Sunday, November 19, 2017



Bt-news.com និង bt-newsdaily.blogspot.com !  បុណ្យ អ៊ុំទូក រយៈពេល២ថ្ងៃ បានបញ្ចប់ដោយរលូន !!!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យបុណ្យ អ៊ុំទូក បណ្តែតប្រទីប ដែលជាបុណ្យប្រពៃណីខ្មែរ ! ដើម្បី ចូលរួមថែរក្សាប្រព្រៃណីទំនៀមទំលាប់របស់ដូនតាខ្មែរតាំងពីបូរាណ្យយើងតរៀងមក នៅ បឹងស្នោរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រារព្ធធ្វើ ថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ១៥រោច ខែកត្តិកដល់ថ្ងៃ ០១កើត ខែមាឃ ពស២៥៦១ នេះ រួចរាល់ជាស្ថាពរហើយ ដែលផ្តួចផ្តើមដោយ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីរាជការ ដែលមានទូកចូលរួមមកពីបណ្តាលស្រុក ក្រុង ចំនួន ៥ នាឱកាស នោះដែរ មានប្រគុំតន្រ្តីរាំលេង នៅពេលរាត្រី ដែលរៀបចំឡើងនៅបរិវេណបឹងស្នោរ ក្នុងសួនកំសាន្ត មុខអាគាររដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ។

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ម្សិលមិញដែលជាថ្ងៃបញ្ចប់ពិធីបុណ្យ អ៊ុំទូក ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិត គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជយ័ផងដែរ ! ព្រមទាំង ឯកឧត្តមនៅ​ សំសមាជិកព្រឹទ្ធសភា និងជាអ្នកតំណាងរាស្ត្រខេត្តឧត្តរមានជយ័ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ចន្ទ័ពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំតាមបណ្តាអង្គភាពមន្ទីរមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម ស ថាវី អភិបាលខេត្តមានប្រសាសន៍ថា ! ពិធីបុណ្យ អ៊ុំទូក នេះប្រព្រឹត្តិទៅដោយរលូន តាមផែនការដែលបានគ្រោងទុក ! នេះជាលើកទី១២ហើយ ខេត្តបានប្រារព្វធ្វើពិធីបុណ្យ អ៊ុំទូក អ្វីដែលជាមោទនៈភាពនោះគឺខេត្តឧត្តរមានជយ័មិនមានទន្លេ ឫស្ទឹងដែលអាចផ្តល់ភាពងាយស្រួលដល់ការៀបចំពិធីបុណ្យ អ៊ុំទូកដូចបណ្តា រាជធានីខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ! តែយើងទាំងអស់គ្នានៅតែខិតខំពុៈពាររៀបចំពិធីបុណ្យនេះអោយលិចចេញជារូបរាង និងអោយមានភាពអធិកអធម
ដូចខេត្តនានាផងដែរ

ឯកឧត្តម ស ថាវី ថ្លែងបញ្ជាក់ថា ! ពិធីបុណ្យ អ៊ុំទូក ឆ្នាំនេះនៅខេត្តឧត្តរមានជយ័មានទូកចំណុះ២២នាក់ ចូលរួមប្រគូតចំនួន១៥ទូក ដែលជាទូក របស់រដ្ឋបាល ក្រុង-ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត រួមទាំងទូករបស់ ខេត្ត បុរីរាំ ព្រះរាជាណាចក្រថៃ មួយ សរុបទាំងអស់ចំនួន១៦ទូក ។
















ទូក ដែលទទូលបានចំណាត់ថ្នាក់លេខ១ ទទួលបានពានមួយ ថវិការ៥លានរៀល ទូកលេខចំណាត់ថ្នាក់លេខ ២ ថវិការ៣លានរៀល ទូកបានចំណាត់ថ្នាក់លេខ៣ ថវិការ ២លានរៀល ដោយឡែក ទូក១៣ទៀតទទួលបានថវិកា លើកទឹកចិត្តដល់កីឡាករ កីឡាការនី របស់ឯកឧត្តមបណ្ឌិត គន់ គីម មួយលានរៀលផងដែរ


No comments:

Post a Comment