Tuesday, January 31, 2017












bt-news.com និង bt-newsdaily.blogspot.com  មេភូមិ ! សហគម ! លោក គ្រូ ! ប្រតិកម្ម ជនលាបពណ៌ បោះត្រាក់ សំដីអគតិ បំផុស ញ៉ុសញង់ថា ! លោក ខាំ លឿ មេឃុំកណ្តែក !!!!!!

ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
វេបសាយមានការ រអាក់រអួល bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ លោក សំ ម៉ាម  ជំទុកទីពីរមកពីគណៈបក្សសង្រ្គោះជាតិបានមានប្រសាសន៍
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា៖ លោកបានធ្វើការបម្រើប្រជាពលរដ្ឋក្នុងឃុំកណ្តែក  រួមគ្នាជា មួយលោក ខាំ លឿ មេឃុំកណ្តែក រយៈពេល ជាង០២ អាណត្តិហើយ មិនដែលលិចលឺថា ! លោក មេឃុំ ខាងលើលក់ដី ព្រៃលិច ទឹកតំបន់បឹងទន្លេ សាប ! ដីផ្លូវរទេះ ! ដីទំនប់៧៨ ​ឫដី ផ្សេងៗទៀត និងគម្រាម កំហែងរក សម្លាប់ អ្នកណាមួយ ដូចជនលាបពណ៌ បានដើរបោះត្រាក់ កាលពីថ្ងៃទី ១៦
-១៧ គឺ០២ថ្ងៃជាប់ គ្នាឡើយ ! ប្រសាសន៍ នេះលោក សំ ម៉ាម ជំទុកទី០២ បានបញ្ជាក់នៅក្នុងពិធីផ្សព្វ ផ្សាយ គម្រោង លាភ របស់ឃុំកណ្តែក នាព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ នេះដែលមានអ្នកចូល រួមដូចជា ! មេភូមិ សហគម និងលោក គ្រូ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជាង ៥០នាក់ ។

នៅក្នុងឱកាសដែរមេភូមិជាច្រើនភូមិបានលើកឡើងដូចៗគ្នាថា៖ ច្រើនឆ្នាំកន្លងមកនេះលោក ខាំ លឿ មេឃុំកណ្តែក ! ត្រូវបានគណៈបក្សប្រជាជន ជ្រើសតាំងឈរឈ្មោះជាមេឃុំពេលណា​មានតែធ្វើគ្រប់បែបយ៉ាង និងបានជួយប្រជាពលរដ្ឋជាច្រើនដូចជា ធ្វើផ្លូវ ! ធ្វើផ្ទះឲ្យពលរដ្ឋក្រីក្រ ! ធ្វើសាលាឆទាន សម្រាប់លើកកំពស់វិស័យព្រះពុទ្ធសាសនា និងកសាង សាលារៀនជា ដើម ។ល។ មិនដែលធ្វើអាក្រក់ដាក់ពលរដ្ឋឡើយ ទង្វើបោះត្រាក់របស់ ជនលាបពណ៌ខាងលើ ប្រហែលជាជារឿងបុគ្គលនោះទេ ។

ចំណែកលោកគ្រូនាយកសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយធំ និងនាយកសាលា
AKP បាន កោតសរសើរ មេឃុំកណ្តែកដែលជាមន្រ្តី គណៈបក្សប្រជាជន បានចំណាយធនធាន ជួយលើក​កំពស់វិស័យអប់រំ ! កសាងសាលារៀនស្វាយធំ ចាប់តាំងពីមិនទាន់មានអាគារសិក្សាល្អៗ និង នៅភក់ជ្រាំម្លេះ ! ឥឡូវនេះសាលារៀនមានការអភិវឌ្ឍ រីកចម្រើននៅតែមានចំណែកលោក មេឃុំ ដដែល មិនតែប៉ុណ្ណោះ លោកមេឃុំខាងលើបាននាំយកស្បៀងអាហារ ថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ព សមរភូមិមុខជាញឹកញយផងដែរ ៕ 
                     សម្លេងដើម ( លោក មេភូមិទាំងអស់ ! សហគម ! និងលោកគ្រូ )  

