Thursday, September 28, 2017



Bt-news.com និង bt-newsdaily.blogspot.com  ផ្ទុះចង្រ្កានហ្គាស ឆេះផ្ទះម៉ត់ !!!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ដោយ លឹម អូ
ខេត្តឧត្តរមានជ័យផ្ទុះចង្ក្រាន
ហ្គាស ឆេះផ្ទះចាំចំការមួយខ្នង  គ្មានសល់ កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរសោម ឃុំ-ស្រុកត្រពាំងប្រាសាទ ។
លំនៅដ្ឋានដែលអគ្គីភ័យលេបត្របាក់ទាំងស្រុងដោយនៅសល់តែផេះ មានទំហំ៤ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្ហសី ដែលគេធ្វើសំរាប់ដេកចាំចំការ ! ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ដៀប ភី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
តាមការរៀប់ចំពីម្ចាស់ឈ្មោះ ដៀប ភី បានអោយដឹងថា ! គាត់បានដាំបាយនឹងចង្ក្រានហ្គាស ទុកចោលក្នុងផ្ទះ រួចចេញទៅធ្វើការងារនៅខាងក្រៅផ្ទះ ហើយស្រាប់តែមួយសន្ទុះក្រោយ មក ក៏លឺស្នូរផ្ទុះចេញពីក្នុងផ្ទះ ! ខណៈនោះគាត់បានរត់ទៅមើល ក៏ឃើញភ្លើងឆាបឆេះយ៉ាងខ្លាំង នៅចំណុចកន្លែងដាំបាយ និងមានភ្លើងឆេះពេញក្នុងផ្ទះ ហើយគាត់ក៏មិនបានចូលទៅជញ្ជូនអីវ៉ាន់ នៅក្នុងផ្ទះដែរ ក្នុងផ្ទះមានសំភារៈ និងឧបករណ៍សំរាប់ធ្វើចំការ ត្រូវភ្លើងឆេះគ្មានសល់ ដោយឡែក គោយកន្រ្តៃយ៍មួយគ្រឿង ត្រូវបានម្ចាស់បើកចេញទាន់ពេលវេលាផងដែរ

No comments:

Post a Comment