Friday, September 29, 2017



Bt-news.com និង bt-newsdaily.blogspot.com ! ឧកញ៉ា ជ័យ និង ឧកញ៉ា ល័ក្ខ ដឹកជញ្ជួនឈើ កក្រើកព្រំដែន វៀតណាម អភិបាលខេត្ត និងជំនាញពាក់ព័ន្ធមិនហ៊ានក្អក !!!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តស្ទឹងត្រែង ! ក្រចេះ៖ ឧកញ៉ា ជ័យ ដែលគេស្គាល់ជាអគ្គនាយក ក្រុមហ៊ុន ហួតម៉េងរីតា ! ជ្រកក្រោម អាជ្ញាប័ន អភិវឌ្ឍន៍ដំណាំ កសិឧស្សារហកម្ម ! និងឧកញ៉ា ល័ក្ខ កំពុងតែល្បី ដឹកជញ្ជួនឈើ តាមរថយន្ត យីឌុប ចេញទៅប្រទេស ប្រទេសវៀតណាម តាមច្រក មេមត់ ខេត្តត្បូងឃ្មុំ ជំនាញពាក់ព័ន្ធមិនដែលបង្រ្កាប សង្ស័យត្រូវថ្នាំ សណ្តំ បើកភ្នែកមិនរួច មើលលែងឃើញអស់ហើយ  
មហាជននិយាយថា ! ឧកញ្ញា ជយ័ និងឧកញ៉ា ល័ក្ខ ល្បីខាងដឹកជញ្ជួនឈើ( ដុះស្លែរ ) មិនដែល បង្រ្កាប ត្រូវគេសង្ស័យថា ឃុបឃិតគ្នាជាប្រព័ន្ធ ទើបមិនធ្វើការបង្រ្កាប បែបនេះ ។
ប្រភពនិយាយថា ! លោកឧកញ៉ា ជ័យ ដឹកជញ្ជួនឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ចំណែកលោកឧកញ៉ា ល័ក្ខ វិញប្រមូលទិញឈើ ក្នុងខេត្ត ព្រះវិហារ ! ស្ទឹងត្រែង ! ក្រចេះ ! មណ្ឌលគីរី ដឹកជញ្ជួនឆ្លងកាត់ខេត្ត ត្បូងឃ្មុំ ! ចូលទៅ​វៀតណាម ដូចគ្នា ! លោកឧកញ៉ាទាំងពីរ មិនដែលជាប់ពីបទ ឧក្រិដ្ឋកម្មព្រៃឈើ ម្តងណាឡើយ ។

ពាក់ព័ន្ធករណីលោក ឧកញ៉ា ទាំងពីរ ខាងលើ BT-NEWS មិនអាចសុំការបំភ្លឺ ទៅជំនាញរដ្ឋបាលព្រៃឈើខេត្ត ស្ទឹងត្រែង និងខេត្តក្រចេះ និងខេត្តពាក់ព័ន្ធបានទេ ! នៅថ្ងៃទី៩ ខែកញ្ញា នេះ !  បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

Thursday, September 28, 2017





Bt-news.com និង bt-newsdaily.blogspot.com !  មិនមានមន្រ្តីស្ថាប័នណាបង្រ្កាប !  ឧកញ៉ា សឹង្ហ សំអុល មេឈ្មូញ ដឹកជញ្ជួនឈើ ឆ្លងដែន ចេញទៅប្រទេស វៀតណាម ទេ !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

មណ្ឌលគិរី៖  ឧកញ៉ាល្បីឈ្មោះ សឹង្ហ សំអុល ! ដឹកជញ្ជួនឈើ ចេញទៅប្រទេស វៀតណាម តាមរយៈ ច្បាប់ ! យ៉ាង គគ្រឹកគគ្រេងដូចដង្ហែបុណ្យ កឋិន  នៅក្នុងទឹកដី ខេត្តមណ្ឌលគិរី និងខេត្ត ក្រចេះ តាមច្រកមេមត់ ខេត្តត្យូងឃ្មុំ រហូតដល់ពេលនេះ មិន ទាន់ ឃើញអភិបាល ខេត្តពាក់ព័ន្ធ ឫមន្រ្តីក្នុងស្ថាប័នណាចេញមុខបង្រ្កាបឡើយ ។

