Bt-news.com និង bt-newsdaily.blogspot.com សម្ភោធសមិទ្ធផល
ផ្ទះហូបបាយ និងសាលប្រជុំ ដែលជាអំណោយ របស់អង្គភាព សម្ព័ន្ធមេត្រីភាព និងសំណេះសំណាល សួរសុខទុក្ខ កងទ័ព វរសេនាតូច៤១២
នៃកងពលតូចថ្មើរជើងលេខ៤១ សមរភូមិមុខ
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ឧត្តរមានជ័យ៖ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹក នាំប្រតិភូក្រសួង និងក្រុមហ៊ុនសុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី ចុះសម្ភោធកាត់ ខ្សែរ បូ ឲ្យប្រើប្រាស់ នូវ ផ្ទះហូបបាយ សាលប្រជុំ និងសំណេះសំណាលកងទ័ព គ្រួសារកងទ័ព ព្រមទាំងនាំការឧបត្ថម្ភ ដែលជាស្បៀងអាហារ ប្រគល់ជួនអង្គភាព កងពលតូច ថ្មើរជើងលេខ ៤១ ដែលឈរជើង នៅសមរភូមិមុខ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅវរសេនាតូច៤១២ នៃកងពលតូចថ្មើរជើងលេខ៤១ នារព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ ។
ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានសំដែង នូវ ការស្វាគមន៍ ចំពោះប្រតិភូ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប បានឆ្លៀតពេលវេលាដ៍មានតំលៃ ចុះមកសម្ភោធដាក់ឲ្យប្រើប្រាស់ ផ្ទះហូប បាយ និងសាលប្រជុំ ព្រមទាំងសួរសុខទុក្ខដល់ នាយទាហាន ! ពលទាហាន គ្រួសារ កងទ័ព និងនាំការឧត្ថម្ភស្បៀងអាហារ ដែលជាតម្រូវការ សម្រាប់ កងទ័ពផ្គត់ផ្គង់ សកម្មភាពទាំងនេះ បានស្តែងចេញ ពី ការយកចិត្តទុក្ខដាក់ នៃសមរភូមិក្រោយ ដើម្បីលើកកម្ពស់ ស្មារតី កងទ័ព
ឲ្យកាន់តែ រឹងមាំ ទ្វេដងបន្ថែមទៀត ។
ឯកឧត្តមមេបញ្ជាការបានបញ្ជាក់ថា៖ ទោះបីជាស្ថានការនៅតាមបណ្តោបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ពិតមែន ក៍ប៉ុន្តែកំលាំង កងទ័ពរបស់យើង មានការប្រុងប្រយ័ត្នពុំ ដែលធ្វេសប្រហែស ម្តងណាឡើយ ដោយត្រៀមគ្រប់ពេល នៅពេលណាមាន យថាហេតុ ណាមួយកើតឡើង ដើម្បីអន្តរាគមន៍ ឲ្យទាន់ពេលវេលា ក្នុងភារកិច្ចការពារទឹកដី ។
សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ពាំនាំ នូវការផ្តាំ ផ្ញើរ សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ាន្នី ហ៊ុម សែន ដល់កងទ័ពយើងដែលឈរ ជើងនៅ ទិសសមរភូមិមុខ និងគ្រួសារ កងទ័ពផង ដែរ ! សម្តេចតេជោ បានចលនា ដល់ ស្ថាប័ននានា នៅសមភូមិក្រោយ ឲ្យផ្សារភ្ជាប់ នូវសម្ព័ន្ធ មេត្រីភាព កិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព ដែលឈរជើង ទិសសមរភូមិមុខ ហើយបាន ធ្វើ ឲ្យ ការទំនាក់ទំនង រវាងសមរភូមិទាំងពីរ កាន់តែមានភាពស្អិតរមួតទ្វេរដងបន្ថែមទៀត
ទាំងនេះហើយបានធ្វើឲ្យអង្គភាពសម្ព័ន្ធមេត្រីភាព នៃសមរភូមិក្រោយ បានឧបត្ថម្ភ ទៅតាមសំណូមពរ របស់មេបញ្ជាការ កងពល នៃសមភូមិមុខ ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ រាល់ស្បៀងអារហារ ថវិកា ដែលក្រសួងនាំមកនេះមិនមែន មានតែក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុនសុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី នោះទេ នៅមានការចូលរួមឧបត្ថម្ភ ជាថវិកាពីបណ្តាក្រុមហ៊ុន ដែលជាដៃគូរ ចំណុះឲ្យក្រសួងផងដែរ ។
ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ មេបញ្ជាការកងពលដែលបានខិតខំរៀប ចំ រចនាសម្ព័ន្ធ និងស្នាដៃកែឆ្នៃ ឲ្យអង្គភាពមាន ការរីក ចំរើន ពីមួយឆ្នាំ ទៅមួយឆ្នាំ ! និងកោតសរសើរ ចំពោះ វីរភាព ដ៏អង់អាចក្លាហាន របស់នាយទាហាន ពលទាហាន ដែលបានហ៊ាន លះបង់ ! ពាក់លីជីវិត តស៊ូប្រយុទ្ធ ដេញសត្រូវដែលឈ្លានពានទឹកដី នៃប្រទេស
កម្ពុជា ឲ្យ បានគង់វង្ស ។
អំណោយជាស្បៀងអារហារ សម្រាប់កងទ័ព ដែលអង្គភាពសម្ព័ន្ធមេត្រីភាពបាននាំមក រួមមាន៖ អង្ក ៣តោន / មី ៣០០កេះ / ត្រីខ ៤០កេះ / ទឹកត្រី ទឹកស៊ីអ៊ីវ ៤០០យួរ / និងថវិកា សម្រាប់ជីកស្រះទឹកដើម្បីផ្គត់ផ្គង់កងទ័ព ចំនួន ២១៦០០ ដុល្លារ ( ពីរម៉ឺនមួយពាន់ប្រាំមួយរយដុល្លារ ) ព្រមទាំងឧបត្ថម្ភថវិកាដល់គ្រួសារកងទ័ពចំនួន១២១ នាក់ក្នុនងម្នាក់ៗ ៤ ម៉ឺនរៀល និងកងទ័ព ចំនួន៥៨២ នាក់ក្នុងម្នាក់ៗ ២ម៉ឺនរៀល ៕

No comments:
Post a Comment