Saturday, September 9, 2017



Bt-news.com និង bt-newsdaily.blogspot.com   សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនអាជីវករផ្សារអូរឡាំពិក !!!!!










ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលបងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារអូឡាំពិក រាជ ធានីភ្នំពេញ ដើម្បីពិនិត្យអំពីស្ថានភាពលក់ដូររបស់បងប្អូន និងការរីកចម្រើនក្នុងផ្សារផងដែរ
  ខណៈនោះ បងប្អូនប្រជាពលរដ្ឋ បានទទួលស្វាគមន៍យ៉ាងរីករាយរាក់ទាក់ ចំពោះ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី  ! មានពលរដ្ឋខ្លះចាប់ឱប ចាប់ថើប ចាប់ដៃ និងចាប់សុំថតរូប (Selfie) អស់ជាង ២ម៉ោងនៅក្នុងផ្សារ ។

បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី គឺម្នាក់ៗគោរពស្រឡាញ់
សម្តេចតេជោ ហើយស៊ូរង់ចាំ ជួបសម្តេច ទោះបីយូរបន្តិចមែន ហើយចង្អៀតយ៉ាងណា ក៏បងប្អូនបាននៅរង់ចាំ សម្តេចតេជោ គ្រប់ៗគ្នា ! ម្នាក់ៗ មានទឹកមុខរីករាយ រំភើប ហើយលាន់មាត់សរសើរថា សម្តេចតេជោ នៅខាងក្រៅ ទូរទស្សន៍ គឺឃើញនៅក្មេងហើយស្អាតជាងក្នុងទូរទស្សន៍ ។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី នៅតាមរោងចក្រនានា និង បងប្អូនអាជីវករ ពាណិជ្ជករ នៅតាមផ្សារនានាក្នុងទីក្រុងភ្នំពេញ ដើម្បីបានដឹងអំពីសុខទុក្ខបងប្អូន ក៏ ដូចជាទទួលនូវសំណូមពរ និងសំណើរចាំបាច់ផ្សេងៗរបស់បងប្អូនដើម្បីជួយជំរុញអោយការងាររកស៊ី ទទួលទានរបស់បងប្អូនកាន់តែរីកចម្រើន ៕

No comments:

Post a Comment