Wednesday, January 18, 2017





BT-NEWS.COM មន្ទីររ៉ែ និងថាមពល បិទ មិនបានប៉ុន្មានថ្ងៃផង !!! ឈ្មោះ យ៉ុង
  
ឈ្មួញជីក យកអាចម៍ដីលក់ ដំណើរការ វិញដដែល !!!!!






ចូលមើល វេបសាយតាមរយៈ ! 
bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ឈ្មួញជីកយកអាចម៍ដីលក់កំពុងតែបំផ្លាញតំបន់ព្រៃលិចទឹក នៅចំណុច ខាង ភ្នំក្រោម និងទីតាំងផ្សេងៗទៀត ចំនួន០៤សង្កាត់ ក្នុងក្រុងសៀមរាប ដូចជាសង្កាត់សំបូរ ! សង្កាត់សៀមរាប ! សង្កាត់ក្របីរៀល ! ងសង្កាត់ស្រង៉ែ ត្រូវបាន លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពល ខេត្ត សៀមរាប បិទទីតាំងស្ថិតនៅក្នុង ភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប មិនឲ្យដំណើរការ កាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកជាងមួយខែ  ក្នុងនោះមានម្ចាស់ អាជីវកម្ម ឈ្មោះ យ៉ុង ផងដែរ ! មិនទានបានប៉ុន្មានថ្ងៃផង មេឈ្មួញជីក យកអាចម៍ដីមួយនេះបាន ដំណើរដដែល ហើយបានរលួន មិនមានរឿងអ្វីកើតឡើងឡើយ ។

នៅ
ក្នុងករណីនេះត្រូវបានមហាជនដាក់ការសង្ស័យថា ! អាជ្ញាធរពាក់ព័ន្ធ នឹងមន្ត្រីមូលដ្ឋាន មានការឃុបឃិត នឹងបកដៃឲ្យ មានការប្រព្រឹត្តបទល្មសបំផ្លាញធនធានធម្មជាតិ ព្រៃលិច ទឹក ទាំនោះ ! នៅក្នុងនោះមាន ឈ្មោះ ឆង នឹងឈ្មោះ គង់ សុទ្ធសឹងតែជាឈ្មួញ ល្បីឈ្មោះ នឹងមានឥទ្ធិពល ហើយមានអំណាច ដោយសាមានខ្នងបង្អែតអ្នកធំ ក្នុងក្រុងសៀមរាប នៅពីក្រោយខ្នងចាំជួយអន្តរាគមន៍ក្នុងរឿងនេះ

ពាក់ព័ន្ធករណីខាងលើ
BT-NEWS បានទូរស័ព្ទទៅលោក ៊ូ ប្លាតុង អភិបាលក្រុងសៀមរាប នៅវេលាម៉ោង ០៣ និង ៥០នាទី រសៀលថ្ងៃទី១៨ ខែមករា មុននេះ ! ដើម្បីសុំការបំភ្លឺ  ប៉ុន្តែ លោក មិនទទួលឡើយ ៕

No comments:

Post a Comment