Bt-news.com និង bt-newsdaily.blogspot.com មេបញ្ជាការរងកងអនុសេនាធំលេខ៥
ទទួលរង ការចោទប្រកាន់ ពាក់ព័ន្ធនឹង ប្រើប្រាស់អាវុធ គំរាមគំហែង វាយទៅលើប្រជាពលរដ្ឋ
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ មន្រ្តីយោធាម្នាក់ ជាមេបញ្ជាការរង.កងអនុសេនាធំលេខ៥ នៃផ្នែក សឹករងស្រុកត្រពាំងប្រាសាទ និងរួមទាំងបក្សពួកត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ផ្សាយជាសាធារណៈ ថា ! មេបញ្ជាការរូបនេះ និងបក្សពួក បានប្រើអំពើហឹង្សា ហើយបានប្រើប្រាស់កាំភ្លើងម៉ាកអាកា(AK) និងកាំភ្លើងខ្លី គំរាមទៅលើប្រជាពលរដ្ឋម្នាក់ ។
ខណៈនោះដែរ BT-NEWS បានសួរលោក ស៊ុន បូរ៉ា មេបញ្ជាការរង ! កងអនុសេនាធំ លេខ ៥ នៃផ្នែកសឹករងស្រុកត្រពាំងប្រាសាទ បានចេញមុខបំភ្លឺនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះថា៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១២ថ្ងៃត្រង់ នៅចំណុច រង្វង់មូលអូរស្វាយ ស្ថិតនៅភូមិ-ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រូបគាត់បានប្រកែកពាក្យសំដីគ្នាតិចតួច ជាមួយប្រជាពលរដ្ឋម្នាក់ ឈ្មោះ ផុន ម៉ាប់ ហៅ ខិល មានទីលំនៅក្នុងភូមិខាងលើ ដែលកំពុងទិញអីវ៉ាន់ អំពីរឿងជំពាក់លុយ ទិញឈើធ្វើផ្ទះ ចំនួន ១លាន១០ម៉ឺនរៀល ! កាលពី ២ ឆ្នាំ មុន នៅមិនទាន់អារ ឈើបាន ទៀត ។ លោកបន្ថែមថា៖ ក្នុងពេលកើតហេតុ លោកក៏បានចាប់ករ.អាវឈ្មោះ ផុន ម៉ាប់ ហៅ ខិល រួចក៏លែងទៅវិញ ដែលពេលនោះ ក៏បានប្រជាពលរដ្ឋជាច្រើននាក់ក៏បានឃើញដែរ ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានចោទថា ! រូបលោកប្រើប្រាស់កាំភ្លើង រួមទាំងមានបក្សពួក វាយ និងគំរាមទៅលើប្រជាពលរដ្ឋ មិនពិតពិតនោះទេ ហើយ រឿងនេះបានធ្វើឱ្យប៉ះពាល់ដល់កិតិយសរូបលោក ជាមន្រ្តីយោធា ។
ពេលជាមួយគ្នានោះដែរ ! បងស្រី តាប់ ភាព អាយុ
៤២ឆ្នាំ និងប្តីឈ្មោះ ផាន់ សារ៉េត អាយុ ៥០ឆ្នាំ ជាអាជីវករ លក់សាច់គោ
និងបន្លែ ដែលជាម្ចាស់ផ្ទះ នៅកន្លែងកើតហេតុខាងលើ បាននិយាយថា៖ ពួកគាត់បានឃើញមេបញ្ជាការរង.គរ៥
ទាញករ.អាវ ឈ្មោះ ផុន ម៉ាប់ ហៅ ខិល ដោយសាររឿងជំពាក់លុយថ្លៃ អារ.ឈើ ធ្វើផ្ទះ
តែពុំមានប្រើប្រាស់អាវុធនោះទេ ។
តែពុំមានប្រើប្រាស់អាវុធនោះទេ ។
បងស្រីឈ្មោះ ឡេ សូភី អាយុ ៣២ឆ្នាំ ម្នាក់ទៀត
ជាអាជីវករលក់អីវ៉ាន់ចាបហួយ ដែលមានតូចជាប់កន្លែងកើតហេតុបាននិយាយថា៖ ការចោទប្រកាន់ទៅលើ
មេបញ្ជាការ រង.គរ.៥ ប្រើកាំភ្លើងគំរាម និងបក្សពួក ប្រើអំពើហឹង្សាទៅលើប្រជាពលរដ្ឋឈ្មោះ
ផុន ម៉ាប់ ហៅ ខិល គឺពុំមានការពិតឡើយ ។
ចំពោះលោកតា គង់ សារឿន អាយុ ៦៧ឆ្នាំ និងបងប្រុសឈ្មោះ គង់ តុលា
អាយុ ៣៧ឆ្នាំ ជាអ្នកជិតខាង ហើយបានឃើញហេតុការណ៍បានលើកឡើងដូចគ្នាថា៖ ហេតុការណ៍ ធ្វើឱ្យមានភ្ញាក់ផ្អើល ចំពោះការប្រកែកពាក្យសំដីគ្នារវាង
មន្រ្តីយោធា និងប្រជាពលរដ្ឋ គឺពុំមានរឿងអ្វីធំដុំ និងពុំមានការគំរាម ឬអំពើហឹង្សាអ្វីនោះដែរ ។
ជុំវិញការចោទប្រកាន់ខាងលើ ប្រជាពលរដ្ឋដែលជាសាម៉ីជន ឈ្មោះ ផុន ម៉ាប់ ហៅ ខិល
បាននិយាយប្រាប់ BT-NEWS ថា៖ លោកបានប្រកែកពាក្យសំដីជាមន្រ្តីយោធាឈ្មោះ ស៊ុន
បូរ៉ា មែនពាក់ព័ន្ធជាមួយរូបលោកផ្ទាល់បានខ្ចីលុយទិញសំភារៈអារ.លក់ ដូចការអះ អាងខាងលើ
ប៉ុន្តែបញ្ហា នេះ លោក មិនបានប្តឹងទេ ! ក៏ប៉ុន្តែករណីនេះមានមន្រ្តីប៉ូលីសម្នាក់លោកមិនស្គាល់ឈ្មោះ
ប្រចាំ ការយាមវីង ដូរលុយ នៅផ្ទះជិតវង្វង់មូលអូរស្វាយ ជាអ្នកឱ្យលោកប្តឹង និងបានដើរបំភ្លើសព័ត៌មានជាសាធារណៈផងដែរ
៕
No comments:
Post a Comment