BT-NEWS.COM ចេញលិខិតអនុញ្ញាតិឲ្យ
ផ្លាស់ប្តូរមុខរបរ ! របស់ប្រជាពលរដ្ឋ ពីលក់ខោអាវ មកលក់គ្រឿង អលង្ការ ! ត្រូវបដិសេធវិញ
ចូលមើល
វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧
/ ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប ! បានបញ្ជាឲ្យលោក សោម
សម្បត្តិ អភិបាលរងក្រុង និងលោក ស៊ាន គឹមឋាន នាយករងរដ្ឋបាលសាលាក្រុងសៀមរាប
បានដឹកនាំ ក្រុមការ ងារក្រោមឱវាទ ! ចុះរុះរើ ទូរលក់គ្រឿង អលង្ការ តូបលេខ ! A9
= ៣៥ A ! ៣៦ A ជាកម្មសិទ្ធឈ្មោះ តាំង សុបួយ
ប្រជាពលរដ្ឋ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង - ខេត្តសៀមរាប
នៅវេលាម៉ោង ០៦ និង ៤០នាទី ព្រឹកថ្ងៃអាទិត្យទី ០១ ខែមករា ឆ្នាំ ២០១៧ ! ដែលបាន ស្នើរសុំ ទៅសាលាក្រុងរយៈពេលជិតមួយឆ្នាំ
ទើបចេញលិខិតអនុញ្ញាតិ លេខ ៧៦៨/១៦ ក្រសរ ចុះថ្ងៃទី ១៩ ខែសីហា
ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក ស៊ូ ប្លាតុង ដើម្បីឲ្យដំណើរការរកស៊ី
ដូចគេឯង ដែលមានលោក ស៊ាង ណារ៉េន ប្រធានគណៈ កម្មាការ ប្រតិបត្តិសមាគមអាជីវករ
សំណង់ ផ្សារលើធំថ្មី បានអនុញ្ញាតិលើលិខិតលេខ០០១ ចុះថ្ងៃទី១៨ ខែសីោហា ឆ្នាំ២០១៦
ទទួលស្គាល់ផងដែរ ។
លោកស្រី តាំង សុបួយ ម្ចាស់តូបខាងលើ បានប្រាប់អ្នកព័ត៌មានថា៖ ក្រោយពីចេញ
លិខិត អនុញ្ញាតិ រយៈពេលជាងមួយ ខែ សាលាក្រុង សៀមរាប បានចេញលិខិត មោឃៈ មូយទៀត លើលិខិតខាងលើ
! នៅថ្ងៃអាទិត្យ ទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ ។
លោកស្រីបានបន្តថា ! អ្វីដែលលោកស្រីត្រូវការនោះ គឺសុំឲ្យគាត់បានរកស៊ីដូចគេឯង !
ហេតុអី បាន ជាអាជ្ញាធរក្រុង ហាមឃាត់តែតូប គាត់ ចំណែកតូបផ្សេងៗទៀត មិនហាមឃាត់ផង ។
លោកស្រីបន្តទៀតថា៖ ស្តង់ដារ អាជីវករលក់ដូរផ្សារលើធំថ្មីសៀមរាប ! មិនទាន់មាននៅ ឡើយ
ដោយសាអាជីវករលក់ដូរ ចម្រុះគ្នា ! ដោយឡែកតូបលោកស្រីខាងលើ គឺនៅជូរលក់ គ្រឿងអលង្ការ
ដូចគេដែរ មានតូបមាស ខ្លះលក់ជាប់បន្ទប់ទឹក និងនៅជុំវិញផ្សារក៍ មានលក់ គ្រឿងអលង្ការ
! ដោយឡែក ទីតាំងជួរលក់គ្រឿងអលង្ការ មានលក់បាយឆា ! មីឆា ! ស្បែកជើង ចម្រុះ ។ល។
ទៀតផង ។
លោកស្រីបានបញ្ជាក់ថា៖ កាលពីវេលាម៉ោង០៨ និង១៣ នាទី ព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦
! លោក សោម សម្បត្តិ អភិបាលរងក្រុង និងលោក
ស៊ាន គឹមឋាន ត្រូវជាប្អូន ថ្លៃ លោក សូ ប្លាតុង បានចុះ រឹបអូស យកទូរលក់គ្រឿង
អលង្ការមួយគ្រឿង មិនទាន់ដោះស្រាយផង ! ឥឡូវមករឹបអូសទូរ យកមួយទៀត ។
លោកស្រីបានបញ្ជាក់ទៀតថា៖ ក្រោយពីអភិបាលក្រុងបានចេញលិខិតបដិសេធរួចមក
លោកស្រីបានស្កាត់សុំជួបឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ត ដើម្បីសុំអន្តរាគមន៍ ! ដោយ យកឯកសា
ពាក់ព័ន្ធទាំងអស់បង្ហាញជួន ! ឯកឧត្តមបានអនុញ្ញាតិឲ្យលោកស្រី តាំង សុបួយ
ប្រកបការលក់ដូរ គ្រឿងអលង្ការនេះទៀតទៅ ! មិនបានប៉ុន្មានថ្ងៃផង អភិបាលក្រុង បានបញ្ជា
ឲ្យកូនចៅ មកធ្វើការហាមឃាត់ទៀត ! ខណៈពេលនោះលោកស្រីមិនអស់ចិត្តបានទូរស័ព្ទ ទៅឯកឧត្តម
អភិបាលខេត្ត ! លោកបានអនុញ្ញាតិឲ្យលក់ដូរ គ្រឿងអលង្ការដូចសព្វដងបន្តទៀតចុះ ។
លោកស្រី តាំង សុបួយ សំណូមពរដល់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ! មេត្តាជួយឲ្យលោកស្រី
បានលក់ដូរ ផង ។
ដោយឡែកលោក ស៊ូ ប្លាតុង បានប្រាប់អ្នកព័ត៌មាននៅវេលាម៉ោង០៧
និង១៣នាទី ព្រឹកថ្ងៃ ទី០១ ខែមករា ឆ្នាំ ២០១៧ នេះថា៖ សាលាក្រុងធ្វើតាមច្បាប់ បទល្មើសជាក់ស្តែង
រឹបអូសរួច ធ្វើកំណត់ហេតុតែម្តង មិនថា វេលាណា ! ថ្ងៃណាឡើយ ! គឺសាលាក្រុងធ្វើការ ២៤
ម៉ោង ។
លោកអភិបាលក្រុងបញ្ជាក់ថា៖ ម្ចាស់តូបធ្វើការផ្លាស់ប្តូរទូរ មិនបានប្រាប់
អាជ្ញាធរក្រុង ជាមុន ព្រោះ តូបមានទំនាស់ ដែលសាលាក្រុង កំពុងធ្វើការដោះស្រាយ
ជួនគាត់ ។
មហាជននិយាយរិះគន់តៗគ្នា ! អាជ្ញាធរក្រុង
បានចេញលិខិតអនុញ្ញាតិហើយ ! ចេញលិខិត បដិសេធវិញ ស្រេចតែហ្នឹងចិត្ត ចំតែថ្ងៃអាទិត្យ
ដែលជាថ្ងៃសម្រាកទៀតផង
ពិតជាជាការងារ សកម្មមែន ៕
No comments:
Post a Comment