Bt-news.com និង bt-newsdaily.blogspot.com ឈ្មោះ ចែ ច្រឹប ! ឈ្មោះ ថាន មេ កាប់បំផ្លាញព្រៃឈើខ្លាំងជាងគេ
នៅដែនជម្រកសត្វព្រៃលំផាត់ !!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តរតនគីរី ៖ មហាជននិយាយរិះគន់តៗគ្នាថា៖ មេ កាប់បំផ្លាញព្រៃឈើខ្លាំងជាងគេ នៅដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅ ចំណុចអូរបោក អូរច្រាប អូរផ្តៅ ក្នុងភូមិ-ឃុំសមុទ្រសេដាលើ និងសមុទ្រសេដាក្រោម ពេលនេះ បានចាប់ផ្តើមកក្រើកឡើងវិញហើយ ! មេ កាប់បំផ្លាញព្រៃឈើ រូបនោះ ត្រូវគេស្គាល់ឈ្មោះ ចែ ច្រឹប ជាភរិយានាយនគរបាលប៉ុស្តិ៍ច្រកខ្លាធំ ឈ្មោះ ផុន ! និងម្នាក់ទៀតឈ្មោះ ថាន ការកាប់បំផ្លាញនេះ ពួកគេបានស្តុកឈើនៅទីតាំងខាងលើតែម្តង ។
មហាជននិយាយទៀតថា៖
ឈ្មួញឈើដុះស្លែរទាំងពីរនាក់ ចែច្រឹប ! ថាន បានជួលកម្មករពីប្រទេសវៀត
ណាមប្រមាណជាង ១០០នាក់ ដែលប្រដាប់ដោយរណាយន្តដែលមានសម្លេងស្ងាត់
រួមទាំងគោយន្តសម្រាប់ដឹកឈើចេញជា ច្រើនគ្រឿង និងមាន មេការឈ្មោះ
ឡែប និងទុង ជាជនជាតិវៀតណាមសម្រាប់មើលការខុសត្រូវ និងដឹកឈើទៅកាន់ប្រទេសវៀតណាមទៀតផង ។
ឡែប និងទុង ជាជនជាតិវៀតណាមសម្រាប់មើលការខុសត្រូវ និងដឹកឈើទៅកាន់ប្រទេសវៀតណាមទៀតផង ។
ទាក់ទិននឹងការិះគន់ខាងលើ
លោក ធីម វិចិត្រ ប្រធានស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ បានឱ្យដឹងថា៖ ឈើដែល
ឈ្មួញអាររួចអូសយកមកគរស្តុកទុកនៅចំណុចខាងលើនេះ លោកមិនបានដឹងទេ ? ហើយលោកនឹងបញ្ជាឱ្យកម្លាំងមន្ត្រីបរិស្ថានចុះទៅស៊ើបអង្កេត
។
ចំណែកលោក នូ ថេ អភិបាលស្រុកលំផាត់ បានប្រាប់ថា រឿងឈ្មួញឈើឈ្មោះ ចែ ច្រឹប និងថាន ជួលកម្មករវៀតណាមមកកាប់ឈើនៅដែនជម្រកសត្វលំផាត់ វាមិនមែនជាសមត្ថកិច្ច របស់លោកនោះទេ ៕
ចំណែកលោក នូ ថេ អភិបាលស្រុកលំផាត់ បានប្រាប់ថា រឿងឈ្មួញឈើឈ្មោះ ចែ ច្រឹប និងថាន ជួលកម្មករវៀតណាមមកកាប់ឈើនៅដែនជម្រកសត្វលំផាត់ វាមិនមែនជាសមត្ថកិច្ច របស់លោកនោះទេ ៕
No comments:
Post a Comment