Saturday, March 4, 2017





Bt-news.com និង bt-newsdaily.blogspot.com  ល្បែងបាញ់កាំជ្រួចភ្នាល់ចាក់លុយរបស់ជនជាតិថៃចាប់ផ្តើមបើកដំណើរការឡើងវិញទៀតហើយដោយសា !!!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋនិយាយថា ! ក្រុមហ៊ុនវិនិយោគជួយបង្កើតជម្ងឺ បង្កើនការ ស្លាប់ និងជួយឲ្យប្រជាពលរដ្ឋ ក្រីក្រ ក្នុងខេត្តឧត្តរមានជ័យ ឥឡូវបានដំណើរការ នូវល្បែង ភ្នាល់ បាញ់កាំជ្រួច ដែលល្បែងមួយ ប្រភេទ គ្រោះថ្នាក់បំផុតនៅប្រទេសថៃ ត្រូវបាន ច្បាប់ ហាមឃាត់ បន្ទាប់ពីបាត់ ខ្លួនមួយ រយៈ នៅច្រកអន្តរជាតិជាំសាង៉ាំ បានបើកជាចំហរ ទៀត ហើយ ឱ្យជនជាតិថៃ ចូលមកលេងល្បែងភ្នាល់ បាញ់ កាំ ជ្រួចមួយនេះដោយសេរី ! ផ្សែងកាំ ជ្រួចកំពុងតែបង្កការបំពុលបរិយាកាស រីឯ រំសេវ និងបំបកកាំជ្រួច ដែលធ្លាក់មកក្រោម អាចនឹងបង្កជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលមាន ផ្ទះ នៅតាមជើងភ្នំដងរែក ឫអាចបង្កឲ្យឆេះផ្ទះសំបែងពួកគាត់បានគ្រប់ពេលវេលា ។
សកម្មភាពខាងលើដែលជនជាតិថៃ ចូលមកបាញ់កាំជ្រួច នៅក្នុងទឹកដីកម្ពុជា បានធ្វើឡើង ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលមានចំងាយប្រហែលជា ០៦គីឡូម៉ែត្រ ស្ថិតនៅ ចំណុចភូមិអូរថ្មរ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំណែក នៅចំណុច ភូមិអូពក សង្កាត់អូរស្មាច់ ក្រុងសំរោងវិញ នឹងដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ ។

ប្រជាពលរដ្ឋនិយាយទៀតថា៖ មេល្បែងបាញ់កាំជ្រួចភ្នាល់ចាក់លុយ ដែលត្រូវបានគេដឹង គ្រប់ៗគ្នាថា ជានាយកក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារ នៅមាត់ច្រកអន្តរជាតិជាំ គឺឯកឧត្តម
ផល សាម៉ន ជាអ្នករៀបចំ ព្រមទាំងមានអាជ្ញាប័ណ្ណត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ។

ប្រជាពលរដ្ឋបន្ថែមថា៖ កន្លងមក សំបកកាំជ្រួច បានធ្លាក់ទៅលើដីចំការ ជាប្រភេទបំពង់ទីប ជ័រ និងដើមឬស្សី ដែលមានប្រវែង ពី ០៥ ម៉ែត្រ ទៅ ០៦ម៉ែត្រ ហើយខ្លះទៀតមានប្រវែង ទៅដល់ ០៨ម៉ែត្រ ទៅ៩ម៉ែត្រ ក៏មានដែរ ! ហើយនៅប្រទេសថៃ កន្លងមកធ្លាប់កើត មានគ្រោះ ថ្នាក់ សំបកកាំជ្រួច បានធ្លាក់ចំមនុស្សស្លាប់ និងលំនៅដ្ឋានឆេះ និងគ្រោះថ្នាក់ ធ្លាក់ ទៅកន្លែងឆ្ងាយៗទៀត ព្រោះរយៈកំពស់របស់កាំជ្រួចមួយដើម ពេលបាញ់អាចហោះ បាន ចាប់ពី ១ពាន់ម៉ែត្រ ទៅ២ពាន់ម៉ែត្រ ហើយផ្សែងកាំជ្រួច ក៏ប៉ះពាល់ដល់បរិស្ថាន ទើបច្បាប់នៅប្រទេសធ្វើការហាមឃាត់មិនឱ្យបាញ់ ។

មហាជននិយាយរិះគន់ថា៖ ឯកឧត្តមមានលុយ ហេតុអីមិនវិនិយោគផ្សេង ពីនេះដើម្បីជួយ​ប្រជាពលរដ្ឋឲ្យមានការងារធ្វើផង ! ម៉េចក៍ចូលចិត្តបង្កការលំបាក
ដល់ប្រជាពលរដ្ឋបែបនេះ ៕  

No comments:

Post a Comment