Saturday, September 2, 2017




Bt-news.com និង bt-newsdaily.blogspot.com  លោកឧកញ៉ា លឹម ហេង អគ្គនាយក លឹម ហេង គ្រុប អោយមេការ ប្រមូលទិញឈើ អាជ្ញាធរ ឫ ជំនាញពាក់ព័ន្ធ មិនបង្រ្កាប សង្ស័យត្រូវរ៉ូវគ្នាជាប្រព័ន្ធ  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ លោកឧកញ៉ា លឹម ហេង
អគ្គនាយក លឹម ហេង គ្រុប ដែលគេ ស្គាល់ជាថៅកែ កាស៊ីណូ ច្រកអន្តរៈជាតិ ជាំសង៉ាំ ស្ថិតក្នុងភូមិសាស្រ្ត ស្រុក អន្លង់វែង ! ច្រកអូរស្មាច់ ក្នុងភូមិសាស្រ្ត ក្រុងសំរ៉ោង  និងច្រកជប់គគី ក្នុងភូមិសាស្រ្ត ស្រុក បន្ទាយអំពិល  បានអោយមេការម្នាក់ឈ្មោះ ហាន ដើរប្រមូលទិញឈើ នៅចំណុច មួយចំនួន ដូចជា ភូមិទួលព្រិច ឃុំផ្លាត ស្រុក អន្លង់វែង និងចំណុចផ្សេងៗទៀត រាប់ សិបឆ្នាំ មកហើយ អាចនិយាយបានថា ! ដុះស្លែរ មិនដែលមានអាជ្ញាធរ ឫ មន្រ្តីជំនាញ ក្នុង ស្ថាប័នណា ចេញមុខធ្វើការបង្រ្កាប ម្តងណាឡើយ !  ករណីត្រូវគេសង្ស័យថា ! អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ និងជំនាញទាំងនោះ រ៉ូវរ៉ូវគ្នា មាន លក្ខណៈជាប្រព័ន្ធ អស់ទៅហើយទើបមិនធ្វើការបង្រ្កាបបែបនេះ ។  

ករណីខាងលើមេការឈ្មោះ ហាន បានប្រាប់ BT-NEWS តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ០២ ខែ កញ្ញា នេះ
ថា ! លោកនៅប្រមូលទិញឈើនោះមែន អោយ BT-NEWS ទំនាក់ ទំនងទៅ ប៉ុស្តិ៍ លេខ៣ទៅ បន្ទាប់គ្នានេះដែរ BT-NEWS បានបន្តសួរទៅភ្នាក់ងារយក ព័ត៌មានប៉ុស្តិ៍៣ ឈ្មោះ ណាត បានប្រាប់ថា រូបលោកមិនបានដឹងរឿងអ្វីឡើយ ! ព្រោះ មានជន មួយចំនួនយកឈ្មោះស្ថានីយ៍ប៉ុស្តិ៍៣ ដើរបង្កព្យុះភ្លៀង បង្កបញ្ហាមិនចេះ ចប់ នោះទេ ។  BT-NEWS សូមបញ្ជាក់ថា ! ខ្ញុំ ប៊ុន ធឿន ចាងហ្វាង កាផ្សាយ វេបសាយ  BT-NEWS នេះក៍ជាភ្នាក់ងារយកព័ត៌មានប៉ុស្តិ៍លេខ៣ដែរ មិនមែលបង្កនូវភាព រញ៉េរញ៉ៃ ដល់ស្ថានីយ៍ប៉ុស្តិ៍​លេខ៣ឡើយ ។

ពាក់ព័ន្ធករណីខាងលើ BT-NEWS មិនអាចទំនាក់ទំនងសុំការបំភ្លឺទៅ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានទេ នៅរសៀលថ្ងៃទី ០២ ខែកញ្ញា នេះ ព្រោះ មិនមានលេខទូរស័ព្ទ ! បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment