Tuesday, November 21, 2017






Bt-news.com និង bt-newsdaily.blogspot.com !   ក្រុមហ៊ុន ទទួល ម៉ៅ ជីករណ្តៅដី ដឹកអាចម៌ដី ធ្វើផ្លូវលំ  យីហោ លី ម៉េងហាក់ កំពុង ជីករំលាយភ្នំ ធ្វើអាជីវកម្ម ផ្ទាល់ខ្លួន មន្ត្រីពាក់ព័ន្ធមិនបើកភ្នែកមើល !!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តបាត់តំបង៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកមុននេះថា ! ក្រុមហ៊ុន ទទួល ម៉ៅ ជីករណ្តៅដី ! ដឹកអាចម៌ដី ! ធ្វើផ្លូវលំ យីហោ ឈ្មោះ លី ម៉េងហាក់ កំពុង ជីករំលាយភ្នំ (ព្រះស្រែ) ដែលមានទី តាំងខាងក្រោយវត្ត ( ស្រែ ) ឆៀងខាងកើត ស្ថិតក្នុងភូមិ ស្រែ ឃុំតាស្ដា ស្រុកសំពៅលូន ដើម្បីធ្វើអាជីវកម្ម ផ្ទាល់ខ្លួនមិនគិតពី ផលប្រយោជន៍ជាតិ​ ! មិនមាន មន្រ្តីក្នុងស្ថាប័នណា បើកភ្នែកមើល ។

ប្រជាពលរដ្ឋរាយការណ៍ទៀតថា ! ក្រុមហ៊ុនខាងលើធ្វើអាជីវកម្មបានរលូនសង្ស័យថា ! ត្រូវ រ៉ូវគ្នាជាមួយជំនាញពាក់ព័ន្ធជាលក្ខណៈប្រព័ន្ធ អស់ទៅហើយ ទើបមើលមិនឃើញបែបនេះ ! កុំថាភ្នំមួយនេះ ទោះបីជាភ្នំ មួយរយ(១០០)ទៀត ក្នុងខេត្តបាត់តំបង ប្រហែលជារលាយ អស់ជាមិនខាន ក្នុងពេលខាងមុខនេះ ។
ជុំវិញករណីនេះមជ្ឈដ្ឋានធ្វើការរិះគន់យ៉ាងខ្លាំងថា ! មន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តបាត់តំបង មិនបើកភ្នែកមើល បែបនេះមិនយូរ ទេ ធនធានធម្មជាតិ នឹងរលាយគ្មានសល់ឡើយ ដោយ​សាតែ ម្នាក់ៗស្រលាញ់លុយខ្លាំងពេក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីទុក្ខលំបាក របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលលោក រកពេលសម្រាកគ្មាន នោះ សម្តេចតេជោ កំពុងខិតខំស្វែងរក សន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស តាម តំបន់ ភ្នំ កំពុងតែទាកទាញ នូវចំណាប់អារម្មណ៍ ភ្ញៀវទេសចរណ៍ អន្តរជាតិមកកំសាន្ត នឹងមានការកើនឡើង ពីមួយឆ្នាំ ទៅមួយមួយឆ្នាំ នោះ ។

ការចោទប្រកាន់ខាងលើអង្គភាព
BT-News បានសុំការបំភ្លឺពីក្រុមហ៊ុន លី ម៉េងហាក់ ខាង លើ តាមទូរស័ព្ទនៅថ្ងៃទី២១ ខែវិច្ឆិកា មុននេះថា ! ក្រុមហ៊ុនមានច្បាប់ពីមន្ទីររ៉ែ នឹងថាមពល​ខេត្តត្រឹមត្រូវ ! ដោយឡែក មន្ទីររ៉ែ នឹងថាមពលខេត្តបាត់តំបង អង្គភាព BT-News មិនអាច​សុំការបំភ្លឺបានទេ ! នៅថ្ងៃដដែលនេះ ព្រោះមិនមានលេខទូរស័ព្ទ ! បើមានបញ្ហាសូមទំនាក់​ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕





No comments:

Post a Comment