Bt-news.com និង bt-newsdaily.blogspot.com អាវុធហត្ថ
ស្រុកអន្លង់វែងចុះ ផ្សព្វផ្សាយ បញ្ជ្រៀបចំណេះដឹង ពីគ្រឿងញៀន ដល់សិស្សសាលាអនុវិទ្យាល័យហ៊ុនសែន
ប្រមាណជាង៣០០នាក់
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ ជាមេបញ្ជាការ បានធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ! ប្រមាណជាង ៣០០នាក់ កាលពីព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ ម្សិលមិញ ។ ក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន លោកវរសេនីយ៍ ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង មានប្រសាសន៍ថា៖ ប្អួនៗសិស្សានុសិស្សត្រូវដឹង នៅក្នុងសង្គមណា កើតមានគ្រឿងញៀន សង្គមនោះមិនមានការ រីក ចំរើន ព្រមទាំងបង្កជាអសន្តិសុខគ្រប់ពេលវេលា ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា ! កំពុង តែចាត់វិធាន ការ ដាក់ទោសទាន់ ទៅលើអ្នកផលិត ជួញដូរចែកចាយ និងអ្នកប្រើប្រាស់ ត្រូវជាប់ពន្ធនាគារ ។
លោកបន្តថា គ្រឿងញៀនមានប្រភេទខុសគ្នា ដែលជាប្រភេទរុក្ខជាតិ ដូចជា កញ្ឆារ អាភាន ប្រេងម្រះព្រៅ និងប្រភេទសារធាតុគីមីបំលែងដូចជា ថ្នាំយ៉ាម៉ា(មេតំហ្វេតាមីន) និងម៉ាទឹកកក ជាដើម ដែលមានសារធាតុញៀន ធ្វើឱ្យប៉ះពាល់សុខភាព និងបាត់សតិសមប្បជ្ជញៈ ទៅលើ
អ្នក ដែលបានប្រើប្រាស់វា ។ លោកវរសេនីយ៍ទោបន្តថា៖ នៅទីកន្លែងណា ដែលមានគ្រឿង ញៀនសកម្មភាពចរាចរ នៅទីកន្លែងនោះ តែងតែ កើតមាន នូវអសន្តិសុខ មានចោរកម្ម ចោរឆក់ ចោរប្លន់ អំពើហឹង្សា ក្មេងទំនើងជាដើម។ល។ ។
នៅក្នុងឱកាសនោះលោកមេបញ្ជាការ ក៏បានធ្វើការផ្តាំផ្ញើរទៅដល់ប្អូនៗ សិស្សានុសិស្សថា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ហើយមិនចូលខ្លួនទៅពាក់ព័ន្ធ នឹងគ្រឿងញៀន នោះទេ ដោយប្អូនៗ អាចងាយមកលេងល្បែងកីឡាជំនួសវិញ ដើម្បីសុខភាពរាងកាយបានរឹងមាំ ពីព្រោះល្បែងកីឡា ក៏កំពុងមានការយកចិត្តទុកផងដែរ សំណាក់ថ្នាក់ដឹកនាំកម្ពុជា នៅលើឆាកអន្តរជាតិ ។ ក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលឡើងឆ្លើយសំនួន ជាចំណេះដឹងទូទៅ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន លោក ងួន ទ្ធីរិទ្ធ បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ម្នាក់ចំនួន ០១ ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ដល់ នាយកសាលា សំរាប់សាង់សងធ្វើទ្វាររបង សាលា ៕

No comments:
Post a Comment