Sunday, September 10, 2017






Bt-news.com និង bt-newsdaily.blogspot.com  កងទ័ព ! កងពលតូចថ្មើរជើង លេខ៤១ កាន់បិណ្ឌវេនទី៥ !!!!!

ចូលមើលតាមរយៈ
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មេញ្ជាការកងពល ! នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ កងទ័ព ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ទាំងអស់ដែលឈរ ជើងនៅខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ បាន ឆ្លៀត ពេលវេលា ចូលរួមពិធីកាន់បិណ្ឌ វេនទីត្រូវ នឹងថ្ងៃ រោច​ខែ​ភ​ទ្របទ ​ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១  នៃបុណ្យ ភ្ជំបិណ្ឌ ប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់ សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតា តរៀងមក ! ជាមួយប្រជាពុទ្ធបរិស័ទ្ធជើងវត្ត អណ្តូងបី ក្នុងភូមិ សាស្រ្ត ស្រុក អន្លង់វែង ថ្ងៃទី ១០ ខែកញ្ញា ម្សិលមិញ ។

បន្ទាប់ពីការគោរពថ្វាយ បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នម សកា ព្រះរតនត្រ័យ  ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធ
គឺដើមី្បឧទ្ទិសកុសលផល បុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋាន ទីកាន់ បរលោក ខាងមុខ  និង ដួងវិញ្ញាក្ខ័ន្ត ជូន យុទ្ធជន យុទ្ធនារី ដែលបានពលី ជីវីត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ដើម្បីការពារ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មកទទួល មគ្គផល អោយបានគ្រប់ៗគ្នា ។

នាឱកាសនោះ ដើម្បីអនុមោទនា បុណ្យកុសលអង្គភាពកងពលបានយក បច្ច័យវេរ ប្រគេន ព្រះសង្ឃ សម្រាប់ តម្កល់ ក្នុងការកសាង វត្តអណ្តូងបី សរុប ១ លាន ៦២ ម៉ឺនរៀល ! រួមជាមួយអង្ករចំនួនការុងផងដែរ

No comments:

Post a Comment