Wednesday, March 29, 2017




Bt-news.com និង bt-newsdaily.blogspot.com មហាជនដាក់ការសង្យ័យ តុលាការខេត្តសៀមរាប ! ដោះលែង ឈ្មោះ ស៊ៀង ជាមន្ត្រីយោធា នៅអង្គភាពកងពលតូច អន្តរាគមលេខ៤ មេឈ្មូញគ្រញូង ដែលកំលាំងចម្រុះឃាត់ខ្លួន ពាក់ព័ន្ធជា មួយរថយន្តស៊ីទែនដឹកហ្គាស៍បង្កប់ឈើគ្រញូងជិត០៩តោន !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មន្ត្រីយោធាឈ្មោះ ស៊ៀង នៅអង្គភាពកងពលតូចអន្តរាគមលេខ៤ ចំណុះកងឲ្យកងពលធំអន្តរាគមលេខ២ ! ដែលតុលាការខេត្តសៀមរាបធ្វើការដោះលែង កំពុង រងនូវការរិះយ៉ាងខ្លាំងពីមហាជន ! ចំពោះស្ថាប័នច្បាប់ធ្វើការដោះលែងឈ្មោះ ស៊ៀង មន្រ្តីយោធារូបនេះ ! ដែលជាប់ទោសមិនទាន់ បាន០៤ ខែពេញផងត្រូវបានរួចទោស ចំណែក ០៤ នាក់ទៀតដេកគុកនៅឡើយ ! សម្រាប់អ្នកមានលុយជាប់គុកនៅផ្ទះ រីឯអ្នកក្រវិញ ជាប់គុកនៅ ពន្ធនាគារ វារឿងធម្មតានោះទេ ។  មហាជននិយាយទៀតថា ! ប្រជាពលរដ្ឋពាក់ព័ន្ធ​គ្រឿងញៀនតូចតាច អាចជាប់ទោសរាប់សិបខែ ! ប៉ុន្តែមេឈ្មូញឈើគ្រញូវជិត០៩តោន ឯណោះ ជាប់ទោសមិនបាន០៤ ខែផង ត្រូវដោះលែង ! តើមកពីមូលហេតុអ្វី​បានជាតុលាការសៀមរាប ដោះលែងឆាប់ម្លេះ !!! ។


សូមបញ្ជាក់ថា ! ឈ្មោះ ស៊ៀង មន្រ្តីយោធាខាងលើ ត្រូវបានកម្លាំងចម្រុះ ចាប់ រថយន្ត ស៊ីទែនដឹកហ្គាស៍បង្កប់ឈើគ្រញូងជិត០៩តោន មួយគ្រឿង លោតឆ័ត្រមក ពីខេត្ត ឧត្តរមានជ័យ ! និង ធ្វើការឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ក្នុងនោះឈ្មោះ ស៊ៀង ជាមន្ត្រី យោធា ខាងលើ ជាមេឈ្មូញគ្រញូង ការពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខទី ស្នាក់ការ រដ្ឋបាលព្រៃឈើ កន្តួតខ្នាក្រៅ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ! រហូតមកដល់ពេលនេះ ទើបតែជាង ០៤ ខែតែប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នេះ ។

ករណីរិះគន់ខាងលើ BT-NEWS កំពុងធ្វើការស្រាវជ្រាវរកលេខទូរស័ព្ទ លោក ព្រះរាជអាជ្ញារដែល​កាន់ សំណុំរឿងនេះ ដើម្បីសុំការបំភ្លឺ ៕  ( BT-NEWS រង់ចាំនូវការបំភ្លឺ ករណីនេះ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )




No comments:

Post a Comment