Thursday, September 14, 2017








Bt-news.com និង bt-newsdaily.blogspot.com   បុគ្គលិកវិទ្យុម្នាក់ ជិៈម៉ូតូ ទៅបុកដើមឈើ បណ្តាលអោយ ឈ្លក់ទឹកស្លាប់ !!!!!!

ចូលមើលតាមរយៈ
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តតាកែវ
បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្រោមម៉ូតូនៅក្នុង ទឹក ប្រឡាយក្បែរ ចិញ្ចើមថ្នល់ ! បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិចក សង្កាត់រការក្នុង ក្រុងដូនកែវ ។
បុរសខាងលើមានឈ្មោះ ផាន់ ផាណែត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរជាបុគ្គលិកវិទ្យុផ្សាយសម្លេង អែនជែល ដែលមានទីតាំងនៅភូមិឃុំកើតហេតុ បានបើកបរម៉ូតូម៉ាក ហុងដា C125 ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1E 4959 ពីទិសខាងត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកដើមឈើនាង១ដើមរួចក៏ធ្លាក់ប្រលាយ
ទឹកត្រូវម៉ូតូកិនពីលើស្លាប់តែម្ដង ។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថា ! បន្ទាប់ពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋថា ! មានបុរសម្នាក់ដេកស្លាប់ក្រោមម៉ូតូនៅចំណុច ប្រឡាយទឹក ខាងលើកម្លាំងនគរបាលក៏បានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យមើលឃើញថា ! បុរសខាងលើពិតជាបានស្លាប់ដោយសារជិះម៉ូតូ បុកដើមឈើហើយធ្លាក់ ចូល ប្រឡាយ ស្លាប់ពិតប្រាកដមែន ! ប៉ូលីសសន្និដ្ឋានថាហេតុការណ៍នេះកើត ឡើងនៅ វេលា ចន្លោះម៉ោង១២ទៅម៉ោង០១យប់ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

No comments:

Post a Comment