Saturday, March 25, 2017
Bt-news.com និង bt-newsdaily.blogspot.com ឈ្មោះ ស៊ៀង ជាមន្ត្រីយោធា នៅអង្គភាពកងពលតូចអន្តរាគមលេខ៤ មេឈ្មូញគ្រញូង រថយន្តស៊ីទែនដឹកហ្គាស៍បង្កប់ឈើគ្រញូងជិត០៩តោន ត្រូវបាន តុលាការដោះលែង !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍មកថា ! ឈ្មោះ ស៊ៀង ជាមន្ត្រីយោធា នៅអង្គភាព កងពលតូចអន្តរាគមលេខ៤ ចំណុះកងឲ្យកងពលធំអន្តរាគមលេខ២ ! ត្រូវបានតុលាការ ខេត្តសៀមរាប ! ដោះលែងកាលពីពេលថ្មីៗនេះ ដែលពាក់ព័ន្ធពីករណី ! កម្លាំងចម្រុះ ចាប់ រថយន្ត ស៊ីទែនដឹកហ្គាស៍បង្កប់ឈើគ្រញូងជិត០៩តោន មួយគ្រឿង លោតឆ័ត្រមក ពីខេត្ត ឧត្តរមានជ័យ ! និង ធ្វើការឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ក្នុងនោះឈ្មោះ ស៊ៀង ជាមន្ត្រី យោធា ខាងលើ ជាមេឈ្មូញគ្រញូង ការពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខទី ស្នាក់ការ រដ្ឋបាលព្រៃឈើ កន្តួតខ្នាក្រៅ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ! រហូតមកដល់ពេលនេះ ទើបតែជាង ០៤ ខែតែប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នេះ ។
ករណីខាងលើបានធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងចំពោះស្ថាប័នច្បាប់ធ្វើការដោះលែងឈ្មោះ ស៊ៀង មន្រ្តីយោធារូបនេះ ! ដែលជាប់ទោសមិនទាន់ បាន០៤ ខែពេញផងត្រូវបានរួចទោស ចំណែក ០៤ នាក់ទៀតដេកគុកនៅឡើយ ! សម្រាប់អ្នកមានលុយជាប់គុកនៅផ្ទះ រីឯអ្នកក្រវិញ ជាប់គុកនៅ ពន្ធនាគារ វារឿងធម្មតានោះទេ ។
ពាក់ព័ន្ធករណីខាងលើ BT-NEWS បានសួរទៅលោក ម៉ុង ប៊ុនលិម នាយរដ្ឋព្រៃឈើ ដើម្បី សុំការបភ្លឺ នៅវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា នេះថា ៖ ករណីនេះ ជំនាញ បានកសាងសំណុំរឿងបញ្ជួនទៅតុលាការ ! ផុតដៃលោកហើយ ! ករណីនេះនៅ លើ តុលាការ ទេ ! ភ្លាមៗ BT-NEWS បានបន្តសួរទៅលោកប្រធានតុលាការខេត្តលោកប្រាប់ថា៖ករណីនេះ នៅលើព្រះរាជអាជ្ញារជាអ្នកកាន់សំណុំរឿង ក៍ប៉ុន្តែលោកមិនដឹងថា ! ព្រះរាជអាជ្ញារ រូបណាជា អ្នកកាន់ នោះទេ ! បើកសៀវភៅមើលទើបដឹង ! ថ្ងៃសៅរិ៍ វាជាថ្ងៃ សម្រាក មិនមានអ្នកឆេកមើលឡើយ ថ្ងៃច័ន្ទទើបធ្វើការវិញ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment