Friday, March 3, 2017

Bt-news.com និង bt-newsdaily.blogspot.com នាយឧត្តមសេនីយ៍បណ្ឌិត គន់.គីម ជម្រុញដល់គ្រួសារកងទ័ព បង្កើនការដាំដុះ កុំទុកដីចោលឱ្យទំនេរ អាចជួយបន្ថែម លើកំរិតជីវភាពគ្រួសារ


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ នាយ​ឧត្តម​​​សេនីយ៍បណ្ឌិត គន់ គីម អគ្គ​មេ​បញ្ជាការរង និងជានាយ សេនាធិការចំរុះ នៃកង​យោធ​​​ពល​ខេមរ​ភូមិន្ទ បាន​ជម្រុញដល់​កង​ទ័ព និងគ្រួសារកងទ័ព ត្រូវខិតខំបង្កបង្កើន​ផល និងចិញ្ចឹមសត្វ​ឱ្យបាន​ច្រើន ដើម្បី​បន្ថែម​ប្រាក់ចំ​ណូល និងបាន​ប្រើប្រាស់នៅក្នុងអង្គភាព ព្រមទាំងគ្រួសារកងទ័ពផងដែរ ប្រសាសន៍នេះនាយឧត្តម សេនីយ៍បានថ្លែង នៅក្នុងឱកាសចុះ សាកសួរសុខ ទុក្ខដល់នាយ​ទាហាន និងពលទាហាន នៅវរសេនាតូចលេខ៤១៣ នៃកងពលតូចថ្មើរ ជើងលេខ៤១ និង​បានសំណេះសំណាល ជាមួយគ្រួសារកងទ័ព នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ។








នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានមានប្រសាសន៍ទៅកាន់ពលទាហានថា៖ កង​ទ័ព​យើង ​​មាន​ភារកិច្ចការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត និងជា​កង​​ទ័ព របស់​ប្រជាជន ដូច្នេះនាយទាហាន និងពលទាហានទាំងអស់ ត្រូវយកចិត្ត​ទុក​ដាក់​ ​ចុះ ជួយ ដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទៅតាមលទ្ធិភាព​ជាក់​ស្តែង។

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានកោតសសើរដល់មេបញ្ជាការអង្គភាព​ដែលបាន ខិតខំកសាងអង្គភាព ក្នុងនោះមានអាគារស្នាក់នៅ អាគារផ្ទះបាយ ឃ្លាំងសំភារៈ​សឹក និង អនុវត្តន៍បានយ៉ាងល្អ នូវគោលការវិន័យទ័ព ស្របតាមផែនការក្រសួងការពារជាតិ និងបទ​បញ្ជាការរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។
ហើយក្នុងនោះនាយឧត្តម​សេនីយ៍បណ្ឌិត ក៏បានក្រើនរំលឹកដល់កងទ័ព ត្រូវយកចិត្តទុក ដាក់ ការពារភ្លើងព្រៃ និង​សំអាតបរិស្ថានដូចជាស្មៅងាប់ៗ និងសំរាមកំទិចកំទី ដែលជុំវិញ បរិវេណអាគារកងទ័ព​ព្រោះ​នៅរដូវប្រាំងនេះ វាងាយនឹងកើតមាន​គ្រោះអគ្គីភ័យ គ្រប់ពេល វេលា បើសិនជាយើងមិន​បាន​ប្រុង​ប្រ​យ័ត្ន ។
បន្ទាប់មកនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានបន្តអញ្ជើញ​ទៅចុះសំណេះ​សំ​ណាល ជាមួយគ្រួសារកងទ័ព ដែលកំពុងរស់នៅក្នុងភូមិអភិឌ្ឍន៍កងទ័ព នៅភូមិពពេល​សែន​ជ័យ ឃុំ​អូរស្វាយ ស្រុកត្រពាំងប្រាសាទ នាឱកាសនោះ នាយ​ឧត្តមសេនីយ៍បណ្ឌិត បានផ្តាំផ្ញើរ ដល់គ្រួសារយោធិន ឱ្យខិតខំបន្ថែមការដាំដុះឱ្យបាន​ច្រើន នៅលើ ដីណាដែលនៅសេស សល់ ក្រៅពីដំណាំស្បៀង ដូចជាប្រភេទដំណាំ​ណា​ដែល​អាចប្រមូលផលបានយូរអង្វែង និងអាចធ្វើជាម្លប់ផងដែរ ។

នាពេលនោះ នាយបណ្ឌិតបានប្រគល់ ស្រះទឹក និងផ្លូវ០២ខ្សែរ តាមសំណូមពរ នៃ ការ ស្នើរ សុំរបស់ គ្រួសារកងទ័ព មានការខ្វះខាតស្រះទឹក និងផ្លូវ ដែលជាតម្រូវការចាំបាច់ ដល់ប្រជាពលរដ្ឋប្រើប្រាស់ និងសិស្សធ្វើដំណើរឆ្លង​កាត់ទៅសាលារៀន ៕

No comments:

Post a Comment