Thursday, November 30, 2017



Bt-news.com និង bt-newsdaily.blogspot.com !   ឈ្មោះ អូន មុន្នី រណ្តៅដីមានជំម្រៅជ្រៅ ហួសច្បាប់កំណត់ ជំនាញរ៉ែ និងថាមពល មិនបើកភ្នែកមើល !!!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍ថា ! អាជីវកម្មជីកយកអាចម៍ដីលក់របស់លោក អូន មុន្នី ស្ថិតនៅ ភូមិស្វាយ ជ័យ ឃុំ ត្រពាំងធំ ស្រុកប្រាសាទ បាគង ខេត្តសៀមរាប កំពុងតែជីកជម្រៅជ្រៅ ហួសច្បាប់កំណត់ របស់មន្ទីររ៉ែ និងថាមពល បានដោយរលូនសង្ស័យថា លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពល ទទួលលាភសក្ការ: ទើប មិនដែលចុះមកពិនិត្យ និងហាមឃាត់ ។










ប្រជាពលរដ្ឋដែលនៅក្បែរទីនោះបានប្រាប់ ! ឈ្មោះ អូន មុន្នី ​ម្ចាស់អាជីវកម្មខាងលើ បានដឹកជញ្ជូនអាចម៌ដីធ្លាក់រាយប៉ាយពេញផ្លូវ និងដីហ៊ុយដូចពពកនៅរដូវ វស្សា បង្កអោយមានផលលំបាក់ដល់ពួកគាត់ក្នុងការដកដង្ហើម ! ម៉្យាងវិញទៀតពួកគាត់មានការ  ព្រួយបារម្ភណ៍ ក្មេងតូចៗដែលនៅក្បែរនោះ និងសត្វគោក្របី អាចនឹងធ្លាក់ ចូល រណ្តៅដីដែលមានជម្រៅជ្រៅ ឆក់យកអាយុជីវិតបានយ៉ាងងាយ  ។

ប្រជាពលរដ្ឋបានបន្តថា !  ពួកគាត់មិនដែលបានឃើញជំនាញពាក់ពន្ធ័ ចុះធ្វើការហាម ឃាត់ ម្តងណាឡើយ ជាពិសេសជំនាញ មន្ទីររ៉ែ និងថាមពលខេត្តសៀមរាបតែម្តង ។

ជុំវិញការរិះគន់ខាងលើអង្គភាព BT-News មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលបានទេ នៅថ្ងៃទី ០១ ខែធ្នូ នេះ ព្រោះ មិនមាន លេខទូរស័ព្ទ ! បើមានបញ្ហាសូមធ្វើការ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕





Wednesday, November 29, 2017

Bt-news.com និង bt-newsdaily.blogspot.com !  ឈ្មោះ ហូ ជីវ៉ៃ មេឈ្មួញដឹកជញ្ជួនឈើ ជំនាញពាក់ព័ន្ធខិលខូចមិនបង្រ្កាបសង្ស័យថា ឃុបឃិត ជាប្រព័ន្ធ !!!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តរតនៈគីរី៖ មានសេចក្តីរាយការណ៍មកនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា ! មេឈ្មួញ ឈើជើងខ្លាំង ឈ្មោះ ហូ ជីវ៉ៃ កំពុងតែ ដឹកជញ្ជួនឈើជាក្បួន ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រក អូរយ៉ាដាវ ដដែល ជំនាញពាក់ព័ន្ធខិលខូចគ្រប់ស្ថាប័ន មិនធ្វើការបង្រ្កាប សង្ស័យថា គិតតែ ប្រមូលលុយហោប៉ៅរៀងៗ សូម្បី តែឯកឧត្តម អភិបាលខេត្តរតនៈគីរី ក៍មិនហ៊ានដែរ ។
សេចក្តីរាយការណ៍បានបន្តថា​ ! រហូតមកដល់ពេលនេះនៅតែមិនទាន់ឃើញមន្រ្តីនៅក្នុង ស្ថាប័ន ណាអើតករ មកមើលឡើយ ម្នាក់ៗសម្ងំស្ងៀមហាក់ដូចជាមិនដឹងរឿងអ្វីទាំងអស់ ទោះ ជាមានសេចក្តីរាយកាណ៍ជូនពួកគេ ពីសំណាក់អ្នកយកព័ត៌មានក៍ដោយ គ្រាន់តែលឺសម្លេងថា ចាំអោយកម្លាំងទៅពិនិត្យមើល ។

