Tuesday, January 17, 2017

BT-NEWS.COM សមត្ថកិច្ចនគរបាល បង្ក្រាបទីតាំងល្បែងស៊ីសង ប៊ៀរ ខុសច្បាប់

ចូលមើល វេបសាយតាមរយៈ !
 bt-news.com  និង bt-newsdaily.blogspot.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀ មរាប៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង និងប៉ុស្តិ៍រដ្ឋបាលឃុំគោកធ្លកក្រោម បានចុះបង្ក្រាប ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ បៀរ នៅលំនៅដ្ឋានមួយកន្លែង ស្ថិតនៅ ភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង០៣ និង១៥នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ។




លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា៖ ម្ចាស់ផ្ទះ ដែលបើកបនល្បែងស៊ីសងនោះមានឈ្មោះ អ៊ា ប៉ោះ ភេទស្រី​ អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា៖ នៅពេលដែលកម្លាំងសមត្ថកិច្ច នគរបាលទៅ ដល់ ផ្ទះបើកបនល្បែងស៊ីសងនោះ​​ ! អ្នកដែលញៀន និងល្បែងបាននាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុមានដូចជា៖ ម៉ូតូចំនួន ០៤គ្រឿង, -បៀរចំនួន ០១ហ៊ូរ និងកម្រាលភួយចំនួន ០១ វត្ថុតាងទាំងអស់ខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុក បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីឲ្យម្ចាស់ម៉ូតូចូលខ្លួនធ្វើកិច្ច សន្យាយកម៉ូតូត្រឡប់ទៅផ្ទះវិញ និងបញ្ឈប់ឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ បើមិនរៀង ចាលទេ ! សមត្ថកិច្ចចាប់បានលើកក្រោយ និងចាត់ការតាមនីតិវិធីច្បាប់ !  ដោយឡែក ម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចនគរបាល អញ្ជើញមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ តាមនីតិវិធីច្បាប់ផងដែរ ៕

No comments:

Post a Comment