Saturday, November 18, 2017




Bt-news.com និង bt-newsdaily.blogspot.com !  ខេត្តឧត្តរមានជ័យ ទើបតែ ប្រារព្ធពិធី ប្រណាំងទូកងរ បង្ហាញ ពី ប្រពៃណីយ៍ខ្មែរ !!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ថ្នាក់ដឹកនាំ ខេត្តឧត្តរមានជ័យ ដែលមានឯកឧត្តម ស ថាវី អភិបាលខេត្ត និងឯកឧត្តម យឹម ធិន​ ប្រធានក្រុមប្រឹក្សាខេត្ត ទើបតែរៀបចំ
ប្រារព្ធពិធី ប្រណាំងទូកង នៅ
បឹងស្នោ ក្រុងសំរោង !  នារសៀលថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ១៥រោច ខែកត្តិកដល់ថ្ងៃ ០១កើត ខែមាឃ ពស២៥៦១ នេះ ។

ព្រឹត្តិការណ៍វប្បធម៌នេះ គឺជាការ រំលឹក និងឧទ្ទិសដល់អតីតកាល នៃអធិរាជាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ច​ដឹកនាំ របស់​ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់​បានដឹកនាំកងទ័ពជើងទឹក ដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និង​ ពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការ​ឈ្លានពាន របស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង​ កសាងសង្គមជាតិ អោយ រីកចម្រើនថ្កុំថ្កើងរហូតដល់ក្លាយជាអារ្យប្រទេស ដ៏កំពូលនាសម័យនោះ ។

ប្រទេសមានសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ! ទើប រៀបចំ ព្រះរាជពិធីអ៊ុំទូក នេះបានរលូន ៕




No comments:

Post a Comment