Sunday, November 26, 2017



Bt-news.com និង bt-newsdaily.blogspot.com !  មេឈ្មួញដឹកជញ្ជួនឈើឈ្មោះ ហូ ជីវ៉ៃ ខ្លាំងមែន ជំនាញពាក់ព័ន្ធមិនបង្រ្កាប ជាប្រព័ន្ធ !!!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្ត
រតនៈគីរី៖ មានសេចក្តីរាយការណ៍មកថា ! មេឈ្មួញដឹកជញ្ជួនឈើឈ្មោះ ហូ ជីវ៉ៃ កំពុងតែ ល្បីជជើងខ្លាំង ខាងដឹកជញ្ជួនឈើជាក្បួន ឆ្លងដែនទៅប្រទេស​វៀតណាម តាមច្រក អូរយ៉ាដាវ ដូចដង្ហែ​កឋិន ជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នមិនហ៊ានបង្រ្កាប សូម្បី តែឯកឧត្តម អភិបាលខេត្តរតនៈគីរី ក៍មិនហ៊ានក្អកផង
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមអ្នកព័ត៌មានមួយក្រុម បានប្រទះឃើញសកម្មភាពស្ទូចឈើ កំពុងតែលើកដាក់លើ ថយន្តយីឌុបចំនួនបួនគ្រឿង ដែលជារបស់ឈ្មោះ ហូ ជីវ៉ៃ ទៅចំណុចមាត់ទន្លេ ស្ថិតនៅក្នុងឃុំប៉ុង ស្រុក វឹនសៃ ខណៈពេលចុះទៅយកព័ត៌មាននៅក្នុងទឹកដី ស្រុកវឹនសៃ នៃខេត្តរតនៈគីរី
ប្រជាពលរដ្ឋស្រុក វឹនសៃ និយាយរិះគន់ថា ! ជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នមិនធ្វើការបង្រ្កាប សង្ស័យថា ! លុយមិទភ្នែកជិត មន្រ្តីជំនាញពាក់ព័ន្ធពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ​លក្ខណៈ ជាប្រព័ន្ធ អស់ទៅហើយទើបមិនបង្រ្កាបបែបនេះ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើតែម្តង  

ការរិះគន់ខាងលើ អង្គភាព BT-News
មិនអាចសុំការបំភ្លឺពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និងឯកឧត្តម អភិបាលខេត្តរតនៈគីរី បានទេនៅថ្ងៃទី ២៧ ខែវិច្ឆិកា នេះ មិនមានលេខទូរស័ព្ទ ! បើមានបញ្ហាសូមធ្វើ ការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕










No comments:

Post a Comment