Friday, November 10, 2017



Bt-news.com និង bt-newsdaily.blogspot.com !  សកម្មភាពដឹកជញ្ជួនឈើ នៅឃុំពង្រលើ ស្រុកជីក្រែង អមដំណើរដោយមន្រ្តី ប៉ូលីសប៉ុស្ដិ៍រដ្ឋបាល ចាំថតរថយន្ត និងប្រមាថ អ្នកព័ត៌មានទៅវិញ !!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មុននេះ ! ពី សកម្មភាពរបស់មន្រ្តីប៉ូលីសប៉ុស្ដិ៍រដ្ឋបាល ឃុំពង្រ លើ ស្រុកជីក្រែង ជាកូនចៅរបស់លោក សេស ជាមេប៉ុស្តិ៍ បាន អមដំណើរតាមក្រុម ដឹក ជញ្ជួនឈើ ដើម្បីប្រមាញ់ រូបភាព អ្នកព៍ត៌មាន និងប្រមាថមាក់ងាយ អ្នកព័ត៌មាន នៅតាម ដងផ្លូវ ដែលចុះផ្តិតយករូបភាព ! ទង្វើនេះត្រូវបានមជ្ឈដ្ឋានទូទៅ ធ្វើការរិះគន់យ៉ាងខ្លាំងថា សមត្ថកិច្ចមិនបង្រ្កាបបទល្មើស បែជា នៅពីក្រោយខ្នងបទល្មើសទៅវិញ
ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ថា ! ពួកគេបានចុះ ទៅផ្តិតយករូបភាព បទល្មើស ដឹកជញ្ជួនឈើ នៅក្នុងឃុំ ខាងលើ ក៏ស្រាប់តែលេចមុខ មន្រ្តីប៉ូលីស មកសួរនាំ អ្នកព័ត៌មានថា មកពីណា ពីណី រួចថែមទាំងថត រថយន្តអ្នកព័ត៌មានទៀតផង ។

មហាជននិយាយថា ! ស្រុកជីក្រែង ជា ស្រុកមួយដែលល្បីជាងគេនៅក្នុងខេត្តសៀមរាប ខាងរករឿងអ្នកព័ត៌មាន ពីសំណាក់អ្នកមានអំណាច ដោយសារតែ ស្រុកមួយ នេះមានការដឹកជញ្ជូនឈើ ច្រើនជាងគេ ដូចដង្ហែគណៈប្រតិភូអញ្ចឹង ។



ជុំវិញការរិះគន់ខាងលើ អង្គភាព BT-NEWS
មិនអាចសុំការបំភ្លឺពី មេប៉ុស្តិ៍ឈ្មោះ  សេស ខាងលើបានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ ព្រោះមិនមានលេខទូរស័ព្ទ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕



No comments:

Post a Comment