Friday, September 29, 2017



Bt-news.com និង bt-newsdaily.blogspot.com ! ឧកញ៉ា ជ័យ និង ឧកញ៉ា ល័ក្ខ ដឹកជញ្ជួនឈើ កក្រើកព្រំដែន វៀតណាម អភិបាលខេត្ត និងជំនាញពាក់ព័ន្ធមិនហ៊ានក្អក !!!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តស្ទឹងត្រែង ! ក្រចេះ៖ ឧកញ៉ា ជ័យ ដែលគេស្គាល់ជាអគ្គនាយក ក្រុមហ៊ុន ហួតម៉េងរីតា ! ជ្រកក្រោម អាជ្ញាប័ន អភិវឌ្ឍន៍ដំណាំ កសិឧស្សារហកម្ម ! និងឧកញ៉ា ល័ក្ខ កំពុងតែល្បី ដឹកជញ្ជួនឈើ តាមរថយន្ត យីឌុប ចេញទៅប្រទេស ប្រទេសវៀតណាម តាមច្រក មេមត់ ខេត្តត្បូងឃ្មុំ ជំនាញពាក់ព័ន្ធមិនដែលបង្រ្កាប សង្ស័យត្រូវថ្នាំ សណ្តំ បើកភ្នែកមិនរួច មើលលែងឃើញអស់ហើយ  
មហាជននិយាយថា ! ឧកញ្ញា ជយ័ និងឧកញ៉ា ល័ក្ខ ល្បីខាងដឹកជញ្ជួនឈើ( ដុះស្លែរ ) មិនដែល បង្រ្កាប ត្រូវគេសង្ស័យថា ឃុបឃិតគ្នាជាប្រព័ន្ធ ទើបមិនធ្វើការបង្រ្កាប បែបនេះ ។
ប្រភពនិយាយថា ! លោកឧកញ៉ា ជ័យ ដឹកជញ្ជួនឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ចំណែកលោកឧកញ៉ា ល័ក្ខ វិញប្រមូលទិញឈើ ក្នុងខេត្ត ព្រះវិហារ ! ស្ទឹងត្រែង ! ក្រចេះ ! មណ្ឌលគីរី ដឹកជញ្ជួនឆ្លងកាត់ខេត្ត ត្បូងឃ្មុំ ! ចូលទៅ​វៀតណាម ដូចគ្នា ! លោកឧកញ៉ាទាំងពីរ មិនដែលជាប់ពីបទ ឧក្រិដ្ឋកម្មព្រៃឈើ ម្តងណាឡើយ ។

ពាក់ព័ន្ធករណីលោក ឧកញ៉ា ទាំងពីរ ខាងលើ BT-NEWS មិនអាចសុំការបំភ្លឺ ទៅជំនាញរដ្ឋបាលព្រៃឈើខេត្ត ស្ទឹងត្រែង និងខេត្តក្រចេះ និងខេត្តពាក់ព័ន្ធបានទេ ! នៅថ្ងៃទី៩ ខែកញ្ញា នេះ !  បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment