Bt-news.com និង bt-newsdaily.blogspot.com
កម្លាំងចម្រុះ ឆែកឆេរភូមិគ្រឹះលោកវរសេនីយ៍ទោ ឆេង ឡុង នាយរងសេនាធិការ
ប៉េអឹមខេត្ត
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
កំពង់ស្ពឺ ៖ លោក អ៊ូ ផា
ព្រះរាជ អាជ្ញារង អមសាលាដំបូង បានកម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការឆែកឆេរក្នុងឃ្លាំងក្នុងភូមិគ្រឹះលោកវរសេនីយ៍ទោ
ឆេង ឡុង មានតួនាទីនាយរងសេនាធិការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ
កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតជាប់ផ្លូវជាតិលេខ៤
ក្នុងភូមិផ្សារសាមគ្គី(ផ្សារវត្តចំណា) សង្កាត់កណ្ដោលដុំ ក្រុងច្បារមន
ខេត្តកំពង់ស្ពឺ ដោយរកឃើញវត្ថុតាងរថយន្ត ជាមធ្យោបាយសម្រាប់ដឹកជញ្ជូនបទល្មើសព្រៃឈើចំនួន០៥គ្រឿង
និងសម្ភារៈ ដែលពាក់ព័ន្ធមួយចំនួនទៀត ។
ប្រភពឲ្យដឹងថា៖ ការឆែកឆេររកឃើញរថយន្តឃ្លុបដឹកទំនិញ
០៣គ្រឿងមាន ១គ្រឿងសល់ឈើធ្នង់០៥ដុំ ២គ្រឿងមានតែកម្ទេចឈើ រថយន្តស្ទូច ០១គ្រឿង
កន្ទុយរ៉ឺម៉កមួយ ០១គ្រឿងទៀត
រថយន្តយីឌុបសុទ្ធតែជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើទាំងអស់ !
ក្នុងនោះមានឈើរាជកុល ០២ដុំ និងឈើអារជាច្រើនទៀត ប៉ុន្តែ ត្រូវបានអ្នកចាំឃ្លាំងអះអាងជាច្បាប់ចាស់ដែលនៅសេសសល់
ហើយវត្ថុតាងទាំងនោះមិនទាន់ដឹងថា ក្រុមសមត្ថកិច្ចចម្រុះគិតគូរយ៉ាងម៉េចនោះទេ
ដោយម្នាក់!រុញដាក់គ្នាទៅវិញទៅមក
ខាងប៉េអឹមផ្ទៃប្រទេសប្រគល់ទៅមេព្រៃចាត់ចែង តែ
មេព្រៃរុញទៅឲ្យព្រះរាជអាជ្ញា វាហាក់បីដូចជាគ្មានអ្នកទទួលខុសត្រូវច្បាស់លាស់ទាល់តែសោះ
។
លោកឧត្តមសេនីយ៍ត្រី
ស៊ុន សាមឿន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិយាយថា៖
ករណីខាងលើជាបទល្មើសជាក់ស្តែង
ដែលកម្លាំងរបស់លោកដេញតាមប្រផាប់ប្រភីងរថយន្តដឹកឈើ ចំនួន ០២គ្រឿងចេញពីទឹកដីខេត្តពោធិ៍សាត់
ឆ្លងកាត់ខេត្តកំពង់ឆ្នាំងតាមផ្លូវអមលាំងមកក្រុងច្បារមន
ក្នុងនោះកម្លាំងអាវុធហត្ថបង្ក្រាបបាន ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស
ពាក់ស្លាកលេខ ភ្នំពេញ 3A-9126
ដល់មុខផ្ទះ ក៏ខូចចូលឃ្លាំងមិនទាន់ មានផ្ទុកឈើម្រេញ
និងធ្នង់ពេញទ្រុង ភ្លាមៗនោះម្ចាស់ផ្ទះនិងអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
លោកបន្តថា៖ ករណីនេះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាដើម្បីធ្វើការឆែកឆេរក្មុងឃ្លាំង និងភូមិគ្រឹះបន្តនីតិវិធី រួចប្រគល់ជួនខាងជំនាញរដ្ឋព្រៃឈើចាត់ការបន្ត ។
លោកបន្តថា៖ ករណីនេះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាដើម្បីធ្វើការឆែកឆេរក្មុងឃ្លាំង និងភូមិគ្រឹះបន្តនីតិវិធី រួចប្រគល់ជួនខាងជំនាញរដ្ឋព្រៃឈើចាត់ការបន្ត ។
លោកចេង រដ្ឋា
នាយផ្នែករដ្ឋបាល ព្រៃឈើកំពង់ស្ពឺនិយាយថា៖ ករណីឆែកឆេរឃ្លាំងរបស់លោកឆេង
ឡុងនេះ បើព្រះរាជអាជ្ញាបញ្ជាឲ្យប្រមូលវត្ថុតាងពាក់ព័ន្ធ
កម្លាំងជំនាញយកភ្លាម
ប៉ុន្តែត្រូវមានការទទួលខុសត្រូវដូច្នេះសុំឲ្យឧត្តមសេនីយ៍ត្រី ស៊ុន
សាមឿន ត្រូវជជែកជាមួយព្រះរាជអាជ្ញាឲ្យច្បាស់លាស់ខាងជំនាញ នឹងអនុវត្តន៍តែម្តង
។
លោកវរសេនីយ៍ឯក ចាន់ ដា
មេបញ្ជារង នាយសេនាធិការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ប្រាប់ថា
ករណីឆែកផ្ទះលោកឆេង ឡុង
មន្ត្រីអាវុធហត្ថខេត្តនេះមិនទាន់ដឹងត្រូវចាត់ការយ៉ាងណានោះទេព្រោះខាងផ្ទៃប្រទេសជាអ្នកបង្ក្រាប
។ ចំណែករថយន្ត ០១គ្រឿងទៀតដែលអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបានតាមផ្លូវភ្នំជាល
ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ចំណុះ ០៥តោន ពាក់ស្លាកលេខ ភ្នំពេញ3C.9511ឃាត់ខ្លួនអ្នកបើកបរ
០១នាក់បញ្ជូនទៅរក្សាទុកនៅបញ្ជាការដ្ឋានអាវុធហត្ថ
ខេត្តកំពង់ស្ពឺរង់ចាំត្រួតពិនិត្យប្រគល់ឲ្យមេព្រៃ ។
អ្នកបើកបររថយន្តដែលឃាត់ខ្លួនមានឈ្មោះ
យឹម សុខភារម្យ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិស្វាយរមៀត
ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលបានដឹកជញ្ជូនឈើធ្នង់
ម្រេញចេញពីផ្ទះលោក ឆេង ឡុង មន្ត្រីប៉េអឹមខេត្តនៅភូមិផ្សារសាមគ្គី
សង្កាត់កណ្តោលដុំ ក្រុងច្បារមន ត្រូវឃាត់ជាប់ត្រង់ចំណុចភូមិស្គុះ
សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ លោកអ៊ូ ផាតព្រះរាជអាជ្ញារង សាលាដំបូង
ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ករណីនេះ
កម្លាំងសមត្ថកិច្ចចម្រុះកំពុងតែចំណាត់ការនីតិវិធីរង់ចាំការបូកសរុបលទ្ធផលត្រូវយកអ្វីខ្លះ
។
សូមបញ្ជាក់ថា
ការឆែកឆេរឃ្លាំង និងផ្ទះលោកឆេង ឡុងនោះគេសង្កេតឃើញមានរថយន្ត ៥គ្រឿង
ឃ្លុប ៣ គ្រឿង ស្ទូច ១គ្រឿង យីឌុប ១គ្រឿង និងកន្ទុយរ៉ឺម៉កធន់យក្ស ១ ឈើអាត
ចម្រុះជាច្រើនព្រមទាំងមាន រណាយន្ត ប្រភេទរ៉ៃតូចធំមួយចំនួនទៀត
ប៉ុន្តែដោះទុកចោលសុទ្ធតែជមធ្យោបាយកាប់បំផ្លាញព្រៃឈើ និងសម្រាប់ ដឹក
ជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមមហាជនរង់ចាំមើលកម្លាំងចម្រុះចាត់ការយ៉ាងម៉េចទៀតជុំវិញករណីខាងលើនេះ
ប៉ុន្តែជាក់ស្តែងកម្លាំងចម្រុះដូចជាមានការរុញដាក់គ្នាអាចមានការអន្តរាគមន៍ពីខាងអ្នកមានអំណាចថ្នាក់លើជាក់ជាមិនខានឡើយ
៕
No comments:
Post a Comment