Bt-news.com និង bt-newsdaily.blogspot.com
បែកធ្លាយ ថ្ម បូរាណ ជាង ១០ដុំ និង រូបចំលាក់០២ដុំ
នៅប្រសាទគោគគ្រឹះ ត្រូវគេគាស់យក ទៅចោលអស់ អាជ្ញាធរពាក់ព័ន្ធ សម្ងំ ស្ងៀម
មិនអើពើរឿងនេះ !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនិយាយតៗគ្នាថា ! ថ្ម បូរាណ ជាង១០ដុំ ក្នុងនោះមានរូប ចំលាក់ ០២ដុំ ប្រសាទគោគគ្រឹះ ស្ថិតនៅក្នុងភូមិ ត្រាង ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប ! ដែលបានចុះបញ្ជីវប្បធម៌ជាតិ ត្រូវបានគេគាស់ យកទៅចោលអស់រលីង បន្សល់នៅតែ ដីទួល ប៉ុណ្ណោះ ! អាជ្ញាធរពាក់ព័ន្ធ សម្ងំ ស្ងៀម មិនអើពើរឿងនេះ ។
ពាក់ព័ន្ធបញ្ហាខាងលើលោក ម៉ោក់ ឃន់ មេភូមិត្រាងបានប្រាប់ BT-NEWS ថា៖ កន្លងមកលោក បានឃើញប្រាសាទ គោគគ្រឹះ មានថ្មបូរាណពិតមែន ស្រាប់តែបាត់ អស់រលីងមិនដឹង ជាទៅ ណាអស់ ! បន្ទាប់ពីបាត់ថ្មទាំងនោះ កាលពីពេលថ្មីៗនេះមានប្រជាពលរដ្ឋដែលបានអះអាងថា ! ដី គាត់ ក៍សុំលក់យកលុយ ! ក្រោយមកក៍ស្ងប់ស្ងាត់ទៅវិញ រហូតដល់សព្វថ្ងៃ ។
ដោយសាមិនអស់មន្ទិលសង្ស័យ BT-NEWS បានបន្តសួរទៅលោក ខាំ លឿ មេឃុំកណ្តែក ទៀត ថា៖ កាលពីមួយឆ្នាំមុនអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងរូបលោកផង បានចុះទៅពិនិត្យ ប្រាសាទគោគគ្រឹះ កាលណោះមាន ថ្ម បូរាណអ្នកណាក៍ដឹងដែរ ! ក្រោយ មកមិនទាន់បានប៉ុន្មានខែផង ស្រាប់តែបាត់ ថ្ម បូរាណ ទាំងនោះអស់ទៅ មិនដឹងជាអ្នកណាយកទៅណា ។
លោកមេឃុំបញ្ជាក់ថា៖ បន្ទាប់ពីបាត់ថ្មបូរាណទាំងអស់នោះទៅ ! ស្រាប់តែលោក ភន់ សេដ្ឋា អតីតៈមេប៉ុស្តិ៍រដ្ឋបាលកណ្តែកបានប្រាប់ថា ! បើលោកមេឃុំ ចុះហត្ថលេខា លើលិខិតលក់ដី ប្រាសាទគោគគ្រឹះនេះ គេឲ្យ២ម៉ឺនដុល្លារ ជាផ្នូរ ! លោកបញ្ជាក់ប្រាប់ BT-NEWS ទៀតថា ! លោកមិនចុះហត្ថលេខា ឡើយ ! ព្រោះលោកស្រលាញ់ ជាតិ ស្រលាញ់ប្រមុខដឹកនាំគឺ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ ពោលគឺលោក មិនក្បត់ជាតិឡើយ ! ភ្លាមៗ BT-NEWS បានសួរទៅលោក ភន់ សេដ្ឋា អតីតៈមេប៉ុស្តិ៍រដ្ឋបាលកណ្តែក តាមទូរស័ព្ទដើម្បីសុំបភ្លឺដែរ ប៉ុន្តែមិនមានអ្នកទទួល ។
បន្ទាប់មក BT-NEWS បានបន្តសួរទៅលោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វ ផ្សាយ អាជ្ញាធរ ជាតិអប្សរាតាមទូរស័ព្ទនៅវេលាម៉ោង ០៣ និង០០នាទី ថ្ងៃទី១៥ ខែមីនា នេះថា៖ ប្រាសាទគោគគ្រឹះ មានក្នុងវប្បធម៌ជាតិពិតមែន ប៉ុន្តែលោកមិនដឹងថាមានរឿងនេះកើតឡើងទេ ! បន្ទាប់គ្នានេះដែរ BT-NEWS បានបន្ត សួរទៅលោក ភូ សំអាត អភិបាលស្រុកប្រាសាទ បាគងថា៖ លោកធ្លាប់លឺប្រជាពលរដ្ឋនិយាយថា ! មានថ្មបូរាណ០១ដុំ ឫ០២ដុំដែរ ប៉ុន្តែ ឥឡូវ មិនដឹងទៅណាអស់ទេ ប្រហែលជាប្រជាពលរដ្ឋយកទៅបោះចោលអស់ហើយទេដឹង ។
រាល់បញ្ហាខាងលើត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ចំពោះអាជ្ញាធរ មិនចេះថែរក្សាវប្បធម៌ ដែលដូនតាបានបន្សល់ទុក បែជានាំគ្នាបំផ្លាញទៅវិញ ៕
បើមានបញ្ហាទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើ

No comments:
Post a Comment