Tuesday, November 28, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ល្បែងស៊ីសង បៀរ អាប៉ោង និង ក្តាមឃ្លោក អតីតហាង ៨៨៨៨ សមត្ថកិច្ចមិនបង្រ្កាប ខ្លាចខ្ចាត់បាត់មុខតំណែង !!!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍មកថា !
ទីតាំង ល្បែងស៊ីសង បៀរ អាប៉ោង និង ក្តាមឃ្លោក ជាដើម មួយកន្លែងមានយីហោ អតីតហាង៨៨៨៨ ស្ថិតនៅខាងក្រោយស្តាត ចាស់ ក្នុងតារាងបាល់ កណ្តាលក្រុងសៀមរាប ដំណើរការយ៉ាងរលូន គេសង្ស័យថា ! លោក ដេត មេប៉ុស្តិ៍ ស្វាយដង្គំ និងមន្រ្តីពាក់ព័ន្ធមួយចំនួន នៅពីក្រោយខ្នងបញ្ហានេះ និងបើកភ្លើងខៀវ ទើបដំណើរការរលូនរហូតដល់សព្វថ្ងៃមិនមានការបង្រ្កាបបែបនេះ
ប្រភពនិយាយថា ! ទីតាំងល្បែងស៊ីសងខាងលើដំណើរការជាយូរណាស់មកហើយ អាចនិយាយបានថា ដុះស្លែរទៀតផង មិនដែល ឃើញសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណា ធ្វើការបង្ក្រាប ម្តងណាឡើយឡើយ  


មានមជ្ឈដ្ឋានរិះគន់តាមមណ្តាសារព័ត៌មាន និងបណ្តាញសង្គម Facebook ថា !  អតីតស្នង ការនគរបាលខេត្តសៀមរាបលោក  ហូ វ៉ាន់នី ខ្ចាត់ចេញពីតំណែងមួយចំអិន កំពឹស កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ កន្លង  គឺដោយសាតែលោក ធ្វើការបង្រ្កាបល្បែង ស៊ីសង យ៉ាងក្តៅគគុក ប៉ះចំខ្សែរអ្នកធំទើប លោកត្រូវខ្ទាត់ចេញពីដំណែង យ៉ាងតក់ក្រហុលបែបនេះ
 ករណីខាងលើត្រូវបានប្រជាពលរដ្ឋ ក៍ដូចជាមជ្ឈដ្ឋានទូទៅ កំពុងទន្ទឹងចាំមើល លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប ធ្វើការបង្រ្កាបបានដែរ ឫអត់ ព្រោះខេត្តសៀមរាប សំបូរខ្លាកំណាចច្រើនណាស់ ។
 
ជុំវិញការរិះគន់ខាងលើអង្គភាព BT-News
មិនអាចសុំការបំភ្លឺពីលោក ដេត មេប៉ុស្តិ៍ស្វាយ ដង្គំ បានទេនៅថ្ងៃទី ២៩ ខែវិច្ឆិកា នេះ ព្រោះមិនមានលេខទូរស័ព្ទ បើមាន បញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕ 



No comments:

Post a Comment