Friday, November 10, 2017



Bt-news.com និង bt-newsdaily.blogspot.com ! ទីតាំងចម្រាញ់មាស នៅតែបន្ត ជះ ក្លិន អាស៊ីត ! ប៉ះពាល់សុខភាព ប្រជាពលរដ្ឋ អាជ្ញាធរ និងជំនាញពាក់ព័ន្ធ មិនបើកភ្នែកមើល ! សង្ស័យ លុយ បិទមាត់ និងភ្នែកជិត អស់ទើបមើលមិនឃើញបែបនេះ !!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមក
មុននេះថា ! ទីតាំងចម្រាញ់មាស ដែលគេសង្ស័យថា ! មានការលួចលាក់ នៅទល់មុខ ភោជនីយ៍ដ្ឋាន សមភាពថ្មី ចូលក្នុង ប្រហែល ជា២០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ! នៅតែបន្ត សកម្មភាព ចំម្រាញ់ មាស សុទ្ធ បញ្ចេញ ផ្សែងអាស៊ីត ដូចពពកនៅរដូវវស្សា ដដែល  

ប្រជាពលរដ្ឋរាយការណ៍ទៀតថា ! ក្លិភាយ ចំហាយជាតិអាស៊ីត បានធ្វើអោយប៉ះពាល់ដល់ សុខភាព ពួកគាត់ដែលរស់នៅជិតខាង យ៉ាងធ្ងន់ធ្ងរ ! បើផ្សែង ចំហាយ ជាតិអាស៊ីត ចម្រាញ់មាស ជះក្លិនយ៉ាងនេះ ពួកគាត់មិនដឹងថា រស់បានប៉ុន្មានថ្ងៃទៀតទេ ! ករណីនេះ មិនដែលមានអាជ្ញាធរ ឬក៏ សមត្ថកិច្ច ជំនាញពាក់ព័ន្ធក្នុងស្ថាប័នមួយណា អើពើឡើយ ! សង្ស័យថា ពួកគេត្រូវរ៉ូវគ្នា ជាប្រព័ន្ធ អស់ទៅហើយ ទើបថៅកែទីតាំង ចំម្រាញ់មាស ធ្វើអ្វីស្រេចចិត្តបែបនេះ



ករណីខាងលើនេះ លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានប្រាប់ អង្គភាព Bt-news តាមទូរស័ព្ទនៅថ្ងៃទី១០ ខែវិច្ឆិកា មុននេះថា ! ប្រជាពលរដ្ឋទាំងអស់ រស់នៅ ជិត ខាង ដែលប៉ះពាល់ក្លិនអាស៊ីត ទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ ស្វាយដង្គំដើម្បីអោយចៅ សង្កាត់ចុះទៅពិនិត្យមើល ៕




No comments:

Post a Comment