ប្រភពបាននិយាយថា !  ឧកញ៉ា សិង្ហ សំអុល សម្រុកដឹកឈើចេញ ពីតំបន់ព្រៃការពារ ភ្នំព្រេច ! ទោះបីជាមានការ ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង ទទួលខុសត្រូវថែរក្សាធនធាន ធម្មជាតិ ដែនជម្រកសត្វព្រៃនេះក៏ដោយ នៅតែមិនបង្រ្កាបដដែល ។

ញ៉ា សិង្ហ សំអុល គឺជាមុខសញ្ញា ! បទឧក្រិដ្ឋកម្មព្រៃឈើ ដែលត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុចឈ្មោះកន្លងមក ។

បន្ទាប់ពី ញ៉ា ខាងលើធ្វើសកម្មភាពឡើងវិញ មានសេចក្តីរាយការណ៍មក ! លោក ឧកញ៉ាបានប្រាប់អ្នកព័ត៌មានថា ! កាលពីមុនលោក ធ្លាប់រកស៊ីឈើខុសច្បាប់មែន តែឥឡូវលោកឈប់ហើយ គ្រាន់តែកាប់ព្រៃឈើមកផ្គុតផ្គង់ក្នុងស្រុកខ្មែរប៉ុណ្ណោះ ! បើអ្នកព័ត៌មាន រូបណា សសេរ ល្អ ពីលោក ! រូបលោក នឹង អោយលុយ ច្រើនៗ ព្រោះថា លោកមិនចង់ មានឈ្មោះ អាក្រក់នោះទេ ព្រោះ លោកមិនមែនជាចោរ ដូចពីមុននោះឡើយ ។

ករណីខាងលើ BT-NEWS
មិនអាចសុំការបំភ្លឺ ពីឯកឧត្តម អភិបាលខេត្ត មណ្ឌលគិរី និងលោក ឧកញ៉ា សឹង្ហ សំអុល បានទេ ព្រោះតែមិនមានលេខទូរស័ព្ទ
( បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ) នៅមាន  ( ត )


Bt-news.com និង bt-newsdaily.blogspot.com  ផ្ទុះចង្រ្កានហ្គាស ឆេះផ្ទះម៉ត់ !!!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ដោយ លឹម អូ
ខេត្តឧត្តរមានជ័យផ្ទុះចង្ក្រាន
ហ្គាស ឆេះផ្ទះចាំចំការមួយខ្នង  គ្មានសល់ កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរសោម ឃុំ-ស្រុកត្រពាំងប្រាសាទ ។
លំនៅដ្ឋានដែលអគ្គីភ័យលេបត្របាក់ទាំងស្រុងដោយនៅសល់តែផេះ មានទំហំ៤ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្ហសី ដែលគេធ្វើសំរាប់ដេកចាំចំការ ! ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ដៀប ភី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
តាមការរៀប់ចំពីម្ចាស់ឈ្មោះ ដៀប ភី បានអោយដឹងថា ! គាត់បានដាំបាយនឹងចង្ក្រានហ្គាស ទុកចោលក្នុងផ្ទះ រួចចេញទៅធ្វើការងារនៅខាងក្រៅផ្ទះ ហើយស្រាប់តែមួយសន្ទុះក្រោយ មក ក៏លឺស្នូរផ្ទុះចេញពីក្នុងផ្ទះ ! ខណៈនោះគាត់បានរត់ទៅមើល ក៏ឃើញភ្លើងឆាបឆេះយ៉ាងខ្លាំង នៅចំណុចកន្លែងដាំបាយ និងមានភ្លើងឆេះពេញក្នុងផ្ទះ ហើយគាត់ក៏មិនបានចូលទៅជញ្ជូនអីវ៉ាន់ នៅក្នុងផ្ទះដែរ ក្នុងផ្ទះមានសំភារៈ និងឧបករណ៍សំរាប់ធ្វើចំការ ត្រូវភ្លើងឆេះគ្មានសល់ ដោយឡែក គោយកន្រ្តៃយ៍មួយគ្រឿង ត្រូវបានម្ចាស់បើកចេញទាន់ពេលវេលាផងដែរ

Tuesday, September 26, 2017

















Bt-news.com និង bt-newsdaily.blogspot.com ទៀត​ ហើយ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តខេត្តសៀមរាប ! ជួយបណ្តុះ ធនធានមនុស្ស ដល់សិស្ស មានជីវភាពក្រីក្រ ដែលអាណាព្យាបាលមិនមានលទ្ធភាពបង់ថ្លៃសាលា ! បន្តការសិក្សា របស់កូន នៅសកលវិឡាល័យអង្គរ  !!!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖  មុននេះបន្តិច នៅណ្ឋាគារស៊ីធីអង្គរ ថ្ងៃទី២៧ ខែកញ្ញា  ឆ្នាំ២០១៧ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត ខេត្ត សៀមរាប ! បានជួយឧបត្ថម្ភ ថវិកា ១៧០០ ដុល្លារ សម្រាប់ បង់ថ្លៃសាលា រយៈពេល១ឆ្នាំ ដល់សិស្សចំនូនេះ៥ រូប
! ទើបនឹង ប្រឡងជាប់ទុទ្ទិយភូមិ !  ដែល អាណាព្យាបាល មានជីវភាពក្រីក្រ ! មិនមាន លទ្ធភាព អោយកូន បន្តការសិក្សាផ្នែក ( វិស្វកម្ម និងស្ថាបត្យកម្ម ! អាំងស៊ីតិច ! នៅ សកលវិឡាល័យអង្គរ ! ឯកឧត្តមអ្នកឧកញ៉ា  បានអោយ ថវិកា ទៅតាមការស្មើរសុំរបស់អាណាព្យាបាល ។

សិស្សទាំងអស់នោះមានឈ្មោះ១ ! ធឿន បូនីតា ភេទស្រី​អាយុ ១៨ ឆ្នាំ
រស់នៅ ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ។ ២ ! ឈ្មោះ យ៉ឹក ឃឿន រស់នៅភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប ។ ៣ ! ឈ្មោះ យឹង ចាន់យ៉ា រស់នៅ ភូមិគោកដូង សង្កាត់ ទឹកវិល ក្រុង សៀមរាប ។ ៤ ! ឈ្មោះ ឈត ចន្ធូរ៍  រស់នៅភូមិផ្សារឃ្លាំង ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ។ ៥ ! យឹក សៀវយី រស់នៅ ភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តែងតែជួយប្រជាពលរដ្ឋ និងក្មេងកំព្រា ក្រីក្រ លំបាក ! តាមការស្នើរសុំ និងតាមបណ្តាញសង្គម Facebook ជាដើម ! ជាក់ស្តែង ក្មួយស្រី 
ធឿន បូនីតា នេះតែម្តង ! សកម្មភាពនេះបានបង្ហាញពីទឹក ដ៍ខ្ពស់បំផុតដល់ ពលរដ្ឋ មានជីវភាព ក្រីក្រ និងឯកឧត្តមអ្នកឧកញ៉ា  ផ្តល់លទ្ធភាព អោយក្មេង ក្រីក្រ បានបន្តការសិក្សាតទៅទៀត ! ទឹកចិត្តដ៍មហិមា នេះបានស្តែងចេញពីការផ្តល់ ធនធានមនុស្ស ដល់ក្មួយៗជំនាន់ក្រោយបន្តការសិក្សា !  ព្រោះ ក្មួយៗនេះហើយ ដែលជាអ្នកបន្តវេន  ពីមន្រ្តីចាស់ៗដែលចូលនិវត្តន៍ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តទៅទៀត ។
អាណាព្យាបាលទាំងអស់បានថ្លែងអំណរគុណ និង ប្រសិទ្ធពរជ័យ ដល់ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ សូមអោយ ឯកឧត្តម មានសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តជួយប្រជាពលរដ្ឋ ជួយ អភិវឌ្ឍន៍សង្គមជាតិ អោយមានការរីកចម្រើន ទ្វេរដងបន្ថែមទៀត