការកងវិស្វកម្មតេជោ ហ៊ុន​សែន​សៀមរាប  ដែលបានទទួលបទបញ្ជាផ្ទាល់  បំពេញប្រតិបត្តិការស្ថាបនាផ្លូវបេតុងនេះ បញ្ជាក់ឲ្យដឹងនាថ្ងៃទី២៣មិនា នៅការដ្ឋាននោះថា  ផែនការដាក់ចេញដោយសម្តេចតេជោ ផ្លូវបេតុងចម្ងាយ ៧.៣០០ម៉ែត្រ  នឹងត្រូវសម្រេចឲ្យបានរួចរាល់ជាស្ថាពរក្នុងរយៈពេល៣ខែ ។ លោកបន្តថា  បើយោងតាមមូលដ្ឋានសម្ភារៈ គ្រឿងចក្រ និងកងកម្លាំងជំនាញដែលកំពុងវត្តមានប្រតិបត្តិការនៅលើការដ្ឋានមួយនេះ  ផែនការសម្តេចតេជោ នឹងត្រូវសម្រេចជាស្ថាពរ នៅវេលាមុនចូលឆ្នាំប្រពៃណីជាតិខាងមុខ បើសិនជាគ្នានការរំខានធ្ងន់ធ្ងរ ដោយភ្លៀងធ្លាក់នោះ ។
    នាយ  ខេង សុមេធ ឲ្យដឹងដែរថា ៖  ប្រជាពលរដ្ឋឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានក្តីរំពឹងទុកថា  ក្រោយពីផ្លូវចាក់ក្រាលបេតុង ដែលជាអំណោយដ៏ថ្លៃថ្លា នៃសម្តេចតេជោ  ត្រូវបានស្ថាបនារួច ការប្រឈម រដូវប្រាំងដីហុយ  រដូវវស្សាទឹកលិច នឹងត្រូវបានដោះស្រាយ ។ អាស្រ័យលើផលប្រយោជន៍ ចេញពីការប្រើប្រាស់ផ្លូវនេះ ជីវភាពរបស់ប្រជាពលរដ្ឋ នឹងបានកាន់តែប្រសើរឡើង ។
       ប្រជាពលរដ្ឋនៃឃុំទាំង៣ មានប្រមាណជា ជាង ៤០០០គ្រួសារ  ក្នុងនោះជាអ្នកនេសាទសមុទ្រ ជាកសិករ និងជាអ្នកដែលមានមុខរបរលក់ដូរផងដែរ ។  ប្រជាពលរដ្ឋនៃមូលដ្ឋានឃុំទាំង៣នេះប្រមាណជា ៣០%  គឺជាចំនួននៃការរស់នៅរបស់បងប្អូនខ្មែរឥស្លាម ។  យុទ្ធសាស្ត្រដ៏សំខាន់របស់ផ្លូវមួយខ្សែនេះ គឺការដឹកជញ្ជូនផលនេសាទពីតំបន់សមុទ្រទៅកាន់ទីផ្សារ  និងដឹកជញ្ជូនភោគផលកសិកម្ម  ។ អាជ្ញាធរមូលដ្ឋានក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះ ការធ្វើដំណើររបស់សិស្សានុសិស្សទៅកាន់សាលារៀន ការធ្វើដំណើររបស់ កម្មករ កម្មការិនីទៅរោងចក្រ កាន់តែច្រើនឡើង ។ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏មានការធ្វើដំណើរតាមផ្លូវនេះផងដែរ ដើម្បីទៅទស្សនានិងកំសាន្តនៅតំបន់កោះ ( រមណីដ្ឋានធម្មជាតិ ) ។ 

       ជាមួយនឹងការស្ថាបនាផ្លូវបេតុង១ខ្សែនេះ គេសង្កេតឃើញថា  អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងល្អប្រសើរ លើដំណោះស្រាយផលប៉ះពាល់ ដោយការស្ម័គ្រចិត្ត ៕

