bt-news.com និង bt-newsdaily.blogspot.com មេភូមិ ! សហគម !
លោក គ្រូ ! ប្រតិកម្ម ជនលាបពណ៌ បោះត្រាក់ សំដីអគតិ បំផុស ញ៉ុសញង់ថា ! លោក ខាំ លឿ
មេឃុំកណ្តែក !!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ខេត្តសៀមរាប៖ លោក សំ ម៉ាម ជំទុកទីពីរមកពីគណៈបក្សសង្រ្គោះជាតិបានមានប្រសាសន៍
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា៖ លោកបានធ្វើការបម្រើប្រជាពលរដ្ឋក្នុងឃុំកណ្តែក រួមគ្នាជា មួយលោក ខាំ លឿ មេឃុំកណ្តែក រយៈពេល ជាង០២ អាណត្តិហើយ មិនដែលលិចលឺថា ! លោក មេឃុំ ខាងលើលក់ដី ព្រៃលិច ទឹកតំបន់បឹងទន្លេ សាប ! ដីផ្លូវរទេះ ! ដីទំនប់៧៨ ឫដី ផ្សេងៗទៀត និងគម្រាម កំហែងរក សម្លាប់ អ្នកណាមួយ ដូចជនលាបពណ៌ បានដើរបោះត្រាក់ កាលពីថ្ងៃទី ១៦-១៧ គឺ០២ថ្ងៃជាប់ គ្នាឡើយ ! ប្រសាសន៍ នេះលោក សំ ម៉ាម ជំទុកទី០២ បានបញ្ជាក់នៅក្នុងពិធីផ្សព្វ ផ្សាយ គម្រោង លាភ របស់ឃុំកណ្តែក នាព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ នេះដែលមានអ្នកចូល រួមដូចជា ! មេភូមិ សហគម និងលោក គ្រូ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជាង ៥០នាក់ ។
នៅក្នុងឱកាសដែរមេភូមិជាច្រើនភូមិបានលើកឡើងដូចៗគ្នាថា៖ ច្រើនឆ្នាំកន្លងមកនេះលោក ខាំ លឿ មេឃុំកណ្តែក ! ត្រូវបានគណៈបក្សប្រជាជន ជ្រើសតាំងឈរឈ្មោះជាមេឃុំពេលណាមានតែធ្វើគ្រប់បែបយ៉ាង និងបានជួយប្រជាពលរដ្ឋជាច្រើនដូចជា ធ្វើផ្លូវ ! ធ្វើផ្ទះឲ្យពលរដ្ឋក្រីក្រ ! ធ្វើសាលាឆទាន សម្រាប់លើកកំពស់វិស័យព្រះពុទ្ធសាសនា និងកសាង សាលារៀនជា ដើម ។ល។ មិនដែលធ្វើអាក្រក់ដាក់ពលរដ្ឋឡើយ ទង្វើបោះត្រាក់របស់ ជនលាបពណ៌ខាងលើ ប្រហែលជាជារឿងបុគ្គលនោះទេ ។
ចំណែកលោកគ្រូនាយកសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយធំ និងនាយកសាលា AKP បាន កោតសរសើរ មេឃុំកណ្តែកដែលជាមន្រ្តី គណៈបក្សប្រជាជន បានចំណាយធនធាន ជួយលើកកំពស់វិស័យអប់រំ ! កសាងសាលារៀនស្វាយធំ ចាប់តាំងពីមិនទាន់មានអាគារសិក្សាល្អៗ និង នៅភក់ជ្រាំម្លេះ ! ឥឡូវនេះសាលារៀនមានការអភិវឌ្ឍ រីកចម្រើននៅតែមានចំណែកលោក មេឃុំ ដដែល មិនតែប៉ុណ្ណោះ លោកមេឃុំខាងលើបាននាំយកស្បៀងអាហារ ថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ព សមរភូមិមុខជាញឹកញយផងដែរ ៕
សម្លេងដើម ( លោក មេភូមិទាំងអស់ ! សហគម ! និងលោកគ្រូ )
No comments:
Post a Comment