Sunday, September 24, 2017




Bt-news.com និង bt-newsdaily.blogspot.com នាយឧត្តមសេនីយ៏ គន់ គីម ដឹកនាំ ប្រតិភូយោធា ជាន់ខ្ពស់ជាច្រើនរូប ចុះសួរសុខទុក្ខ កងទ័ព ទិសមុខ ព្រំដែនកម្ពុជា - ឡាវ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តស្ទឹងត្រែង៖ នាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការ ចំរុះនៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន ទី១គណៈ បញ្ជា ការសមរភូមិព្រំដែន កម្ពុជា-ថៃ-ឡាវ និងបានដឹកនាំ ប្រតិភូយោធា ជាន់ខ្ពស់ជាច្រើនរូប ចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ជាកំលាំង កងពលតូចថ្មើរជើងលេខ៤១ ! ក្នុងអង្គភាព រៈសេនាតូចអន្តរាគមន៍លេខ ២៨៥ កងពលតូចលេខ ១២៨ ដែលឈជើងការពារ នៅតាម បន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រ អូរអាឡៃ ស្រុកសៀមប៉ាង និងនាំយកអំណោយ ជា ថវិកា និងថ្នាំពេទ្យ ! ប្រេងកូឡា មួយចំនួន ចែកជួន ! នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ

ក្នុងឱកាសចុះសួរសុខទុក្ខនេះ នាយឧត្តមសេនីយ៏ គន់ គីម បានពាំនាំនូវ ការផ្តាំផ្ញើរសួរ សុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះកងទ័ព ដែល កំពុងឈរជើងការពារបូរណៈភាព ទឹកដី សម្តេចតេជោ តែងតែគិតគូរ ដល់ កងទ័ព គ្រប់ពេលវេលា មិនដែលភ្លេចម្តងណាឡើយ ។

នាយឧត្តមសេនីយ៏ គន់ គីម មានប្រសាសន៍កោតសរសើរ និងផ្តាំផ្ញើរ ដល់កងទ័ព ទាំងអស់ ! ដែលមានចិត្តក្លាហាន ហានលះបង់អាយុជីវិតដើម្បីការពារ បូរណៈភាពដែនដី ! ដើម្បីសុខសន្តិភាព និងការពារសុខសុវត្ថិភាពជួនប្រជាជន ! និងកងទ័ព ទាំងអស់ ពេលបរិភោគអាហារ ត្រូវ​មានអនាម័យ ! និងពេលសម្រាកត្រូវចងមុង កុំអោយមូសខាំ ដើម្បីជៀសវាងនូវជម្ងឺ គ្រុនចាញ់ និងជម្ងឺផ្សេងៗមកបៀតបៀនបាន ។

ឱកាសនោះដែរ នាយឧត្តមសេនីយ៍ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន មកចែកជួនកងទ័ពរួមមាន៖
ថវិការចែកជួនដល់កងទព័ ចំនួន ៥០០នាក់ ក្នុងមួយនាក់ ទទួលបាន ៥ ម៉ឺនរៀល និង ឧបត្ថម្ភអង្គភាព ចំនួន ៥ លានរៀល ! ថ្នាំពេទ្យ ១ ម៉ឺន គ្រាប់ ប្រេងកូឡា ៧២០ ដប ផងដែរ៕

No comments:

Post a Comment