Bt-news.com និង bt-newsdaily.blogspot.com
៨
មីនា ទិវាសិទ្ធនារី ក្លាយជាថ្ងៃនគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌ
ប្រើអំពើហឹង្សា បាញ់សម្លាប់ប្រពន្ធចុងខ្លួនឯង ក្នុង ធ្លុកឈាម !!!!!!!
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ មន្រ្តីនគបាល បម្រើការក្នុងអង្គភាពព្រហ្មទណ្ឌកំរិតស្រាល នៃស្នង ការនគរបាល ខេត្តឧត្តរមានជ័យ បានបាញ់ប្រពន្ធចុងរបស់ខ្លួន បណ្តាលឱ្យ ស្លាប់នៅក្នុង ធ្លុកឈាមយ៉ាងអាណោចអាធម នៅថ្ងៃបុណ្យ៨មីនា ទិវាសិទ្ធិនារី ហើយបានរត់គេច ព្រម ទាំង នាំយកកូនស្រីទៅជាមួយ ដែលមានអាយុទើបតែបានមួយខួប ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ៩និង ២០នាទីយប់ ជាថ្ងៃបុណ្យសិទ្ធិនារី ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចផ្ទះជួលមួយ កន្លែង ក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយទេ ។
ស្រ្តីរងគ្រោះជាប្រពន្ធចុង
របស់មន្រ្តីនគរបាលខាងលើ ត្រូវបានគេស្គាល់ឈ្មោះ រី ស្រីពៅ អាយុ២៦ឆ្នាំ
មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងទីតាំងកើតហេតុខាងលើ ហើយ សាកសពត្រូវបានគេបញ្ជូន
ទៅធ្វើបុណ្យនៅស្រុកកំណើត នាព្រឹកថ្ងៃទី៩ ខែមិនា នៅភូមិ ព្រីងធំ ស្រុកថ្មគោល
ខេត្តបាត់ដំបង ។ ចំណែកជនសង្ស័យ ជាប្តីមានឈ្មោះ វឿន បូរិន អាយុ៣៦ឆ្នាំ
មានឋានន្តរស័ក្តអនុសេនីយ៍ឯក ក្នុងអង្គភាពព្រហ្មទណ្ឌកំរិតស្រាល នៃស្នង ការនគរបាលខេត្តឧត្តរមានជ័យ
ហើយបានរត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុ និងយកទាំង កូនស្រីអាយុ១ខួបទៅជាមួយ ។
លោកវរសេនីយ៍ឯក ឡឹក សុខា
ស្នងការរង ផ្នែកព្រហ្មទណ្ឌនៃស្នងការនគរបាល ខេត្ត ឧត្តរមានជ័យ បានឱ្យនៅរសៀលថ្ងៃទី០៩
ខែមិនានេះថា កម្លាំងស្នងការនគរបាលខេត្ត កំពុងសហការជាមួយស្ថាប័នសមត្ថកិច្ចផ្សេងៗ
ក្នុងការតាមចាប់ខ្លួនជនសង្ស័យ ហើយតាម បទបញ្ជារបស់ឯកឧត្តម ម៉ែន លី
ស្នងការនគរបាលខេត្ត ទោះបីជាសង្ស័យព្យាយាម គេច ខ្លួន ទៅ ដល់ណា ឬឆ្លងប្រទេសក៏ដោយ
កម្លាំងសមត្ថកិច្ច នៅតែតាមឃាត់ខ្លួន យកមកផ្តន្ទា ទោស
ទៅតាមផ្លូវច្បាប់ឱ្យទាល់តែបាន ៕
ទៅតាមផ្លូវច្បាប់ឱ្យទាល់តែបាន ៕
No comments:
Post a Comment