Monday, January 30, 2017








bt-news.com និង bt-newsdaily.blogspot.com គ្រួសារអគ្គីភ័យលេបត្របាក់ ទទួលអំណោយ និងធ្វើផ្ទះជួន ពីអង្គភាពកងពលតូចថ្មើរជើងលេខ៤១

ចូលមើលតាមរយៈ bt-newsdaily.blogspot.com

វេបសាយមានការ រអាក់រអួល bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ  ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានបញ្ជាឲ្យកម្លាំងវរសេនាតូចលេខ៤១១ ដឹកនាំដោយលោក វរសេនីយ៍ឯក លួស ឡាញ់ មេបញ្ជាការរងកងពល មេបញ្ជាការវរសេនាតូចលេខ ៤១១ នាំយកអំណោយទាំងយប់ ដើម្បី ផ្តល់ជូនគ្រួសារ រងគ្រោះដោយសាអគ្គីភ័យលេបត្របាក់ផ្ទះ០១ខ្នងទំហំ ០៤
×០៧ ម៉ែត្រ កាលពី វេលាម៉ោង១៣ និង៣០នាទី នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧  ធ្វើអំពី ឈើប្រក់ស្បូវ ដែលជាផ្ទះជនពិការ រស់នៅភូមិទំនប់ថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ ។

គ្រួសាររងគ្រោះមានឈ្មោះ គង គិន ភេទ ប្រុស អាយុ៥០ឆ្នាំ ជនពិការជើងមុខរបបធ្វើស្រែ  និងប្រពន្ធឈ្មោះ ញ៉រ អាយុ ៤៨ ឆ្នាំ ដែលមានមានសមាជិក០៦នាក់ ស្រី០៤នាក់ ។

មិនតែប៉ុណ្ណោះឯកឧត្តមមេបញ្ជាការកងពលបានបញ្ជាឲ្យ កម្លាំងរបស់វរសេនាតូចលេខ៤១១ រៀបចំ សាងសង់ផ្ទះថ្មីធ្វើពីឈើប្រក់សង្កសី ជូនពួកគាត់ ដោយមនោសញ្ចេតនា ក្តីអាណិត និង ស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលពលរដ្ឋកំពុងជួបកាលំបាកចំពោះមុខ ! ស្របតាម អនុសាសន៍ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ។

សកម្មភាពនេះបានធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ដល់់កងកំលាំង ! ក៍ដូចជាប្រមុខ រាជ រដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ! ដូចជាខ្យល់កន្រ្តាក់ បាក់រលំផ្ទះ និង ជួយប្រមូលផលស្រូវ ជូនប្រជា ពលរដ្ឋ ឲ្យទាន់រដូវកាល ក្នុងភូមិសាស្ត្រ អង្គភាពឈរជើង ដើម្បី រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ ។


អំណោយដែលប្រគល់ជួនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ២ ការុង -ភួយ៧
-មុង៦ -អាវបាត់ រងារ៦ -កន្ទេល១ -តង់ ៤×៦-១ ធុងទឹកចំណុះ៨០ L ០១ -ចានដែក០១ -ចានបាយ១០ -ចាន សម្ល ១០ -ស្លាបព្រា១០ -វែកបាយ ០១ -វែកសម្ល០១ -បោយទឹក០២ -អំបិល០១kg -ស្ករស០១kg -ខ្ទឹមស០១kg -ប៊ីចេង០១kg ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ -ម្សៅសាប៊ូ០១kg និងថវិកា 100.000៛ / ១០ ម៉ឺនរៀល សរុបជាថវិកា =២.៥២៥.៥០០រៀល ! ព្រមទាំងអង្ករ មុង ភួយ និងអាវរងារ ផងដែរ ៕

Saturday, January 28, 2017



 bt-news.com និង bt-newsdaily.blogspot.com លង់ស្នេហ៍ប្រុសស្អាត តាម (ហ្វេសបុក) អស់ទាំងទ្រព្យ បង់ទាំងប្រាណសល់តែខោអាវ០១កំប្លេរ ជិះឡានក្រុងត្រឡប់ទៅស្រុកវិញ

វេបសាយមានការ រអាក់រអួល
bt-news.com
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com

