Wednesday, March 1, 2017

Bt-news.com និង bt-newsdaily.blogspot.com  ប្រមុខរដ្ឋាភិបាលកម្ពុជា,ការគាំពារកុមារតូច មិនមែនទើបនិងធ្វើ នាពេលបច្ចុប្បន្ននោះឡើយ ពោលកម្ពុជា បានធ្វើឡើងតាំងពីក្រោយ ថ្ងៃរំដោះប្រទេស ៧ មករា ឆ្នាំ១៩៧៩មកម្ល៉េះ..






ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ថ្លែងទៅកាន់ប្រតិភូអន្តរជាតិជាន់ខ្ពស់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៣០០នាក់មកពី៣៦ប្រទេស និងប្រតិភូជាតិ មកពី​ក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងការអប់រំនិងកុមារប្រមាណ ២០០ ដែលបានមកចូលរួម ក្នុងសន្និសិទអន្តរ ជាតិថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិច ស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើង ដោយគណះកម្មាធិកាជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃក្រសួងអប់រំយុវជននិងកីឡា សហការ ជាមួយបណ្តាញការងារ តំបន់អាស៊ីប៉ាស៊ីហ្វិច សម្រាប់ការអភិវឌ្ឍន៍កុមារតូច នៅសណ្ឋាគារ អង្គរអេរ៉ា ខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ខែមិនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការគាំពារលើកុមារតូច មិនមែនទើបនិងធ្វើនាពេលបច្ចុប្បន្ននោះឡើយ ពោលគឺកម្ពុជា បានធ្វើឡើងតាំងពីក្រោយ ថ្ងៃរំដោះ ប្រទេស នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩មកម្ល៉េះ។ ដោយរាជរដ្ឋាភិបាល បានជំរុញការផ្សព្វផ្សាយ ក្នុងចិញ្ចឹមបីបាច់កុមារ តាមរយៈការជំរុញការបំប៉ៅកូន ដោយទឹកដោះម្តាយ ឲ្យដល់៦ខែ ហើយក៏បានប្រឹងប្រែង ជំរុញទប់ស្កាត់ជំងឺតម្កាត់ផ្សេងៗ ជាច្រើនផងដែរ។ ជាមួយនិងការថ្លែងបែបនេះ សម្តេចនាយករដ្ឋមន្រ្តី ក៍បានហៅសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រារព្វធ្វើរយះពេល៣ថ្ងៃ ពីថ្ងៃទី០១ដល់ថ្ងៃទី០៣មិនា នៅខេត្ត សៀមរាប ប្រទេសកម្ពុជានេះ គឺជាការឆ្លុះបង្ហាញឲ្យឃើញបន្ថែមទៀត នូវការប្តេជ្ញាចិត្ត និងការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកុមារតូចៗ ដើម្បីឲ្យពួកគេក្លាយទៅជាយុវជនពោរពេញ ដោយចំណេះដឹង ក្លាយជាធនធានបន្តវេន សម្រាប់អភិវឌ្ឍន៍សង្គមជាតិ ឲ្យរីកចម្រើន។
តែទោះយ៉ាងណា នៅក្នុងបញ្ហានេះ បើតាមសម្តេចតេជោ ការគិតគូរអំពីកុមារ យើងមិនគួរនិយាយ តែបញ្ហាអាហារូបត្ថម្ភ និងពលកម្មកុមារប៉ុណ្ណោះទេ ពោលគឺយើងមិនត្រូវភ្លេចនិយាយ អំពីសិទ្ធិរស់រានមានជីវិត របស់កុមារផងដែរ។ក្នុងន័យនេះ សម្តេចចង់បញ្ជាក់ថា បើមានសន្និសីទអន្តរជាតិកាន់តែច្រើន យើងគួរតែតម្លើងសម្លេងឲ្យកាន់តែច្រើនផងដែរ អំពីបណ្តាប្រទេស ដែលតែងតែដើរឈ្លានពានគេ ហើយគិតតែពីសម្លាប់កុមារនោះ ហើយថាប្រទេសណា ដែលនាំកងទ័ព ទៅឈ្លានពានប្រទេសគេច្រើនជាងគេនោះ គឺជាប្រទេស ដែលធ្វើបាបកុមារច្រើនជាង។ យើងពិនិត្យមើល ថាមួយថ្ងៃៗកុមារស្លាប់អស់ប៉ុន្មាននាក់ នៅអ៊ីរ៉ាក់ នៅលីប៊ី នៅស៊ីរ៉ី តើអ្នកណាអ្នកធ្វើរឿងនេះ? យើងត្រូវហ៊ាននិយាយត្រង់ៗ កុំខ្លាចពួកចក្រ ព័ត្រនិយម ដែលដើរតែឈ្លានពានគេនោះ។ សម្តេចរំលឹកថា នៅកម្ពុជាវិញ នៅពេលអាមេរិកមកឈា្លនពាន តើមានកុមារប៉ន្មានទៅ បានស្លាប់ របួសពិការ ក្នុងសម័យសង្គ្រាម នៅឥណ្ឌូចិន! ទាំងកម្ពុជា ទាំងឡាវ និង វៀតណាម,គឺ ច្រើនណាស់! ហើយ ដែលរហូតមកមកដល់ពេលនេះ កាកសំណល់សង្គ្រាមទាំងនោះ នៅមិនទាន់អស់ផងនោះទេ។ គ្រាន់តែជាតិគីមី បានធ្វើឲ្យកុមារកម្ពុជា រងគ្រោះពិការយ៉ាងច្រើន អាហ្នឹងមកពីអី? តើយើងបាននិយាយពីវាទេ? ដូច្នេះ យើងគួរមានសម្លេងរួមមួយ ដើម្បីថ្កោលទោសពួកឈ្លានពាន ពួកដែលដើរសម្លាប់គេ ហើយសម្តេចគិតថា អង្គការយូនីសេហ្វ ដែលធ្វើការជាមួយកុមារ គួរធ្វើបញ្ហានឹង ឲ្យខ្លាំងជាងគេបន្តិច។ យើងគួរកុំខ្លាចៗ និងនិយាយចំៗឈ្មោះ ជាមួយប្រទេស ដែលដើរឈ្លានពានគេ ព្រោះវាជាការពិត ដែលយើងត្រូវហាននិយាយ ។
 

សម្តេចថា អាមេរិច កាំងខ្លះ គេមិនចូលចិត្តសម្តេចដែរ តែសំរាប់សម្តេច អ្វី ដែលសម្តេចលើកឡើងនេះ វាជាការពិត ដោយសារ អ្នកឯងឈ្លានពានខ្ញុំ ។ គ្រាប់បែកអ្នកឯងចំនួន ២
,៥ លានតោ បានទម្លាក់នៅកម្ពុជា ,កុមារកម្ពុជា នៅតែបន្តស្លាប់បន្ថែមទៀត មកទល់បច្ចប្បន្ន ដោយសារសំណល់គ្រាប់ បែករបស់អាមេរិក ដែលរោយទំលាក់ចេញពីយន្តហោះ បេ៥២របស់ខ្លួននោះ។ សម្តេចតេជោ ថ្លែងបន្តថា សម្តេចធុញទ្រាន់ ចំពោះអាមេរិក ដែលបានមកឈ្លានពាន និងបង្កបញ្ហា ឲ្យកុមារកម្ពុជាហើយ បែរជាមកផ្តល់ការទូន្មានកម្ពុជាថា ធ្វើអ៊ីចេះ អ៊ីចុះ និងបានថ្លែងរិះគន់ខ្លាំងៗ ទៅដល់អាមេរិកថា បានយកគ្រាប់បែក មកទម្លាក់លើក្បាលខ្មែរហើយ បែរជាត្រូវមកទារបំណុល ពីកម្ពុជាថែមទៀត នេះគេហៅថា (វ៉ៃទារលុយ)។ ជាងនេះទៀត ក្រៅពីទារបំណុលពីកម្ពុជាហើយ អាមេរិកបានណែនាំឲ្យ IMF មិនបញ្ចេញលុយជួយកម្ពុជាថែមទៀត។ តែបើទោះបី គេធ្វើដាក់យើង យ៉ាងដូច្នេះក៍ដោយចុះ សម្រាប់សម្តេច បើអត់លុយ IMF ក៏កម្ពុជា មិនស្លាប់នោះឡើយ ព្រោះកម្ពុជា មានកំណើនសេដ្ឋកិច្ច ៧% ប្រចាំឆ្នាំរបស់ខ្លូន ដោយពុំចាំបាច់មាន IMF ក៍បាន។ ដូច្នេះ សម្តេចអំពាវនាវ ឲ្យកូនខ្មែរទាំងអស់ ក្រោកឡើងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែខ្លាំងក្លា ដើម្បីចៀស វាងការមើលងាយ មើលថោក ពីប្រទេសដទៃ ពិសេសពួកចក្រពត្រ័វាទីនិយម ៕


No comments:

Post a Comment