Bt-news.com និង bt-newsdaily.blogspot.com ការដ្ឋានផ្លូវចាក់ក្រាលបេតុង(កោះខ្យង)ចម្ងាយ ៧.៣០០ម៉ែត្រ
អំណោយសម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរ ឆ្ពោះទៅរកជោគជ័យបញ្ចប់ផែនការរបស់ខ្លួន
ជាមួយនឹងការអបអរសាទរ ចូលរួមដោយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ !
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តព្រះសីហនុ៖ ការដ្ឋានស្ថាបនាផ្លូវចាក់ក្រាលបេតុងចម្ងាយ ៧.៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ រួមទាំងមានការបំពាក់សំណង់សិល្បការ ( លូរំដោះទឹកកាត់ទទឹងផ្លូវ ប្រឡាយអមសងខាងផ្លូវ ) ជាដើម ចាប់ពីផ្លូវជាតិលេខ៤ ចំណុចភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ឆ្លងកាត់ឃុំបឹងតាព្រហ្ម ឆ្ពោះទៅភូមិកោះខ្យង ឃុំអូរជ្រៅ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដំណើរការអស់រយៈពេល ២ខែ និង ៤ថ្ងៃហើយ បន្ទាប់ពីបានបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ។

ផ្លូវបេតុងដែលកំពុងស្ថាបនានេះ គឺជាអំណោយដ៏ថ្លៃថ្លានៃសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា !
នាយឧត្តមសេនីយ ខេង សុមេធ មេបញ្ចាការកងវិស្វកម្មតេជោ ហ៊ុនសែនសៀមរាប ដែលបានទទួលបទបញ្ជាផ្ទាល់ បំពេញប្រតិបត្តិការស្ថាបនាផ្លូវបេតុងនេះ
បញ្ជាក់ឲ្យដឹងនាថ្ងៃទី២៣មិនា នៅការដ្ឋាននោះថា
ផែនការដាក់ចេញដោយសម្តេចតេជោ ផ្លូវបេតុងចម្ងាយ ៧.៣០០ម៉ែត្រ នឹងត្រូវសម្រេចឲ្យបានរួចរាល់ជាស្ថាពរក្នុងរយៈពេល៣ខែ
។ លោកបន្តថា បើយោងតាមមូលដ្ឋានសម្ភារៈ
គ្រឿងចក្រ និងកងកម្លាំងជំនាញដែលកំពុងវត្តមានប្រតិបត្តិការនៅលើការដ្ឋានមួយនេះ ផែនការសម្តេចតេជោ នឹងត្រូវសម្រេចជាស្ថាពរ
នៅវេលាមុនចូលឆ្នាំប្រពៃណីជាតិខាងមុខ បើសិនជាគ្នានការរំខានធ្ងន់ធ្ងរ ដោយភ្លៀងធ្លាក់នោះ
។
នាយ ខេង សុមេធ ឲ្យដឹងដែរថា ៖ ប្រជាពលរដ្ឋឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម
និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានក្តីរំពឹងទុកថា ក្រោយពីផ្លូវចាក់ក្រាលបេតុង ដែលជាអំណោយដ៏ថ្លៃថ្លា
នៃសម្តេចតេជោ ត្រូវបានស្ថាបនារួច ការប្រឈម
រដូវប្រាំងដីហុយ រដូវវស្សាទឹកលិច នឹងត្រូវបានដោះស្រាយ
។ អាស្រ័យលើផលប្រយោជន៍ ចេញពីការប្រើប្រាស់ផ្លូវនេះ ជីវភាពរបស់ប្រជាពលរដ្ឋ
នឹងបានកាន់តែប្រសើរឡើង ។
ប្រជាពលរដ្ឋនៃឃុំទាំង៣
មានប្រមាណជា ជាង ៤០០០គ្រួសារ ក្នុងនោះជាអ្នកនេសាទសមុទ្រ
ជាកសិករ និងជាអ្នកដែលមានមុខរបរលក់ដូរផងដែរ ។
ប្រជាពលរដ្ឋនៃមូលដ្ឋានឃុំទាំង៣នេះប្រមាណជា ៣០% គឺជាចំនួននៃការរស់នៅរបស់បងប្អូនខ្មែរឥស្លាម
។
យុទ្ធសាស្ត្រដ៏សំខាន់របស់ផ្លូវមួយខ្សែនេះ
គឺការដឹកជញ្ជូនផលនេសាទពីតំបន់សមុទ្រទៅកាន់ទីផ្សារ និងដឹកជញ្ជូនភោគផលកសិកម្ម ។ អាជ្ញាធរមូលដ្ឋានក៏បានឲ្យដឹងដែរថា
បច្ចុប្បន្ននេះ ការធ្វើដំណើររបស់សិស្សានុសិស្សទៅកាន់សាលារៀន ការធ្វើដំណើររបស់
កម្មករ កម្មការិនីទៅរោងចក្រ កាន់តែច្រើនឡើង ។ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏មានការធ្វើដំណើរតាមផ្លូវនេះផងដែរ
ដើម្បីទៅទស្សនានិងកំសាន្តនៅតំបន់កោះ ( រមណីដ្ឋានធម្មជាតិ ) ។
ជាមួយនឹងការស្ថាបនាផ្លូវបេតុង១ខ្សែនេះ គេសង្កេតឃើញថា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងល្អប្រសើរ
លើដំណោះស្រាយផលប៉ះពាល់ ដោយការស្ម័គ្រចិត្ត ៕
No comments:
Post a Comment