Monday, March 6, 2017

Bt-news.com និង bt-newsdaily.blogspot.com  អំណោយ សប្បុរសធម៌ យកទៅប្រគល់ ជូនដល់គ្រួសារ ចាស់ជរា អតីត​ ប្រ​ធាន ​គណៈកម្មការ គណបក្សសង្គ្រោះ​ជាតិ



ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ លោកជំទាវ គី គឹមរួន  ភរិយាឯកឧត្តម នាង ឃីម  បាននាំយក
អំណោយជាសារ៉ុង
. អង្ករចំនួន ០២ បេ និងថវិកាចំនួន ២០០ដុល្លារ ដែលចំណងដៃ នៃ ការចុះសួរ សុខទុក្ខ  ​ទៅប្រគល់ជូនគ្រួសារ ចាស់ជរា លោកអ៊ុំ ញ៉េម នីវ ដែលជាអតីត​ ប្រ​ធាន ​គណៈកម្មការ គណបក្សសង្គ្រោះ​ជាតិ ឃុំ លំទង សព្វថ្ងៃរស់​នៅ ភូមិ​អូរគគី កណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀល ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ ។
លោក គី គឹមរួន នាងឃីម បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាង ឃីម សមាជិកគណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា និងជា ប្រធាន អនុគណៈកម្មការ ២៦៤.១ ចុះជួយ ស្រុកអន្លង់វែង ចំពោះលោកអ៊ុំ ញ៉េម នីវ ឯកឧត្តមមិន ប្រកាន់បក្សពួក ឬលោកអ៊ុំជាអ្វី និងនិន្នាកា ​នយោ​បាយណាបក្សណានោះទេ សំខាន់ជាង គេ ឱ្យ តែប្រជាពលរដ្ឋ រងគ្រោះ ឬមានការខ្វះខាតចំពោះមុខនៅពេល​ណា​​ ក្រុមការងារប្រចាំមូលដ្ឋាននឹងចុះជួយភ្លាមៗទៅតាមលទ្ធិភាព ។

លោកជំទាវបានបន្តថា៖  រហូតដល់ពេលនេះ ម៉ោងនេះ ក្នុងនាមគណៈបក្សប្រជាជន មិនបានប្រកាន់ អំពីអតីតភាព ​​ទៅលើអ្នកណាម្នាក់ឡើយ បើទោះបីជាលោកអ៊ុំ ញ៉េម នីវ ជាអតីត​ប្រ​ធាន​គណៈ​កម្ម​ការ គណបក្សសង្គ្រោះ​ជាតិឃុំលំទង ក៍ដោយ ប៉ុន្តែអ្វីដែលយើង ត្រូវគិតនៅពេលនេះ គឺជាសញ្ជាតិខ្មែរ​ដូច​​គ្នា និងជាអ្នករស់នៅជិតខាង គ្នាទៀតផង ដូច្នេះយើងត្រូវចេះជួយគ្នាក្នុងគ្រាក្រ ។


ក្នុងនោះដែរ លោកជំទាវ ក៏បានផ្តាំផ្ញើរលោកអ៊ុំ ញ៉េម នីវ នៅពេលមានការ​ខ្វះខ្វាតអ្វី អាច ផ្តល់ដំណឹងទៅលោកជំទាវ ឬក៏តាមរយៈអាជ្ញាធរ ភូមិ-ឃុំ  លោកជំទាវ​អាចព្យាយាម ជួយទៅតាមលទ្ធភាព  ហើយក្នុងឱកាសនោះ លោកជំទាវបានធ្វើការផ្តាំផ្ញើរថា៖  រាល់ដី​ដែលទំនេរ ធ្វើស្រែ មិនកើត យើងអាចប្តូរទៅដាំដំឡូងមី ​ព្រោះថា លោកជំទាវ ក៏ជាអ្នក ស្រែចំការដែរ នៅរដូវឆ្នាំនេះ លោកជំទាវបានប្រមូល​ផលដំឡូងមីបានជាង ១០០តោន ហើយឥឡូវនៅកំពុងតែប្រមូលបន្តទៀតផង  ៕

No comments:

Post a Comment