Tuesday, September 5, 2017



Bt-news.com និង bt-newsdaily.blogspot.com ប្រជាពលរដ្ឋ បាននាំគ្នាដាំកូនឈើ នៅក្នុង តំបន់អភិរក្ស អាស្រមព្រៃធុដុង្ត ព្រះនិព្វាន !!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ព្រះតេជគុណសង្ឃនិរោ ស៊ិន សេត ! ព្រះតេជគុណ សាំង អ៊ីន និងប្រជាពលរដ្ឋ ២ ឃុំ
  លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស  បាននាំគ្នាដាំដើមឈើ ជាច្រើនប្រភេទ ចំនួន៦០០ដើម កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ នៅតំបន់អភិរក្ស អាស្រមព្រៃធុដុង្ត ព្រះនិព្វាន ស្ថិតនៅភូមិ ត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ដែលមានផ្ទៃដី ទំហំ ២ ហិកតា ។

លោក ចាន់ វណ្ណសុង ប្រធានអង្គការ ការពារអភិរក្ស សត្វព្រៃឈើ នឹងជលផល បានប្រាប់ថា ! ការដាំកូនឈើទាំងនេះ ដើម្បីចូលរួមថែរក្សា ការពារ ព្រៃឈើ ដែល នៅសល់ និងដាំកូនឈើបន្ថែម ! ក្នុងនោះលោក បានធ្វើថ្នាលបណ្ណុះកូនឈើ នៅក្នុង តំបន់អភិរក្ស អាស្រមព្រៃធុដុង្ត ព្រះនិព្វាន ដើម្បីផ្តល់កូនឈើ ជូនពលរដ្ឋទៀតផង ។ លោក លោក ចាន់ វណ្ណសុង​ បាន​កោត​សរសើរ
 ចំពោះ​ការចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​ព្រះសង្ឃ លោកយាយ​លោកតា ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស និង​យុវជន​ទាំងអស់ ក្នុង​ការដាំ​កូន​ឈើ​​ ព្រោះ​ជា​ផល ប្រយោជន៍​បរិស្ថាន ​ក្នុង​មូលដ្ឋាន ! ​សក្ខីភាព​នៃ​ស្មារតី ​ស្រឡាញ់​បរិស្ថាននេះ គឺជាការ​ជំរុញ​ទឹកចិត្ត​ ដល់​ពលរដ្ឋ​ទូទៅ និង​យុវជន​ដទៃទៀត​ឲ្យ​ចូលរួម​ថែរក្សា​ ការពារ​បរិស្ថាន​ ជាមួយ​រាជរដ្ឋាភិបាល និង​ការ​ដាំដុះ​កូន​​ឈើ​ បន្ថែមទៀត ​ដើម្បី​ជា​ផលប្រយោជន៍ ​ដល់​សហគមន៍ និង​កូនចៅ​ជំនាន់​ក្រោយៗទៀតផងដែរ ៕



No comments:

Post a Comment