Bt-news.com និង bt-newsdaily.blogspot.comឈ្មោះ
ស្រ៊ុន ម៉េងសុង ហៅហ៊ា សុទ្ធ ថៅកែឈើគ្រញូងដ៏ធំម្នាក់នៅក្នុងស្រុកអន្លង់វែង
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ ថៅកែឈើគ្រញូងម្នាក់ឈ្មោះ ស្រ៊ុន ម៉េងសុង ហៅហ៊ា សុទ្ធ ត្រូវបាន គេ ស្គាល់ថា ជាប្អូនលោកឧញ៉ាម្នាក់ កំពុងធ្វើសកម្ម ភាពដឹកជញ្ជូនឈើគ្រញូង និងឈើប្រណិត ផ្សេងទៀត ចេញពីបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីចំណុច គរ.៦ រហូតដល់ទៅដល់ចំណុច គរ.៧ នៃផ្នែកសឹករងស្រុកអន្លង់វែង ! ពុំដែលឃើញមានមន្រ្តីជំនាញ ណាធ្វើការបង្ក្រាបនោះ ទេ ពោលគឺមានតែសមត្ថកិច្ច បានចូលខ្លួនទៅពាក់ព័ន្ធ នឹងក្រុមឈ្មួញទៀតផង ។
ជាស្តែងកាលពីវេលាម៉ោង០១
រំលងអាធ្រាត ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ នេះ នៅចំណុច ផ្លូវ បំបែកច្រកតាទុំ
ក្នុងភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
មានម៉ូតូដឹកឈើគ្រញូងចំនួន ០២ គ្រឿង បានធ្វើសកម្មភាពដឹក ឈើគ្រញូងប្រមាណជា ៣០០ គីឡូក្រាម
បំរុងដឹកឈើចូលទៅចំការស្វាយមួយកន្លែង នៅចំណុចភូមិត្រពាំងតាវចាស់ ដែលមានសមត្ថកិច្ច ០២នាក់
ជាអ្នករត់ការឱ្យស្ថាប័នគ្រប់ជំនាញផងដែរ ។
សមត្ថកិច្ចអ្នករត់ការម៉ូតូដឹកឈើគ្រញូងខាងលើ
ម្នាក់ឈ្មោះ ជួន រដ្ឋា ជាមន្រ្តីព្រំដែនលេខ ៩០៥ និងម្នាក់ទៀតឈ្មោះ ភោក ផន
ជាប្រធាន(ខ)ស្តីទី ក្នុងគរ.៧ នៃផ្នែកសឹករងស្រុក អន្លង់ វែង បានអះអាងថា
ក្រុមខ្លួនដឹកឈើគ្រញូងឱ្យថៅកែឈ្មោះ ស្រ៊ុន ម៉េងសុង ហៅហ៊ាសុទ្ធ
ដែលមានផ្ទះនៅស្រុកអន្លង់វែង ហើយត្រូវជាប្អូនបង្កើតលោកឧញ៉ា ស្រ៊ុន ម៉េងលាង ។
សមត្ថកិច្ចរត់ការឈើគ្រញូងបានស្រែកយ៉ាងក្តែងៗទៀតថា
! ខ្លួនគ្រាន់តែដឹកឈើទៅលក់ ឱ្យឈ្មួញខាងលើ
គ្រាន់តែបានលុយចំណេញបន្តិចបន្តួច សំរាប់ដោះស្រាយបាយទឹក និងសាំង រថយន្តសំរាប់ធ្វើការ
នៅតាមដងផ្លូវ ។
ទោះបីយ៉ាងណាក៏ដោយ
តាមប្រភពពីសមត្ថកិច្ច បាននិយាយថា ថៅកែរកស៊ីឈើ ដ៏ធំ ឈ្មោះ ស្រ៊ុន ម៉េងសុង ហៅហ៊ា សុទ្ធ
មិនត្រឹមតែជាឈ្មួញរកស៊ីឈើគ្រញូងនោះទេ ថែមទាំងធ្វើការប្រមូលឈើប្រណីតផ្សេងៗទៀត ដូចជា
ឈើបេង ឈើធ្នង់ និងឈើនាងនួន នៅតាមច្រកនានា
ក្នុងភូមិសាស្រ្តឈរជើងរបស់យោធាផ្នែកសឹករងស្រុកអន្លង់វែង របស់លោក វរសេនីទោ គង់ ខ្នា
ដែលធ្វើការដឹកជញ្ជូនតាមរថយន្តប្រភេទកាមរីហើម និងរថយន្តកាមរីច្នៃ ប្រភេទកាត់ទ្រុង ៕
No comments:
Post a Comment