ប្រជាពលរដ្ឋនិយាយរិះគន់ថា ! ជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នមិនធ្វើការបង្រ្កាប សង្ស័យថា ! លុយមិទភ្នែកជិត ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ លក្ខណៈ ជាប្រព័ន្ធ អស់ទៅ ហើយទើប មិនបង្រ្កាបបែបនេះ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ តែម្តងត្រឹមតែយកលុយ ពី​មេឈ្មូញឈើឈ្មោះ ហូ ជីវ៉ៃ  ប៉ុណ្ណោះ  ។

ជុំវិញការរិះគន់ខាងលើអង្គភាព BT-News មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីមន្រ្តី ជំនាញ រដ្ឋបាលព្រៃឈើ និងឯកឧត្តម អភិបាលខេត្តរតនៈគីរី បានទេ នៅថ្ងៃទី ៣០ ខែវិច្ឆិកា នេះ ព្រោះ មិនមានលេខទូរស័ព្ទ ! បើមានបញ្ហាសូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕










សេចក្តីជួនតំណឹង របស់អង្គភាព BT-News

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


អង្គភាព
BT-News សូមជួនតំណឹងដល់សាធាណៈជន ដែលជាមន្រ្តីរាជការ ក៍ដូចជា ប្រជាពលរដ្ឋទាំងអស់ ! សូមមេត្តជ្រាបដ៍ខ្ពងខ្ពស់ថា៖  រាល់ការផ្សាយរបស់ អង្គភាព BT-News យើងខ្ញុំ បើមានលើស ខ្វះចន្លោះ ឫក៍មិនបានសុំការបំភ្លឺ ដោយសាមិនមានលេខទូរស័ព្ទ ធ្វើការ ទំនាក់ទំនង សុំការបំភ្លឺ ពីអស់លោក ។
សូមបញ្ជាក់ថា៖ BT-News យើងខ្ញុំ ហ្នឹង ធ្វើការបកស្រាយឡើងវិញ បើសិនណា BT-News សរសេរខុសពីការពិត ! ព្រោះ
សាធាណៈជន មួយចំនួនមិនទាន់ យល់ពីការសរសេរ នាពេល កន្លងមក ។  អង្គភាព BT-News យើងខ្ញុំតែងតែសរសេរថា៖ សូមធ្វើការទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ ខាងលើ ! មានន័យថា រាល់ការផ្សាយព័ត៌មាន របស់អង្គភាពយើយខ្ញុំ នឹងធ្វើការបំភ្លឺឡើងវិញបាន ៕



Bt-news.com និង bt-newsdaily.blogspot.com !  ឈ្មូញឈើជើងខ្លាំង ភាគ ឦសាន ! ឈ្មោះ គង់ ក្រឹង ដឹកជញ្ជួនឆ្លងដែនទៅប្រទេសវៀតណាម មន្រ្តី ពាក់ព័ន្ធ មិនហានក្អក !!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តក្រចេះ៖ មជ្ឈដ្ឋានទូទៅនិយាយរិះគន់ថា ! ឈ្មូញឈើជើងខ្លាំង ភាគ ឦសាន ដែលមាន ងារជាមន្ត្រីយោធាជាន់ខ្ពស់ នឹងជាឧកញ៉ាផង ឈ្មោះ គង់ ក្រឹង កំពុងតែយកលុយបិទមាត់ មន្រ្តីស្ថាប័នពាក់ព័ន្ធខិលខូច មួយចំនួន ដើម្បីលាងខ្លួន ប្រហែលជាជិតឡើងឋានៈទៀត ហើយមើលទៅ ។
មជ្ឈដ្ឋានទូទៅនិយាយរិះគន់ទៀតថា ! មន្រ្តីយោធាជាន់ខ្ពស់មានងារជាឧកញ៉ារូបនោះ គឺជា មេឈ្មួញ ឈើ និងកាប់បំផ្លាញព្រៃឈើ ដ៍ធំ ចំនួន៣ខេត្តគឺ ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរី យកទៅលក់ នៅប្រទេស វៀតណាម តាមច្រក ត្រពាំងស្រែ ស្ថិត ក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។
ឧកញ៉ា គង់ ក្រឹង  កំពុងអោយ មេការ និងដៃជើង របស់
ខ្លួន  ដើរប្រមូលទិញឈើ មានច្បាប់ និងអត់ច្បាប់ យកមក ស្តុកទុក នៅដីឡូ ផ្ទះរបស់គាត់  មិនមានមន្ត្រីក្នុងស្ថាប័នណាហ៊ាន ក្អកជាមួយឡើយ សូម្បីតែលោក ស ចំរ៉ុង អភិបាលខេត្ត ក៍បិទមាត់ជិតមិនហ៊ានហើបដែរ ដោយសារតែដុល្លារ របស់លោក ឧកញ៉ា គង់ ក្រឹង វាយប្រហារឡើង ងងឹតភ្នែកអស់ទៅហើយ ។
មានសេចក្តីរាយការណ៍មកថា ! លោកឧកញ៉ា គង់ ក្រឹង គឺជាមនុស្សមាន ឥទ្ធិពលបំផុត នៅភាគ ឦសាន ហើយក៏ជាមេឈ្មួញ ធំជាងគេ និងរកស៊ីឈើមានរយៈពេលយូរជាងគេដែរ ក្នុងមួយថ្ងៃៗ លោកបានទិញ និងដឹកជញ្ជូនយកទៅលក់យ៉ាងហោចណាស់ចាប់ពី ១០ ទៅ២០ រថយន្ត ធំៗ ចរាចរណ៍ក្នុងការដឹកជញ្ជួន ទាំងយប់ទាំងថ្ងៃ ក្នុងនោះ ក៍មានក្បូនដឹកឈើតាមម៉ូតូ ដែលលោកបានទិញ យ៉ាងហោចណាស់ ក្នុងមួយថ្ងៃរាប់រយគ្រឿងផងដែរ ។

ប្រជាពលរដ្ឋរស់នៅតាមផ្លូវចូលច្រកព្រំដែនត្រពាំងស្រែបាននិយាយថា ! ក្រុមឈ្មួញឈើតូចៗ ដឹកជញ្ជួនឈើទៅប្រទេសវៀតណាម មុននឹងដឹកឈើចេញ ត្រូវបង់លុយអោយ លោក គង់ ក្រឹង ជាមុន ទើបចេញបាន ហើយលោកឧកញ៉ា ក៏ជា អ្នកផ្តល់ទីតាំងអោយឈ្មួញជនជាតិ វៀតណាម មកទិញឈើស្តុកក្នុងដីឡូត៍ ផ្ទះ របស់ខ្លួន ស្ថិតក្នុង ភូមិពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ថែមទៀតផង ។
សកម្មភាពខាងលើនេះត្រូវបានប្រជាជនរិះគន់គ្រប់ៗគ្នាថា !  ងារជា កងទ័ព និងជាឧកញ៉ា បែជាប្រព្រឹត្ត តែបទល្មើស មិនគិតជួយ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិទេ បែជាចូល ខ្លួនក្នុង បទល្មើស ទៅវិញ ដោយឡែក មន្រ្តីគ្រប់ស្ថាប័នពាក់ព័ន្ធខិលខូចវិញ ! មិនបង្រ្កាប បទល្មើស ទេ ! បែជាចូលពាក់ព័ន្ធពុករលួយជាមួយបទល្មើស ព្រោះតែ លុយ ម្នាក់ៗបិទភ្នែក មិនបើក មើលទេ ! ទោះបីជា មជ្ឈដ្ឋានទូទៅ រិះគន់យ៉ាងណា ! ក៍ស្តាប់លែងលឺដែរ ។




ជុំវិញការរិះគន់ខាងលើអង្គភាព BT-News មិនអាចទំនាក់ទំនងសុំការបំភ្លឺពី  លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ និងមន្រ្តីជំនាញពាក់ព័ន្ធបានទេ ! នៅថ្ងៃទី២៩ ខែវិច្ឆកា នេះ ព្រោះតែ មិនមានលេខទូរស័ព្ទ បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕
សូម BT-News បន្ត