Bt-news.com និង bt newsdaily.blogspot.com ជិៈកង់សាមគ្គីរួមមិត្តឆ្ពោះទៅកាន់
ព្រឹត្តិកាណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៧ ក្រោមប្រធានបទ “អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា”
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នេះ ក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត រួមជាមួយនឹងថ្នាក់ដឹកនាំ និងយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា មន្រ្តីរាជការ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានាក្នុងខេត្តប្រមាណ ១៦០ នាក់ បានមកជួបជុំគ្នានៅខាងមុខព្រះអង្គចេក ព្រះអង្គចម រួមគ្នាជិះកង់ឆ្ពោះទៅទីលានមុខប្រាសាទអង្គរវត្ត ដើម្បីបង្កើនការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ឲ្យកាន់តែមានភាពទូលំទូលាយក្នុងចំណោមហាជនជាតិ និងអន្តរជាតិ ។

អ្នកជិះកង់ដែលពាក់អាវពណ៌ទឹកក្រូចស្រស់
និងមានភ្ជាប់ជាមួយសារសរសេរថា “អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា” និង “ប្រាំឆ្នាំនៃភាពអស្ចារ្យ”
បានជិះកង់ជាជួរតាមលំអាន ដែលកង់នីមួយៗមានចងភ្ជាប់ជាមួយនឹងប៉ោងៗចម្រុះពណ៌នៅរានកង់ប៉ែកខាងក្រោយ
។ ក្នុងដំណើរមកដល់មុខប្រាសាទអង្គរវត្ត អ្នកជិះកង់បានប្រមូលផ្តុំគ្នាឈរជាជួរដើម្បីផ្គុំចេញជាលេខ
៥ ដើម្បីជាការអបអរសាទរខួប ៥ ឆ្នាំនៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត (២០១៣-២០១៧) និងបានបិទបញ្ចប់ព្រឹត្តិការណ៍ជិះកង់នេះដោយការថតរូបជុំគ្នា
ជាមួយនឹងការស្រែកកញ្ជៀវនូវឃ្លា អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា ។
ឆ្នាំនេះ យុទ្ធនាការជិៈកង់សាមគ្គីរួមមិត្តឆ្ពោះទៅកាន់ព្រឹត្តិកាណ៍អង្គរសង្ក្រាន្ត
ត្រូវបានប្រារព្វឡើងក្រោមប្រធានបទ “អង្គរសង្ក្រាន្ដជារបស់យើងទាំងអស់គ្នា” ។
បើតាម លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍បានឲ្យដឹងថា ប្រធានបទនេះនឹងមិនត្រឹមតែអាចជួយជំរុញឲ្យមាននូវការចូលរួមបន្ថែមពីប្រជាពលរដ្ឋយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ឲ្យប្រជាពលរដ្ឋយើងទាំងអស់យល់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាព្រឹត្តិការណ៍របស់ជនជាតិខ្មែរគ្រប់ៗរូប នឹងឲ្យពួកគាត់បន្តចូលរួមថែរក្សា ការពារ និងអភិវឌ្ឍព្រឹត្តិការណ៍នេះឲ្យកាន់តែមានភាពទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ។

សូមរម្លឹកថា សហភាពសហព័ន្ធយុវជនកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧
នេះឡើង ក៏ដោយផ្អែកលើភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍នេះនា៤ឆ្នាំកន្លងទៅ ដោយពីមួយឆ្នាំទៅមួយឆ្នាំព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាន់តែទទួលបានការគាំទ្រអំពីសំណាក់ភ្ញៀវជាតិ
និងអន្តរជាតិ ៕
No comments:
Post a Comment