ព្រោះតែលង់ស្នេហ៍ប្រុសស្អាត តាម (ហ្វេសបុក) ខំស្កាត់ពីប្រទេសថៃ មកជួបនៅភ្នំពេញ ទីបំផុត អស់ទាំងទ្រព្យ បង់ទាំងប្រាណសល់តែខោអាវ០១កំប្លេរប៉ុណ្ណោះ ជិះឡាន ក្រុងត្រឡប់ ទៅស្រុកវិញ ! នារី រងគ្រោះមានឈ្មោះ រើន ស៊ីណាត ភេទស្រីអាយុ២៨ឆ្នាំ មានស្រុកកំណើត នៅភូមិស្រះស្តុំ ឃុំស្រះស្តុំ ស្រុកពួក ខេត្តសៀមរាប មានមុខរបរជាកម្មករនៅប្រទេសថៃ ។




នារីរងគ្រោះខាងលើបានរៀបរាប់ថា៖ ដើមឡើយ រូបនាងមានកាទំនាក់ ទំនងជាមួយបុរស ម្នាក់តាមរយៈបណ្តាញសង្គម (ហ្វេសបុក) មាន (
Acount )ឈ្មោះ Reach Love រហូតរូបនាង លង់ ស្នេហ៍ជាមួយជនឆរបោកនោះ បានស្គាត់តាំងពីប្រទេសថៃ មកជួបបុរស់នោះនៅភ្នំពេញ នៅម្តុំលូប្រាំក្នុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ ក៏ត្រូវប្រុស្នេហ៍រូបនោះ បានបបួលនាងចូលដេកនៅផ្ទះសំណាក់នៅពេលរូបនាងបានដេកលង់លក់ ក៏ត្រូវបុរស រូបនោះ បានយកទ្រព្យសម្បត្តិនាងអស់ពីខ្លួនអស់រលីង ។ ក្នុងនោះមានមាស់ចំនួន៦ជីលុយបាត៤ពាន់បាតលុយខ្មែរ៨ម៉ឺនរៀលកាត ATM២សន្លឹក លិខិត​ឆ្លងដែរ ១ច្បាប់ និង អត្តសញ្ញាណបណ្ណ័ ផងដែរ !  ក្រោយពីរូបនាងបានងើបពីដេកវិញ មិនបាន ឃើញ បុរស់ខាងលើក៏បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យ ៕

Friday, January 27, 2017





BT-NEWS.COM ឬ bt-newsdaily.blogspot.com មេខ្លោង ឈ្មួញប្រព្រឹត្តបទល្មើសនេសាទ ត្រូវកាត់ទោសតាមផ្លូវច្បាប់

ចូលមើល វេបសាយតាមរយៈ ! bt-news.com និង bt-newsdaily.blogspot.com

ភ្នំពេញ
៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យថ្នាក់ ដឹកនាំ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធបន្តបើកវិធានការស៊ើបអង្កេតស្រាវជ្រាវរកមេក្លោង មេ ឈ្មួញ ប្រព្រឹត្តបទល្មើសនេសាទ ដើម្បីកុំឲ្យ បន្តធ្លាក់ចុះថែមទៀត ! ប្រសាសន៍នេះ ឧបនា យករដ្ឋមន្រ្តីបានថ្លែង ក្រោយកិច្ចប្រជុំគណកម្មការបង្ក្រាបទល្មើសនេសាទ លើផ្ទៃបឹង ទន្លេ សាប និងកន្លែងនេសាទខុសច្បាប់នានា នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញនេះ ។

ឯកឧត្តម នាយឧត្តមសេនីយ គៀត ច័ន្ទថារឹទ្ធ អគ្គស្នងការរងនគរបាលជាតិ បានដកស្រង់ ប្រសាសន៍សម្តេចក្រឡាហោម ស ខេង ថា បន្ទាប់ពីស៊ើបអង្កេត ស្រាវជ្រាវតាមឃាត់ ខ្លួនមេ ក្លោង មេឈ្មួញកែនប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនេសាទបានហើយ ត្រូវចាប់ខ្លួនចាត់ វិធាន ការអនុវត្តច្បាប់ដោយគ្មានលើកលែង បញ្ជូនទៅតុលាការ ដាក់ពន្ធនាគារទៅតាមផ្លូវច្បាប់ ។
ឯកឧត្តម បញ្ជាក់ថា៖ សកម្មភាពការបង្ក្រាបបទល្មើសនេសាទកន្លងមក គឺបានធ្វើឡើង ប្រឈម ភាពលំបាកដូចវែកចក ប៉ុន្តែទន្ទឹមនឹងនោះ គឺមានជនល្មើសជាច្រើនបានឃាត់ ខ្លួន បញ្ជូនទៅតុលាការ និងមួយចំនួនត្រូវបាននាំខ្លួនធ្វើការណែនាំ ហើយ បើមិនរាងចាល គឺត្រូវ ចាត់វិធានអនុវត្តច្បាប់ ចាប់បញ្ជូនទៅតុលាការផងដែរ ។




តាមរបាយការណ៍បង្ក្រាបរយៈពេលជាង០១ខែ គិតពីចុងឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ២៦ ខែមករាឆ្នាំ២០១៧ ម្សិលមិញនេះ កងកំលាំងអនុវត្តច្បាប់បង្ក្រាប បទល្មើសនេសាទ បាន ប្រមាណ ៣២៨ ករណី ក្នុងនោះ កំលាំងបានបំផ្លាញចោល និងរក្សាទុកភស្តុតាង បាន ៣១៦ ករណី និងឃាត់ខ្លួនជនល្មើស ៣៧រូប ស្មើ ៧ករណី និងពិន័យអន្តរការណ៍បាន០៥ករណី ។


ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកជលផល ថ្លែងថា៖ ក្រោយ ពីរាជរដ្ឋាភិបាលមានចំណាត់ការបង្ក្រាបបទល្មើសនេសាទ គឺបានធ្វើឲ្យផលត្រី បាន កើន ឡើងប្រមាណជាង ៦% ក្នុងនោះទិន្នផល សរុបកើន ៨០៦ពាន់តោន ខណៈទិន្នផល ត្រីឆ្នាំ២០១៦មាន ៧៥១ពាន់តោន។តាមលទ្ធផលនៅក្រោយកិច្ចប្រជុំក្នុងឱកាសនេះផងដែរ គណកម្មការបង្ក្រាបបទល្មើសជលផលនិងនេសាទ
បានមើលឃើញថា ជាទូទៅ ខេត្តនៅ ជុំវិញ បឹងទន្លេ គឺមានបទល្មើសនេសាទបានកើតមានជាហូរហែរ ប៉ុន្តែក្រោយពេលបង្ក្រាប គឺមានចំនួន ២រូប មានខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បទល្មើសនោះកំពុងជួបប្រឈម ខ្លាំងជាងគេ ដែលបញ្ហានេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យអភិបាល ខេត្តទាំង នោះត្រូវ ពង្រឹង និងការមានចំណាត់ការចុះបង្ក្រាបឲ្យបានជាប់ជាប្រចាំ ហើយនៅ ពេលខាងមុខនេះ ក្រុមការងារថ្នាក់ជាតិនឹងបន្តចុះទៅអន្តរាគមន៍ ៕

Thursday, January 26, 2017

























BT-NEWS.COM លោក ស៊ាង ណារ៉េន  ប្រធានគណៈកម្មាការ ប្រតិបត្តិសមាគមអាជីវករ សំណង់ ផ្សារលើធំ ថ្មីសៀមរាប ប្រតិកម្ម លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប ជ្រើសរើស ប្រធាន គណៈកម្មាការ ថ្មី រំលោភលើច្បាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សូមអភ័យទោស វេបសាយ ! bt-news.com រអាក់រអួល
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ លោក ស៊ាង ណារ៉េន  ប្រធានគណៈកម្មាការ ប្រតិបត្តិសមាគមអាជីវករ សំណង់ផ្សារលើធំថ្មី សៀមរាបបានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញ នេះថា៖ អាជ្ញាធរក្រុងសៀមរាប ! បានរៀបចំបោះឆ្នោត ជ្រើសរើស តំណាង ប្រធានគណៈ កម្មាការគ្រប់គ្រងផ្សារ ( ថ្មីមកជំនួស ) នៅវេលាម៉ោង០៨ ព្រឹកថ្ងៃ អាទិត្យទី ២២ ខែមករា ឆ្នាំ ២០១៧ ! ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសា អាជីករ មកចូលរួមបោះឆ្នោតមានចំនួនតិចពេក ។