Wednesday, March 22, 2017

Bt-news.com និង bt-newsdaily.blogspot.com   មន្ត្រី​រាជការនឹង​បាន​ឡើង​​ប្រាក់​ខែ​ទាំង​អស់  បើអាចពីថ្ងៃនេះ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​
ថា៖ ​មន្ត្រី​រាជការ​គ្រប់​ផ្នែក​ទាំង​អស់​អាច​បើក​ប្រាក់​ខែដែល​ដំឡើង បើអាចពីថ្ងៃនេះឡើងទៅ ! សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បន្ត​ទៀត​ថា៖ ប្រាក់​ខែ​មន្ត្រី​រាជការ​ស៊ីវិល នឹង​​ឡើង​ដល់​ ៨៥​៣ ៥០០​ រៀល មិន​ទាន់​បញ្ចូល​ប្រាក់​ផ្សេង​ទៀត។ ចំពោះ​គ្រូ​បង្រៀន ប្រាក់​បៀវត្ស​ចាស់​គឺ ៨០​០ ៥០០​រៀល ហើយ​គិត​ត្រឹម​ខែ​មករា កន្លង​ទៅ​នេះ​ឡើង​ដល់​ ៨៥​៣ ០៥០​រៀល​ នេះ​គឺ​ជា​ប្រាក់​ខែ​ទាប​បំផុត ហើយ​មក​ដល់​ខែ​មេសា ខាង​មុខ​នេះ​នឹង​ឡើង​ដល់ ៩៥​៣ ៥០០​រៀល។ ដូច្នេះ​គ្រូ​បង្រៀន ប្រាក់​ខែ​កើន​ជាង​ ១៥​ម៉ឺន​រៀល ហើយ​នៅ​បូក​បន្ថែម​ចំពោះ​ប្រាក់​តំបន់​ ចំនួន ៨ម៉ឺន ទៅ​ដល់​១០​ម៉ឺន​រៀល​ទៀត​។
ចំពោះ​នគរ​បាល​ជាតិ​ពល​បាល​ត្រី​​វិញ ​ប្រាក់​បៀវត្ស​កើន​ដល់​ ៩៣​០ ៩៧៧​រៀល​ ដោយ​គិត​ទាំង​របប​អង្ករ​  ! ចំណែក ​កង​ទ័ព​​​ ! ពល​ទោ​ វិញ នឹង​ឡើង​ដល់ ៨៨​០ ៩៧៧​រៀល​ ដោយ​មិន​គិត​របប​អង្ករ​នោះ​ទេ​ ។

ប្រសាសន៍នេះសម្ដេច​តេជោ ហ៊ុន សែន  បានថ្លែងនៅ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន គរុ​និស្សិត-សិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ  ថ្ងៃទី២២ ខែមីនា ម្សិលមិញ  ៕
Bt-news.com និង bt-newsdaily.blogspot.com  មេបញ្ជាការរងកងអនុសេនាធំលេខ៥ ទទួលរង ការចោទប្រកាន់ ពាក់ព័ន្ធនឹង ប្រើប្រាស់អាវុធ គំរាមគំហែង  វាយទៅលើប្រជាពលរដ្ឋ






ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖  មន្រ្តីយោធាម្នាក់ ជាមេបញ្ជាការរង.កងអនុសេនាធំលេខ៥ នៃផ្នែក សឹករងស្រុកត្រ​ពាំង​​​ប្រាសាទ និងរួម​ទាំង​បក្ស​ពួកត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ផ្សាយជាសាធារណៈ ថា ! មេបញ្ជាការរូបនេះ និងបក្សពួក បានប្រើអំពើហឹង្សា ហើយ​បាន​​ប្រើ​ប្រាស់កាំ​ភ្លើង​ម៉ាក​អាកា(
AK) និងកាំភ្លើងខ្លី​ គំរាមទៅលើប្រជាពលរដ្ឋម្នាក់ ។

 ខណៈនោះដែរ
BT-NEWS បានសួរលោក ស៊ុន បូរ៉ា មេបញ្ជាការរង ! កងអនុសេនាធំ លេខ ៥ នៃផ្នែកសឹករងស្រុកត្រពាំង​ប្រាសាទ បានចេញមុខបំភ្លឺនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះថា៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១២ថ្ងៃត្រង់ នៅចំណុច រង្វង់មូលអូរស្វាយ ស្ថិតនៅភូមិ-ឃុំអូរ​ស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ រូបគាត់បានប្រកែកពាក្យសំដីគ្នាតិចតួច ជាមួយ​ប្រជា​ពលរដ្ឋ​ម្នាក់ ឈ្មោះ ផុន ម៉ាប់  ហៅ ខិល មានទីលំនៅក្នុងភូមិខាង​លើ ដែលកំពុង​ទិញ​អី​វ៉ាន់ អំពី​រឿង​ជំពាក់លុយ ទិញឈើធ្វើផ្ទះ ចំនួន ១លាន​១០ម៉ឺនរៀល ! កាលពី ២ ឆ្នាំ មុន នៅមិនទាន់អារ ឈើបាន ទៀត  ។ លោកបន្ថែមថា៖ ក្នុងពេលកើតហេតុ លោកក៏​បាន​ចាប់ករ.អាវឈ្មោះ ផុន ម៉ាប់ ហៅ ខិល រួចក៏​លែង​ទៅវិញ ដែលពេលនោះ ក៏បានប្រជា​ពលរដ្ឋ​ជាច្រើននាក់​ក៏បាន​ឃើញដែរ ។  ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានចោទថា ! រូបលោកប្រើប្រាស់កាំភ្លើង រួម​ទាំងមានបក្សពួក វាយ និងគំរាមទៅលើប្រជាពលរដ្ឋ មិនពិតពិតនោះទេ ហើយ រឿងនេះបានធ្វើឱ្យប៉ះពាល់ដល់កិតិយសរូបលោក ជាមន្រ្តីយោធា ។

ពេលជាមួយគ្នានោះដែរ ! បងស្រី តាប់ ភាព អាយុ ៤២ឆ្នាំ និងប្តីឈ្មោះ ផាន់ សារ៉េត អាយុ ៥០ឆ្នាំ ជាអាជីវករ លក់សាច់គោ និងបន្លែ ដែលជាម្ចាស់ផ្ទះ នៅកន្លែងកើតហេតុខាងលើ បាននិយាយថា៖ ពួកគាត់បានឃើញមេបញ្ជាការរង.គរ៥ ទាញករ.អាវ ឈ្មោះ ផុន ម៉ាប់ ហៅ ខិល ដោយសាររឿងជំពាក់លុយថ្លៃ អារ.ឈើ ធ្វើផ្ទះ
តែពុំមានប្រើប្រាស់អាវុធនោះទេ ។

បងស្រីឈ្មោះ ឡេ សូភី អាយុ ៣២ឆ្នាំ ម្នាក់ទៀត ជាអាជីវករលក់អីវ៉ាន់ចាបហួយ ដែលមានតូច​ជាប់កន្លែងកើតហេតុបាននិយាយថា៖ ការចោទប្រកាន់ទៅលើ មេបញ្ជាការ រង.គរ.៥ ប្រើកាំ​ភ្លើងគំរាម និងបក្សពួក ប្រើអំពើហឹង្សាទៅលើប្រជាពលរដ្ឋឈ្មោះ ផុន ម៉ាប់ ហៅ ខិល គឺពុំ​មានការពិតឡើយ ។

ចំពោះលោកតា គង់ សារឿន  អាយុ ៦៧ឆ្នាំ និងបងប្រុសឈ្មោះ គង់ តុលា អាយុ ៣៧ឆ្នាំ ជាអ្នក​ជិតខាង ហើយបានឃើញហេតុការណ៍បានលើកឡើងដូចគ្នាថា៖  ហេតុការណ៍ ធ្វើឱ្យមាន​ភ្ញាក់​ផ្អើល ចំពោះការប្រកែកពាក្យ​សំដី​គ្នា​រវាង មន្រ្តីយោ​ធា និងប្រជាពលរដ្ឋ ​គឺពុំមានរឿងអ្វីធំដុំ  និងពុំមានការគំរាម ឬអំពើហឹង្សា​អ្វី​នោះដែរ ។

ជុំវិញការចោទប្រកាន់ខាងលើ ប្រជាពលរដ្ឋដែលជាសាម៉ីជន ឈ្មោះ ផុន ម៉ាប់ ហៅ ខិល បាននិយាយប្រាប់ BT-NEWS ថា៖  លោកបាន​ប្រកែកពាក្យសំដីជាមន្រ្តីយោធាឈ្មោះ ស៊ុន បូរ៉ា មែនពាក់ព័ន្ធជាមួយរូបលោកផ្ទាល់​បាន​ខ្ចីលុយ​ទិញសំភារៈអារ.លក់ ដូចការអះ អាងខាងលើ  ប៉ុន្តែបញ្ហា នេះ លោក មិនបានប្តឹងទេ  ! ក៏ប៉ុន្តែករណីនេះមានមន្រ្តីប៉ូលីស​ម្នាក់​លោក​មិន​ស្គាល់ឈ្មោះ ប្រចាំ ការយាមវីង ដូរលុយ នៅផ្ទះជិតវង្វង់មូលអូរស្វាយ ជាអ្នកឱ្យលោកប្តឹង និងបានដើរបំភ្លើសព័ត៌មានជាសាធារណៈផងដែរ  ៕