Saturday, November 25, 2017






Bt-news.com និង bt-newsdaily.blogspot.com !   បាញ់ ២ គ្រាប់ផ្អើលក្រុង សៀមរាប !!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ មន្រ្តី
និយាយថា ! មានករណីផ្ទុះអាវុធ នៅកណ្ដាល ក្រុងសៀមរាប នៅយប់ ថ្ងៃទី២៤ វិច្ឆិកា នេះ បង្ករឡើងដោយ មន្រ្តីបគរបាល មួយរូប នៅខេត្តសៀមរាប ! ករណីនេះ បាន កើតឡើង នៅមុខភោជនីយដ្ឋាន សែនសប្បាយ ២ ស្ថិតភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ទីតាំង ខាងលើ ដើម្បីចាប់ខ្លួន ជនដៃដល់ ប៉ុន្តែជនបង្ករ ក្រោយ បាញ់រួចបានគេចខ្លួន ដោយសុវត្ថិភាព សមត្ថកិច្ច បានត្រឹមរើសសំបកគ្រាប់ យកមកទុកធ្វើកំណត់ហេតុ តែប៉ុណ្ណោះ ។
ប្រភពនិយាយថា ! ពិតជាមានករណីបាញ់បោះប្រាកដមែន ! ខណៈពេលមានក្រុមក្មេងស្ទាវ មានជន្លោះនឹងគ្នា សមត្ថកិច្ច បានចុះបង្ក្រាប តែ ភាគីក្មេងបង្ករ បានបើកម៉ូតូរត់ ពេលនោះសមត្ថកិច្ច បើកដេញតាមពីក្រោយ នឹងបានកាក់ពីមុខ ហើយក្មេងបង្ករនោះ បានរកបុកម៉ូតូសមត្ថកិច្ច ក៍បើករត់ទៅមុខទៀត ទើបសមត្ថកិច្ច សម្រេចបាញ់ ២គ្រាប់ដើម្បីអោយឈប់ តែពួកគេមិនឈប់ រហូតគេចខ្លួនបាត់ស្រមោលតែម្តង
មន្ត្រីបានប្រាប់ថា !  ក្មេងស្ទាវបង្ករនោះ សមត្ថកិច្ច បានកំណត់មុខសញ្ញា អស់ហើយ ដោយ ឡែក ខាងភោជនីយដ្ឋាន បានប្ដឹងក្មេងពីបទអុកឡុកហាងនោះផងដែរ ។
ករណីនេះត្រូវបានប្រជាពលរដ្ឋនិយាយតៗគ្នាថា ! ជាការបាញ់ដើម្បីស្វាគមន៍ ប្រតិភួជាន់ខ្ពស់ មកបួងសួង សុំសេចក្ដីសុខ និងសន្តិភាព នៅមុខអង្គវត្ត នាពេលខាងមុខ ។
ជុំវិញករណីខាងលើ អង្គភាព BT-News បានទំនាក់ទំនងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី
ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាបនៅថ្ងៃទី២៥ ខែវិច្ឆិកា នេះដែរ តែលោក ជាប់រវល់ ប្រជុំ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕



No comments:

Post a Comment