លោក ស៊ាង ណារ៉េន  បានបញ្ជាក់ថា៖ ខណៈពេលនោះ អាជ្ញាធរក្រុង មិនបានជួនតំណឹងឲ្យ លោកដឹងឡើយ ! ដំណឹងនេះលោក ដឹងតាមរយៈ អាជីវករលក់ដូរនោះទេ ! ទង្វើរបស់លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប បាន រំលោភលើច្បាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០១២សអសផលចុះថ្ងៃទី៣១
/០៧/២០០០ !!!  ដែលមានខ្លឹម សាដូចខាងក្រោម ( សំណើសុំ ការ អនុគ្រោះរយៈពេលនៃអាណត្តិគ្រប់គ្រងផ្សារលើចំនួន ( ៣០ ឆ្នាំ )ដែលយោងតាមចំណារ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១០/០៨/២០០០ និងមាន លខិត មួយទៀត ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០១ សរសេរដោយដៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ! និងនៅមានឯកសាពាក់ព័ន្ធផ្សេងៗជាច្រើនទៀត មិនមែនធ្វើអ្វីតាមអំពើចិត្តឡើយ ។

លោក ស៊ាង ណារ៉េន  បានបញ្ជាក់បន្ថែមថា៖ អាជីវករម្ចាស់តូបផ្សារលើធំថ្មីសៀមរាប បាននាំ គ្នាផ្តិតមេដៃគាំទ្រលោក ត្រូវបាន​លោក ស៊ូ ប្លាតុង ឲ្យកូនចៅ ធ្វើការហាមឃាត់មិនឲ្យ អាជីវករ ផ្តិតមេដៃគាំទ្ររូបលោកឡើយ ។
អាជីវករម្ចាស់តូបបាននិយាយថា៖ ផ្សារលើធំថ្មីសៀមរាបបាន កសាងឡើង ចាប់តាំង ពីភក់ ជ្រាំ រហូតប្រែក្លាយទៅជា ប៉ីតុង ទាំងនេះវាជាស្នាដៃរបស់លោក ស៊ាង ណារ៉េន  ប្រធានគណៈ កម្មាការផ្សារ ដូច្នេះហើយការគាំទ្ររនេះ ត្រឹមត្រូវបំផុតសម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋ ប្រកបមុខរបរ ចិញ្ចឹមជីវិតកូនចៅ គ្រប់ៗគ្នា ។

ជុំវិញការចោទប្រកាន់ពាក់ព័ន្ធករណីខាងលើ អ្នកព័ត៌មានបានសួរទៅលោក ស៊ូ ប្លាតុង អភិ បាលក្រុងសៀមរាប ដើម្បីសុំការបំភ្លឺ តាមទូរស័ព្ទនៅវេលា ម៉ោង ១០ និង០០នាទី ព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ ដែរ ! ប៉ុន្តែលោក មិនទទួលទូរស័ព្ទទេ !  ទាក់ទិនការចោទ​ប្រកាន់នេះ អ្នកព័ត៌មានមិនអស់ចិត្តបានបន្តសួរទៅឯកឧត្តម គឹម ឆៃហៀង  អភិបាលរងខេត្ត និងជាអ្នក នាំពាក្យ និងជាអ្នកចូលរួមជាធិបតីក្នុងពិធីជ្រើសរើសតំណាងខាងលើ ! តាមទូរស័ព្ទ នៅវេលា ម៉ោង ១១ និង ៣៨នាទី ថ្ងៃដដែលទៀត ប៉ុន្តែ ឯកឧត្តម មិនទទួលទូរស័ព្ទដូចគ្នា ៕   

            ស្តាប់  ( សម្លេងដើម លោក  ស៊ាង ណារ៉េន  និង អាជីវករ )