Sunday, September 10, 2017



Bt-news.com និង bt-newsdaily.blogspot.com  សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង ៤ពាន់នាក់ !!!!!!














ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរ សុខ ទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់ រោងចក្រប្រមាណ ៤,៤៥២នាក់មកពីរោងចក្រ៨២ផ្សេងៗគ្នា នៅមជ្ឈ មណ្ឌលកោះពេជ្រ
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នេះ ។
សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន៧ដងរួច ហើយ រួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រ គឺជួបបាន ៣ដងហើយ រួមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ។
សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤ !  បើសរុប រោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែបានផ្តល់ ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់ ។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះ ពន្ឋ ដល់ វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ ការងារ នឹងប្រាក់ចំណូលសមរម្យដល់កម្មករ ! ប្រាក់ខែកម្មករពីមុនគឺតែ ជាង៣០ដុល្លារ ប៉ុណ្នោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ គឹប្រាក់ឈ្នូលអប្ប បរិមា គឺ ១៥៣ ដុល្លា ហើយនៅឆ្នាំ២០១៨ ខាងមុខនេះ គឺមិនអោយតិចជាង១៦០ដុល្លារ ក្នុងមួយខែនោះឡើយ បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករ និងប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ចូលរួមថែក្សា សន្តិភាព និងការអភិវឌ្ឍដើម្បីអោយ ប្រទេសជាតិ កាន់តែ រីកចម្រើន ! បើគ្មានសន្តិភាពគឺមិនមែនការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍ ក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ ។

ទន្ទឹមនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្ម ២០១៥-២០២៥ សម្តេច តេជោ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បី ធ្វើការរួមគ្នាធានាដល់លក្ខណការងារនិងប្រាក់ចំណូលល្អ

១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ
២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម ។
៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងថ្លៃទឹកតែ៧០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគីប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
៤)ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការនី ដែល បងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ) ។ ជាមួយគ្នានេះដែរ កម្មករ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរ ពេទ្យរដ្ឋ ដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ ។

ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ សម្រាប់កម្មការនី មានផ្ទៃពោះនឹងទទួលបានប្រាក់ ឧបត្ថមពី រាជ រដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួល បាន១លាន២០ម៉ឺនរៀលរួមនឹងការឧបត្ថមបន្ថែមទៀតពីសម្ដេចតេជោ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករកម្មការនី ទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ ។

៥)បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីដែលកំពុង ធ្វើការនៅ ក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេស ដៃគូដើម្បីផ្តល់នូវ លក្ខ័ណ ការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែល ពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការនី ជិយោជក ទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភ នូវប្រាក់លើកទឹកចិត្ត មួយចំនួន ក្នុងនោះក៏មានកម្មការនីមាន ផ្ទៃពោះចំនូន២៣១នាក់ និងបានថត រូប អនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះបងប្អូនកូនក្មួយជា កម្មករកម្មការនី ក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីក រាយក្រៃលែង ៕

No comments:

Post a Comment