Wednesday, March 8, 2017

Bt-news.com និង bt-newsdaily.blogspot.com យោធភូមិភាគទី៤ ជួបសំណេះសំណាលក្នុងឱកាសខួបលើកទី១០៦ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ "ស្ត្រីដើមី្បសុខសន្តិភាព និង វឌ្ឍនភាព " 












ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ឯកឧត្តម
ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិ ភាគទី៤ និង លោកជំទាវ មាស សន ជាម៉ន ប្រធានកិត្តិយសកិច្ចការនារី  បានអញ្ជើញ ជួប សំណេះសំណាលជាមួយមន្រ្តីរាជការ យោធា ជាស្ត្រី នាឱកាសអបអរសាទរ ខួបអនុស្សាវ រីយ៍ លើកទី១០៦ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៧  ក្រោមប្រធានបទ "ស្ត្រីដើមី្បសុខសន្តិភាព និង វឌ្ឍនភាព "  នៅទីបញ្ជាការរដ្ឋាន យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប នាព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ដែលមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធ ជាច្រើន ស្ថាប័ន ព្រមទាំងអង្គភាពយោធា ជាស្រ្តីប្រមាណជាង២៥០នាក់ ។
               

ស្វាគមន៍នាឱកាសនោះលោកវរសេនីយ៍ឯក និត ណារ៉ុង នាយការិយាល័យទី៥ និងជាប្រធាន ក្រុមការងារយេនឌ័រយោធភូមិភាគទី៤បានលើកឡើងថា៖ រៀងរាល់ឆ្នាំ​ យោធភូមិភាគទី៤បាន រៀបចំទិវានេះឡើងដើម្បីរំលឹកដល់ការតស៊ូរបស់នារីទូទាំងសកលលោក និងស្រ្តីជាមាតា ជា ភរិយា ជាកូនល្អ នៅក្នុងសង្គមគ្រួសារ បានបំពេញភារកិច្ចស្មើរគ្នាដូចបុរស និងរាល់ភារកិច្ចដែលស្ត្រីធ្វើដើម្បីសង្គម ក៍បានដូចបុរសដែរ ។

បន្ទាប់ពីអាននូវរបាយការណ៍បូកសរុបសង្ខេបរបស់យោធភូមិភាគទី៤ ដោយលោកស្រីវរ សេនីយ៍ទោវេជ្ជបណ្ឌិត ពេជ្រ សុវណ្ណ ប្រធានក្រុមការងារកិច្ចការនារីយោធភូមិភាគទី៤ រួចមក​ឯកឧត្តម
ជា ម៉ន  និងលោក ជំទាវ មាស សន ជាម៉ន ប្រធានកិត្តិយសកិច្ចការនារី បានប្រគល់ លិខិតថ្លែងអំណរគុណដល់មន្រ្តី ស្ថាប័នមន្ទីរពាក់ព័ន្ធ និងមន្រ្តីយោធាជាន់ខ្ពស់ដែលបានខិតខំ​បំពេញភារកិច្ចមិនគិតពីការនឿយហត់ ព្រមទាំងវត្ថុអនុស្សារីយ៍ សូត្រ ដល់សមាជិក សមាជិការ ជាមន្រ្តី និងមន្រ្តីយោធា ជាការលើទឹកចិត្តផងដែរ

នាឱកាសនោះលោកជំទាវ មាស សន ជាម៉ន ប្រធានកិត្តិយសកិច្ចការនារីបានអានខ្លឹមសា ទាំង ស្រុង ​របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុន្នីនាថសីហនុ ព្រះរវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេច​ក្តីថ្លៃថ្នូរ និងសុភមង្គល ទិវាអន្តរជាតិ៨មីនា ទាមទាឲ្យមានការលើកកំពស់ សិទ្ធិស្ថាន ភាព ជីវភា​ព​ឋានៈ តួនាទី របស់ស្រ្តី និងជំរុញឲ្យមានការលើកកំពស់ការចូលរួមរបស់ស្រ្តី ក្នុងគ្រប់ វិស័យ ដើម្បី​ចូលរួមថែរក្សាការពារសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម សេចក្តីសុខចំរើន និងបង្កើនសេដ្ឋកិច្ច​កិច្ចក្នុងគ្រួសារ សមាគម និងសង្គមជាតិ រួចមក ។

ឯកឧត្តម
ជា ម៉ន បានថ្លែងលើកឡើងអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក្នុងអង្គភាព ដែលបានពុះពារក្នុងការបំពេញការងារ និងរំលឹកអំពីការទទួលស្គាល់ ពីសិទ្ធិរបស់នារី ហើយបន្ត ការពារសិទ្ធិនេះ ប្រឆាំងនឹងការ រំលោភបំពាននានាចំពោះនារី ព្រោះនារីមានសិទ្ធគ្រប់គ្រាន់ និង មានសមត្ថ ភាពក្នុងការដឹកនាំ នៃមន្ទីរពាក់ព័ន្ធ ក៍ដូចជាដឹកនាំប្រទេស ចូច្នេះហើយនារី មានសិទ្ធិស្មើរគ្នា ជាមួយនឹងបុរស នៅក្នុងសង្គម ។
ឯកឧត្តមបានថ្លែងលើកឡើងទៀតថា៖ យោធភូមិភាគទី៤ ប្រារព្វធ្វើទិវានារីអន្តរជាតិនេះ ក្នុង គោល បំណងរំលេច ពីតម្លៃនៃសន្តិភាព និង ការលើកកម្ពស់វប្បធម៌អហឹង្សា ដែលរាជរដ្ឋា ភិបាល និងកំពុងគាំទ្រ ជម្រុញឲ្យមានការចូលរួម ពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើមី្បវឌ្ឍន ភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ
ស្ថានភាពជីវភាព ឋានៈនិង តួនាទី របស់ស្ត្រី ក៏ដូចជា សុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និង កាត់បន្ថយអំពើហិង្សាដោយសន្តិវិធី  ហើយស្ត្រី គឺ ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច ។
ក្នុងឱកាសនោះដែរឯកឧត្តម
ជា ម៉ន បានជួនបាច់ផ្កាឲ្យលោកជំទាវ មាស សន ជាម៉ន ដែល ជាឧត្តមភរិយា ព្រមទាំងមន្ត្រីយោធា ជូនបាច់ផ្កាដល់ភរិយារបស់លោករៀងៗខ្លួន និង  ជូនបាច់ផ្កាដល់បងប្អូននារីក្នុងភាពគោរពសិទ្ធិគ្នា ទៀតផង ៕                                                                                 

No comments:

Post a Comment